យុគសម័យ AI

សិង្ហបុរី ត្រូវជាប្រជាជាតិ ដែលមានការប្រុងប្រៀបរួចរាល់ខ្លាំងជាងគេ សម្រាប់យុគសម័យ AI


មកដល់ពេលនេះ សិង្ហបុរី បានអភិវឌ្ឍខ្លួនទៅជាប្រទេសជឿនលឿន និងមានជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក។ ទន្ទឹមនឹងភាពខ្លាំងផ្នែកសេដ្ឋកិច្ច សិង្ហបុរី ក៏ត្រូវបានគេរាយការណ៍ថា ជាប្រទេសដែលមានការជឿនលឿនលើការប្រើប្រាស់បច្ចេកវិទ្យាដែរ។ តួយ៉ាង តាមការសិក្សាមួយររបស់ស្ថាប័នជំនាញរបស់សហរដ្ឋអាម៉េរិក បង្ហាញថា ប្រទេសខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីមួយនេះ គឺជាប្រទេសដែលមានការត្រៀមខ្លួនរួចរាល់ខ្លាំងជាងគេបំផុតលើពិភពលោក សម្រាប់យុគសម័យនៃនវានុវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
យុគសម័យ AI
ដោយ

បើតាមប្រភព័ត៌មានពីសារព័ត៌មានអន្តរជាតិ ធំៗ បានរាយការណ៍ថា សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជា​ប្រទេសដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់យុគសម័យ AI ដោយឈរនៅលំដាប់ទីមួយក្នុងសន្ទស្សន៍ 2025 AI Maturity Index ដែលធ្វើការស្ទាបស្ទង់ដោយក្រុមហ៊ុនសេវាកម្មអនឡាញរបស់សហរដ្ឋអាម៉េរិក Coursera ។

សន្ទស្សន៍ដែលបានចេញផ្សាយកាលពីខែកក្កដា បានវាយតម្លៃប្រទេសចំនួន ១០៩ នៅក្នុងនោះ សិង្ហបុរី ជាប់លំដាប់កំពូលតាមពីក្រោយ ដោយប្រទេសដាណឺម៉ាក និង ប្រទេសស្វីស ។

សេចក្តីរាយការណ៍នេះក៏ត្រូវបានបញ្ជាក់បន្ថែមតាមរយៈអត្ថបទមួយរបស់សារព័ត៌មាន the Straits Times ផងដែរ ។

សិង្ហបុរី បាននាំមុខគេទាំងផ្នែកការត្រៀមខ្លួនសម្រាប់ AI និងបច្ចេកវិទ្យាពាក់ព័ន្ធ ហើយជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងផ្នែកអាជីវកម្ម និងទី៥ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ។ ជាមួយនឹងសមត្ថភាពដ៏វិជ្ជមាននេះ​ហើយ ដែលធ្វើឱ្យសិង្ហបុរី ក្លាយជាប្រទេសដែលត្រៀមរួចជាស្រេចខាង AI នៅលើពិភពលោក ។

តាម Coursera មូលដ្ឋាន ដែលខ្លួនហ៊ានសន្និដ្ឋានបែបនេះ គឺដោយឈរនៅលើ​ការវាយតម្លៃ មិនត្រឹមតែលើតួរលេខចុះឈ្មោះចូលរៀននៅក្នុងវគ្គសិក្សា ដែលទាក់ទងនឹង AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើលទ្ធផលស្រាវជ្រាវពីស្ថាប័នឧត្តមសិក្សាក្នុងស្រុក និងទិន្នន័យពីសន្ទស្សន៍នៃការត្រៀមលក្ខណៈ AI របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានធ្វើជាបន្តបន្ទាប់ផងដែរ ។

លោក ស៊ីម៉ន ឆេស្តេមេន ( Simon Chesterman ) នាយកជាន់ខ្ពស់ផ្នែកអភិបាលកិច្ច AI នៅ AI Singapore បាននិយាយថា ការរកឃើញនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃត្រៀមខ្លួន ក្នុងចំណោមប្រជាជនសិង្ហបុរីសម្រាប់ការរៀនអំពី AI។

លោកបានសន្មត់ថា ការរីកចម្រើនរបស់សិង្ហបុរី លើផ្នែក AI គឺជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសិង្ហបុរី តាមរយៈគម្រោង SkillsFuture Singapore សំដៅលើការលើកតម្កើងការអប់រំលើផ្នែកបច្ចេកវិទ្យា ។

ដោយឡែកនាយកប្រតិបត្តិ Coursera លោក ហ្គ្រី ហាត (Greg Hart) បាននិយាយថា ការរៀនសម្របសម្រួលនឹង AI ជាវិធីដ៏អស្ចារ្យមួយដើម្បីតៀមខ្លួនទុកជាមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ប្រាប់លោក ហ្សេឡិនស្គី ថា លោក ពូទីន ចង់បានទឹកដីអ៊ុយក្រែន បន្ថែមទៀត ហើយឱ្យប្រញាប់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា ថា អ៊ុយក្រែន គួរតែប្រញាប់ឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គ…

វៀតណាម ដាក់ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា តម្លៃជិត ៥០ពាន់លានដុល្លារ ស្មើនឹង១០%នៃ GDP

ប្រទេសវៀតណាមនឹងលាតត្រដាងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធដ៏ធំរបស់ខ្លួន តម្លៃជិត ៥០ពាន់លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដែលស្មើនឹង ១០%នៃផលិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ