លោក Lawrence Wong

នាយករដ្ឋមន្រ្តីសិង្ហបុរី ទៅបំពេញទស្សនកិច្ចនៅចិន ចំពេលសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅ


ស្របពេលពិភពលោកកំពុងតាមដានការវិវត្តនៃស្ថានភាពសង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ែន វង្ស (Lawrence Wong) បានដឹកនាំក្រុមមន្រ្តីរបស់លោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីស្វែងរកការរឹតបន្តឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ។ នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូង ចាប់តាំងពី លោក ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីសិង្ហបុរី កាលពីខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
លោក Lawrence Wong
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន លោក ឡរ៉ែន វង្ស បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីន​ភីង នៅទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សិង្ហបុរី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោកមួយនេះ ចំពេលប្រទេសនេះ កំពុងបន្តការចរចាពីបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោក វង្ស បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ហើយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីគណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ លោក វង្ស បានប្រាប់ទូរទស្សន៍ CCTV កាលពីពេលថ្មីៗថា លោកមានបំណងបន្តទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមេដឹកនាំចិន ស្របពេលដែលសិង្ហបុរី កំពុងប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងអ្វីដែលលោកហៅថា ប្រព័ន្ធពហុភាគីនិយមកំពុងមានបញ្ហា​។ សិង្ហបុរី ជាប្រទេសមួយនៅអាស៊ាន ដែលរងគំនាបពន្ធបដិការ១០% ពីអាម៉េរិក និងជាប្រទេសដែលមានលំនឹងពាណិជ្ជកម្មល្អប្រសើរជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែទោះបីជាយ៉ាងណា សិង្ហបុរី មិនទាន់មានកិច្ចព្រមព្រៀងរឹងមាំជាមួយនឹងសហរដ្ឋអាម៉េរិក នៅឡើយទេ។

មេដឹកនាំសិង្ហបុរី និងចិន បានប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ចិន បាននាំចេញទៅសិង្ហបុរី មានទំហំប្រមាណជិត៨០ពាន់លានដុល្លារ ខណៈនាំចូលមកវិញមានទំហំជាង៣០ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ម៉ាឡេស៊ី គ្រោងធ្វើរបងនៅតាមព្រំដែនជាមួយថៃ ដើម្បីការពារសន្តិសុខព្រំដែន

ដើម្បីបង្ការ និងការពារសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងព្រំដែន អាជ្ញាធរម៉ាឡេស៊ី បានផ្តួចផ្តើមឲ្យមានគម្រោងសាងសង់របងតាមព្រំដែនជាមួយប្រទេសថៃ ដែលកំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ