ប្រទេសសិង្ហបុរី

នាយករដ្ឋមន្ត្រីសិង្ហបុរីថា បើមានសង្គ្រាមកើតឡើងគ្មានប្រទេសណាមកជួយក្រៅពីខ្លួនឯងនោះទេ


រដ្ឋាភិបាលសិង្ហបុរី បានប្រកាសពីកញ្ចប់ថវិកាការពារជាតិ ប្រកបដោយភាពបត់បែន ដោយកំណត់ការចំណាយមិនឱ្យលើសពី៣% នៃផលិតផលនៅក្នុងស្រុកសរុប (GDP)។ ប៉ុន្តែសិង្ហបុរីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដំឡើងខ្ទង់ចំណាយ ប្រសិនបើស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកបន្តវិវត្តទៅរកភាពមិនច្បាស់លាស់។ ការប្រកាសនេះបង្ហាញពីយុទ្ធសាស្ត្របើកចំហររបស់សិង្ហបុរីនេះ គឺដើម្បីឆ្លើយតបនឹងហានិភ័យសកល ដែលអាចកើតមាន។
ប្រទេសសិង្ហបុរី
ដោយ

ជាមួយគ្នានេះមេដឹកនាំសិង្ហបុរី បានសង្កត់ធ្ងន់ថា គ្មាននរណាមកជួយសង្គ្រោះសិង្ហបុរីទេ បើមានវិបត្តិនោះ ដូច្នេះសិង្ហបុរី ត្រូវតែទទួលខុសត្រូវចំពោះការការពារ និងការរស់រានមានជីវិតរបស់ខ្លួនដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡូរ៉េន វង្ស (Lawrence Wong) បានអះអាងថា ការចំណាយលើសន្តិសុខជារួមអាចនឹងមានការកើនឡើងនៅឆ្នាំខាងមុខ ដោយសារភាពតានតឹងសកលកាន់តែឡើងកម្តៅ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្នសិង្ហបុរី នឹងរក្សាកញ្ចប់ចំណាយលើវិស័យការពារជាតិនៅត្រឹម៣% នៃផលិតផលក្នុងស្រុកសរុបសិន ហើយវាអាចផ្លាស់ប្តូរទៅតាមស្ថានការណ៍ជាក់ស្តែង។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះលោក ឡូរ៉េន វង្ស បានសង្កត់ធ្ងន់ថា ការបន្តវិនិយោគលើវិស័យសន្តិសុខវាជាការងារអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាលសិង្ហបុរី ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងស្ថានភាពងាយបែកបាក់ និងគ្រោះថ្នាក់បំផុត។

លោកបានបន្ថែមថា កញ្ចប់ថវិកាសន្តិសុខជាតិឆ្នាំនេះ នឹងមានវិសាលភាពធំជាងមុន ដោយមិនត្រឹមតែផ្ដោតលើក្រសួងការពារជាតិ ប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលទាំងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ ដូចជាការពង្រឹងការងាររបស់ក្រុមការងារសន្តិសុខផ្ទៃក្នុង និងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខសាយប័រ។ គោលដៅចម្បងនៃការកំណត់កញ្ចប់ថវិកានេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងស្ថិរភាពរបស់សិង្ហបុរីនៅក្នុងបរិយាកាសគំរាមកំហែងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។

គួររំលឹកថា កាលពីឆ្នាំ២០២៤ ជម្លោះប្រដាប់អាវុធបានកើតមានឡើងរហូតដល់៦១ប្រទេសនៅលើពិភពលោក ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីសង្រ្គាមលោកលើកទី២មក ហើយថ្មីៗនេះ សូម្បីតែនៅក្នុងតំបន់អាស៊ាន ក៏កើតមានសង្គ្រាមផងដែរ គឺរវាងកម្ពុជា និងថៃ។ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាមកជួយសង្គ្រោះសិង្ហបុរីទេ បើមានវិបត្តិនោះ ដូច្នេះសិង្ហបុរី ត្រូវតែទទួលខុសត្រូវចំពោះការការពារ និងការរស់រានមានជីវិតរបស់ខ្លួនដោយខ្លួនឯង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រដាសប្រាក់ប្រទេសណាខ្លះ ដែលមានសុវត្ថិភាពបំផុតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកដ៏ច្របូកច្របល់?

ស្របពេលដែលស្ថានភាពទីផ្សារសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ ទីផ្សារហិរញ្ញវត្ថុ ក៏បានរងនូវការរង្គោះរង្គើខ្លាំងផងដែរ។ ក្នុងស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ