ប័ណ្ណជំនាញ

ប័ណ្ណជំនាញ ជាកម្មវិធីថ្នាក់ជាតិថ្មី និងដំបូងគេបង្អស់ ដើម្បីបង្កើនជំនាញ, ចំណូល និងឱកាស ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ


មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដាក់សម្ពោធជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី "ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" ក្រោមប្រធានបទ "បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល"។
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
ដោយ

ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានបញ្ជាក់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។ ឯកឧត្តមបានបន្ថែមថា ប័ណ្ណជំនាញមួយមានតម្លៃ ៦០០,០០០ រៀល ឬស្មើនឹង ១៥០ ដុល្លារអាមេរិក នឹងផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់សម្រាប់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រេចពីមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងធានាបាននូវភាពពាក់ព័ន្ធ គុណភាព និងតម្លៃនៃលុយ ។

ថ្លែងក្នុងពិធីបើកដំណើរការកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិតភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាម យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ SDF និងដៃគូពាក់ព័ន្ធ ក្នុងការសហការជិតស្និទ្ធ ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះឱ្យអនុវត្តបានជាក់ស្តែង។

គួរបញ្ជាក់ថា ប័ណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសប័ណ្ណធម្មតា ប៉ុន្តែជាលិខិតឆ្លងដែនដ៏មានតម្លៃ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស ក្នុងការឈានទៅចាប់យកឱកាសថ្មី និងចំណូលបន្ថែម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

“ជំនាញខ្ពស់ ចំណូលខ្ពស់”

ព័ត៌មានថ្មីៗអំពី SDF៖ https://s.mtrbio.com/skills-development-fund




អត្ថបទបន្ទាប់


អ៊ីរ៉ង់ព្រមានឆ្លើយតបខ្លាំងក្លាប្រសិនបើអាម៉េរិកលូកដៃអន្តរាគមន៍យោធា និងព្រមានបន្តកាត់ទោសព្យួរកក្រុមបាតុករ

ភាពចលាចលនៅប្រទេសអ៊ីរ៉ង់ឡើងកម្តៅកាន់តែខ្លាំង ខណៈរបាយការណ៍ពីក្រុមវេជ្ជបណ្ឌិតក្នុងស្រុកបានទម្លាយថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន១៦,៥០០នាក់ត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ