ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែមេសា ថា ទោះបីតម្លៃប្រេងឥន្ធនៈលើពិភពលោកកំពុងហក់ឡើងខ្ពស់ក៏ដោយ ក៏តម្លៃទំនិញផលិតក្នុងស្រុកមិនបានលក់ដំឡើងថ្លៃនោះទេ។ លោកឧកញ៉ាបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នៅកោះពេជ្រចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ខាងមុខនេះ រាល់មុខទំនិញខ្មែរនឹងត្រូវរក្សាតម្លៃដដែល ហើយផលិតផលខ្លះនឹងមានការបញ្ចុះតម្លៃពិសេសថែមទៀតផង។ ទន្ទឹមនឹងនេះ លោកឧកញ៉ា អំពាវនាវដល់សាធារណជនកុំឱ្យមានការព្រួយបារម្ភពីការខ្វះខាតស្បៀងអាហារ ឬការឡើងថ្លៃទំនិញ ខណៈដែលសហគ្រាសក្នុងស្រុកកំពុងខិតខំផលិតទំនិញ ដែលមានស្ដង់ដា និងតម្លៃសមរម្យ។
ដោយឡែកលោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូនកំពុងរងសម្ពាធយ៉ាងខ្លាំងក្រោយតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងរហូតដល់ជាង៩០%។ បើទោះបីជាមានការពិភាក្សាពីការដំឡើងថ្លៃសេវាចន្លោះពី២៥ ទៅ៣០% ក៏ដោយ ក៏បណ្ដាក្រុមហ៊ុនដឹកជញ្ជូនភាគច្រើនបានសម្រេចចិត្តមិនបន្តដំឡើងថ្លៃទៀត
ជាមួយគ្នានេះលោកស្រី ពេជ្រ ស្រីណុច ម្ចាស់សិប្បកម្មផលិតម្សៅស៊ុបមាន់បានអះអាងថា ផលិតផលម្សៅស៊ុបរបស់លោកស្រី នៅតែបន្តដាក់លក់ក្នុងតម្លៃដដែល ពោលគឺ៧,០០០រៀលក្នុង១កញ្ចប់ ទោះបីតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ក៏ដោយ។ បើតាមការអះអាងរបស់ម្ចាស់សិប្បកម្មរូបនេះ មូលហេតុដែលសិប្បកម្មរបស់លោកស្រី មិនលក់ដំឡើងថ្លៃ ក៏ដោយសារចង់ការពារអ្នកប្រើប្រាស់ ដោយលោកស្រីសុខចិត្តកាត់បន្ថយប្រាក់ចំណេញពីការ
យ៉ាងណាមិញលោកឧកញ៉ា តែ តាំងប៉ ក៏បានឆ្លៀតអំពាវនាវដល់ពលរដ្ឋឱ្យបន្តធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។ លោកឧកញ៉ា បានទម្លាយទិន្នន័យគួរឱ្យកត់សម្គាល់ថា ចាប់តាំងពីមានចលនាធ្វើពហិការផលិតផលនាំចូលពីថៃមក សន្ទុះនៃការផលិតក្នុងស្រុកបានកើនឡើងរហូតដល់៣០% ខណៈដែលកាលពីមុនមានត្រឹមតែ២%ប៉ុណ្ណោះ ដែលនេះគឺជាសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា