ជនអន្តោប្រវេសន៍

ប្រទេសនៅអាហ្វ្រិកមួយចំនួនកំពុងក្លាយជាទីតាំងសម្រាប់អាម៉េរិកចាក់ចោលជនអន្តោប្រវេសន៍ខុសច្បាប់


បណ្តាប្រទេសនៅតំបន់អាហ្វ្រិកមួយចំនួនកំពុងក្លាយជាទីតាំងសម្រាប់អាម៉េរិកចាក់ចោលជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវបានបង្ក្រាបក្នុងយុទ្ធនាបង្ក្រាបជនអន្តោប្រវេសន៍របស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ ជាក់ស្តែងជនអន្តោប្រវេសន៍ខុសច្បាប់រាប់រយនាក់មកពីប្រទេសឡាវ និងវៀតណាម ត្រូវបាននិរទេសចេញពីអាម៉េរិក ទៅកាន់ប្រទេសអេស្វាទីនី នៅតំបន់អាហ្វ្រិក ជាថ្នូរនឹងការទទួលបានមូលនិធិជាង៥លានដុល្លារពីអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ជនអន្តោប្រវេសន៍
ដោយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអេស្វាទីនី លោក នីល រិកខេនប៊ើក (Neal Rijkenberg) បានអះអាងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ប្រទេសខ្លួនបានទទួលប្រាក់ជាង៥លានដុល្លារពីរដ្ឋបាលសហរដ្ឋអាម៉េរិកជាថ្នូរនឹងការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៦០នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាម៉េរិក។ អេស្វាទីនី ជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកមួយចំនួនទៀតដូចជា ស៊ូដង់ខាងត្បូង, ហ្គាណា និងរវ៉ាន់ដា ជាដើម ដែលបានយល់ព្រមទទួលយកអ្នកដែលត្រូវនិរទេសទៅកាន់ប្រទេសទីបី ដែលជាផ្នែកមួយ នៃការបង្ក្រាបរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ លើអន្តោប្រវេសន៍ខុសច្បាប់។

ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបង្ហាញសារធារណៈនោះទេ ខណៈរដ្ឋាភិបាលអេស្វាទីនី កំពុងប្រឈមមុខនឹងបណ្តឹងពីមេធាវីសិទ្ធិមនុស្ស ដែលអះអាងថា កិច្ចព្រមព្រៀងសម្ងាត់នេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

មកទល់ពេលនេះ សហរដ្ឋអាម៉េរិក បានបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងតិច១៥នាក់ទៅកាន់ប្រទេសអេស្វាទីនីរួចហើយ ដោយពួកគេមកពីប្រទេសវៀតណាម, គុយបា, ឡាវ, យេម៉ែន និងហ្វីលីពីន៕




អត្ថបទបន្ទាប់


ស្វាយកែវរមៀតខុសរដូវមានទីផ្សារល្អនៅឆ្នាំនេះ តែបញ្ហាអាកាសធាតុកំពុងទាញទម្លាក់ទិន្នផលស្វាយ

ទីផ្សារ និងតម្លៃស្វាយកែវរមៀតខុសរដូវនៅខេត្តបាត់ដំបងឆ្នាំនេះហាក់មានភាពល្អប្រសើរខ្លាំង បើធៀបនឹងឆ្នាំមុន។ បើតាមការអះអាងរបស់កសិករនៅខេត្តបាត…

Metfone បង្កើតរបកគំហើញថ្មីសម្រាប់អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ

Metfone បានប្រកាសជាផ្លូវការអំពីការធ្វើឱ្យប្រសើរឡើងដ៏ធំបំផុតរបស់ខ្លួនសម្រាប់សេវាកម្មអ៊ីនធឺណិត Wi-Fi ដោយផ្តល់នូវការកើនឡើងយ៉ាងខ្លាំងនៃល្បឿ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ