វិស័យ ការងារ

អាជីវកម្មមួយចំនួននៅថៃ កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្ម ក្រោយពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចាកចេញពីប្រទេសនេះ


ចាប់តាំងពីកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ ហើយកងទ័ពថៃ បានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ចាកចេញពីប្រទេសថៃ ត្រឡប់មកស្រុកកំណើតវិញ ដោយសារបារម្ភពីសុវត្ថិភាព និងការធ្វើបាបពីក្រុមជ្រុលនិយមមួយចំនួនរបស់ថៃ។ ការចាកចេញយ៉ាងគំហុករបស់ពលរដ្ឋខ្មែរនេះ កំពុងបង្កជាបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរដល់ឧស្សាហកម្មមួយចំនួនរបស់ថៃ ជាពិសេសវិស័យសំណង់តែម្តង។ ទន្ទឹមនឹងនេះ ក្រុមនិយោជកនៅក្នុងប្រទេសថៃ ស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រញាប់ស្តារស្ថានការណ៍ និងស្ថានភាពឲ្យមករកប្រក្រតីឡើងវ
វិស័យ ការងារ
ដោយ

រោងចក្រឧស្សាហកម្ម កសិដ្ឋានកសិកម្ម និងការដ្ឋានសំណង់មួយចំនួននៅក្នុងប្រទេសថៃ ដែលធ្លាប់បំពេញការងារដោយពលករខ្មែរ កំពុងប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរក្រោយពលរដ្ឋខ្មែរសម្រុកចាកចេញពីប្រទេសនេះមកកាន់ស្រុកកំណើតវិញ ក្រោយបារម្ភពីសុវត្ថិភាព បន្ទាប់ពីថៃ បើកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។  

លោក ជីធិផាត់ ចាន់តុង (Chitipat Jantong) អ្នកម៉ៅការសាងសង់គម្រោងផ្ទះប្រណិតមួយកន្លែងនៅខេត្តជុនបូរី បានអះអាងថា អាជីវកម្មរបស់លោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្រោយពលករខ្មែររាប់សិបនាក់បានចាកចេញពីការដ្ឋានទៅស្រុកកំណើតភ្លាមៗ បើទោះបីជាលោកបានប្រឹងប្រែងបញ្ចុះបញ្ចូលពួកគេឱ្យបន្តការងាររហូតដល់គម្រោងត្រូវបានបញ្ចប់ក៏ដោយ ។ អ្នកម៉ៅការវ័យ៥៤ឆ្នាំរូបនេះ បានចាត់ទុកបញ្ហានេះជាស្ថានភាពអាក្រក់បំផុតសម្រាប់លោក។

លោកបានបន្តថា កម្មកររបស់លោកភាគច្រើនជាជនជាតិខ្មែរ ហើយពួកគេមានជំនាញ ងាយស្រួលគ្រប់គ្រង និងមានក្រមសីលធម៌ការងារល្អ ប៉ុន្តែបន្ទាប់ពីមានភាពតានតឹងនៅតាមបណ្តោយព្រំដែនកើនឡើង កម្មករខ្មែរទាំងនោះមានការភ័យខ្លាច ហើយបានចាកចេញពីការដ្ឋានស្ទើរទាំងអស់។

មិនខុសគ្នាពីអ្នកម៉ៅការសំណង់ខាងលើនោះទេ លោក សិទ្ធិកន ភូមិថុង ម្ចាស់អាជីវកម្មជួសជុល និងផលិតទូកល្បឿនលឿនមួយកន្លែងនៅទីក្រុងបាតាយ៉ា ក៏កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មសម្រាប់បម្រើផលិតកម្មរបស់ខ្លួនផងដែរ ក្រោយពលរដ្ឋខ្មែរជាងពាក់កណ្តាលក្នុងចំណោមជាង៨០% ដែលធ្វើការនៅទីនេះត្រឡប់មកស្រុកកំណើតវិញ។ ទន្ទឹមនឹងនេះ លោក សិទ្ធិកន បានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរដោះស្រាយបញ្ហាភាពតានតឹងនៅតាមព្រំដែនឱ្យវិលមករកប្រក្រតីភាពឡើងឱ្យបានឆាប់ បើពុំដូច្នេះទេ អាជីវកម្មរបស់លោកនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា អាជីវកម្មនៅប្រទេសថៃ ជាច្រើនបានពឹងផ្អែកលើកម្លាំងពលករបរទេស ដែលមកពីមីយ៉ាន់ម៉ា ឡាវ និងពីកម្ពុជា។ បើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានពលរដ្ឋខ្មែរចន្លោះពី១លានទៅ១លាន២សែននាក់ បានទៅបម្រើការងារនៅប្រទេសថៃ ខណៈមកទល់ពេលនេះមានពលរដ្ឋខ្មែរប្រមាណជាង៩០ម៉ឺននាក់ហើយបានចាកចេញពីប្រទេសថៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ និងក្រុមហ៊ុន Apple កំពុងមានវិវាទជាមួយគ្នាលើបញ្ហាអ្វី?

កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលជាអ្នកជំនួញដ៏ល្បីល្បាញក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី និងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិតកំពុ…

ឥណ្ឌូនេស៊ី គ្រោងបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា AI

ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំរបស់អាស៊ាន ជាមួយប្រជាជនសរុបប្រមាណជាង ២៨០លាននាក់ មានហិច្ឆតាបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ