វិស័យ ពាណិជ្ជកម្ម

អាជ្ញាធរគយកូរ៉េ កំពុងបង្ក្រាបបណ្តាក្រុមហ៊ុនចិន ដែលសម្រុកនាំចូលទំនិញទៅកូរ៉េ ដើម្បីបិទស្លាកបន្លំសម្រាប់នាំចេញទៅអាម៉េរិក


អាជ្ញាធរគយកូរ៉េខាងត្បូង បានរកឃើញថា បណ្ដាក្រុមហ៊ុនចិន កំពុងសម្រុកដឹកជញ្ជូនទំនិញទៅកាន់ប្រទេសខ្លួន ដើម្បីបិទស្លាកផលិតនៅកូរ៉េ ឬ Made in Korea បន្លំធ្វើជាផលិតផលកូរ៉េសម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីគេចផុតពីពន្ធគយខ្ពស់កប់ពពករហូតដល់ទៅ២៤៥% ដែលដាក់ដោយលោក ដូណាល់ ត្រាំ។ ប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរគយកូរ៉េខាងត្បូងនេះ ធ្វើឡើងដើម្បីលាងសម្អាតកេរ្ដិ៍ឈ្មោះ និងដើម្បីបង្ហាញដល់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យ ពាណិជ្ជកម្ម
ដោយ

អាជ្ញាធរគយកូរ៉េខាងត្បូង បានប្រើធម៌ក្ដៅបង្ក្រាបបណ្ដាក្រុមហ៊ុនចិន ដែលកំពុងតែលេងល្បិចសម្រុកនាំចូលទំនិញទៅកូរ៉េខាងត្បូង ដើម្បីបិទស្លាកបន្លំក្នុងគោលបំណងនាំចេញទៅសហរដ្ឋអាម៉េរិក ក្នុងបំណងគេចពន្ធខ្ពស់កប់ពពក២៤៥%។ អាជ្ញាធរគយរបស់ប្រទេសនេះ បានបញ្ជាក់ ថា ទំនិញនាំចេញទៅអាម៉េរិកនេះបន្លំបិទស្លាកជាផលិតផលកូរ៉េ តែធាតុពិតជាផលិតផលចិន។

អាជ្ញាធរគយកូរ៉េខាងត្បូង បានអះអាងថា ទំហំនេះស្មើនឹង៨៥%ទៅហើយនៃករណីបិទស្លាកបន្លំផលិតផលសរុបដែលខ្លួនបានរកឃើញ និងបង្ក្រាបបាន នៅក្នុងឆ្នាំ២០២៤។ អាជ្ញាធរគយកូរ៉េខាងត្បូង បានអះអាងថា បណ្ដាក្រុមហ៊ុនចិន ជឿថា មធ្យោបាយតែមួយគត់ដើម្បីគេចផុតពីពន្ធគយដ៏ខ្ពស់របស់សហរដ្ឋអាម៉េរិក គឺមានតែការបិទស្លាកបន្លំធ្វើជាផលិតផលប្រទេសផ្សេងប៉ុណ្ណោះ ហើយទន្ទឹមនេះក៏មានក្រុមហ៊ុនចិនខ្លះលក់ផលិតផលបញ្ចុះតម្លៃច្រើនផងដែរ។

អាជ្ញាធរគយកូរ៉េខាងត្បូង បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីបញ្ឈប់ និងទប់ស្កាត់ការបិទស្លាកបន្លំផលិតផលនេះ ហើយបានព្រមានថា ការបិទស្លាកបន្លំផលិតផលបែបនេះអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង និងអាជីវកម្មក្នុងស្រុក។

វិធានការនេះធ្វើឡើងមុនពេលកូរ៉េខាងត្បូង ចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដើម្បីបង្ហាញដល់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ថា ខ្លួនកំពុងចាត់វិធានការបង្ក្រាបការគេចពន្ធ ជាពិសេសលើក្រុមហ៊ុនចិនតែម្ដង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ គ្មានបំណងដេញប្រធានធនាគារកណ្ដាលអាម៉េរិកចេញពីតំណែងនោះទេ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមកអះអាងថា លោកគ្មានបំណងដេញលោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក …

ក្រសួងកសិកម្មរំពឹងផ្លែទុរេនស្រស់អាចហក់ចូលទីផ្សារចិន នៅឆ្នាំនេះ តែក្រុមអ្នកជំនាញបារម្ភពីការខ្វះទុរេនសម្រាប់នាំចេញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្ដើមទទួលចុះឈ្មោះចម្ការទុរេន និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងនាំចេញទៅកាន់ទីផ្សា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ