ក្រុមហ៊ុន Prince Group

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មលើមនុស្ស និងស្ថាប័នជាង១៤០ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group


ប្រទេសកូរ៉េខាងត្បូងបានចូលរួមជាមួយប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាម៉េរិក ចក្រអង់គ្លេស និងសិង្ហបុរីផង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Prince Group ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ដោយកូរ៉េខាងត្បូងបានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន១៥នាក់ និងស្ថាប័នចំនួន១៣២។ នេះជាការដាក់ទណ្ឌកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុន Prince Group
ដោយ

ប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសចុងក្រោយគេបង្អស់ ដែលបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Prince Group ដែលជាបណ្តាញពហុជាតិសាសន៍មួយត្រូវបានចោទប្រកាន់ថាបានដំណើរការប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ វិធានការរបស់ទីក្រុងសេអ៊ូលនេះបានធ្វើតាមសកម្មភាពស្រដៀងគ្នានេះរបស់សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសិង្ហបុរី។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទីព្រហស្បតិ៍ សប្តាហ៍មុនថា ការដាក់ទណ្ឌកម្មនេះជាវិធានការលើកដំបូងទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជាទណ្ឌកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង។ ការដាក់ទណ្ឌកម្មនេះ ក៏ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតក្នុងតំបន់ ដែលកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចតំបន់ផងដែរ។

ក្រុមហ៊ុន Prince Group ត្រូវបានចោទប្រកាន់ពីបទដំណើរការមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំនៅក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដែលបានប្រើប្រាស់កម្មករ ដែលគេបានជួញដូរ ដើម្បីបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក។ ទណ្ឌកម្មរបស់កូរ៉េខាងត្បូងនេះបានផ្តោតលើបុគ្គលចំនួន១៥នាក់ និងអង្គភាពចំនួន១៣២ ជាប់ទាក់ទងនឹងបណ្តាញនេះ។

តែយ៉ាងណាក្រុមហ៊ុន Prince Group បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែសីហា បដិសេដរាល់ការចោទប្រកាន់ និងបានចាត់ទុកការចោទប្រកាន់តាំងនោះថា គ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាចង់រឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួនដោយខុសច្បាប់៕​

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ធនាគារកណ្តាលចិនបញ្ជាក់ជាថ្មីថា រូបិយប័ណ្ណគ្រីបតូនៅតែខុសច្បាប់នៅប្រទេសចិន ហើយព្រមានថា គ្រីបតូ Stablecoin មានហានិភ័យខ្ពស់

ធនាគារកណ្តាលរបស់ចិន បានចេញមកបញ្ជាក់ជាថ្មីថា រាល់សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណឌីជីថល ឬគ្រីបតូទាំងអស់ជាអំពើខុសច្បាប់នៅក្នុងប្រទេសចិន ហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ