រូបិយប័ណ្ណគ្រីបតូ

ក្រុមហ៊ុនគ្រីបតូ កូរ៉េខាងត្បូង ច្រឡំផ្ញើ Bitcoin មានតម្លៃរហូតដល់៤៤ពាន់លានដុល្លារទៅឱ្យអ្នកប្រើប្រាស់ ដោយអចេតនា


ក្រុមហ៊ុនប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំរបស់កូរ៉េខាងត្បូង ប៊ីតសាំ (Bithumb) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈថា ខ្លួនបានផ្ញើ Bitcoin មានតម្លៃសរុបរហូតដល់ជាង៤០ពាន់លានដុល្លារដោយអចេតនាទៅកាន់គណនីអតិថិជន ក្នុងអំឡុងពេលយុទ្ធនាការផ្សព្វផ្សាយរង្វាន់។ កំហុសបច្ចេកទេសនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងការសម្រុកលក់ចេញគ្រីបតូយ៉ាងខ្លាំងនៅលើទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណគ្រីបតូ
ដោយ

ក្រុមហ៊ុនគ្រីបតូរបស់កូរ៉េខាងត្បូង ប៊ីតសាំ បានចេញមកសុំទោសជាសាធារណៈចំពោះកំហុស ដែលខ្លួនបានផ្ញើគ្រីបតូ Bitcoin ទៅកាន់គណនីអតិថិជនច្រឡំកាលពីចុងសប្តាហ៍មុន។ ក្រុមហ៊ុននេះ បានអះអាងថា មកទល់ពេលនេះខ្លួនបានទាញយកមកវិញបាន៩៩,៧%​ហើយនៃចំនួនកាក់ Bitcoin ទាំងអស់ចំនួន៦២ម៉ឺនកាក់ ដែលមានតម្លៃប្រមាណ៤៤ពាន់លានដុល្លារ។ ក្រុមហ៊ុននេះបានដាក់កម្រិតលើការជួញដូរ និងការដកប្រាក់សម្រាប់អតិថិជន ដែលពាក់ព័ន្ធចំនួន៦៩៥នាក់ក្នុងរយៈពេល៣៥នាទី។

ដើមឡើយផ្សារហ៊ុនមានគម្រោងចែករង្វាន់សាច់ប្រាក់បន្តិចបន្តួចប្រមាណ២,០០០វ៉ុន ឬប្រមាណ១,៤ដុល្លារ ឬច្រើនជាងនេះទៅឱ្យអ្នកប្រើប្រាស់ម្នាក់ៗក្នុងឋានៈជាផ្នែកមួយ នៃព្រឹត្តិការណ៍ផ្សព្វផ្សាយ ប៉ុន្តែអ្នកឈ្នះបែរបានទទួលយ៉ាងតិច២,០០០កាក់ Bitcoin ទៅវិញ។ ភ្លាមៗនោះក្រុមហ៊ុនគ្រីបតូខាងលើបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងសូមបញ្ជាក់ឱ្យបានច្បាស់ថា ឧប្បត្តិហេតុនេះមិនទាក់ទងនឹងការ Hack ចូលពីខាងក្រៅ ឬការរំលោភសុវត្ថិភាពអ្វីទេ និងមិនមានបញ្ហាអ្វីពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ប្រព័ន្ធ ឬការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជនដែរ»។

ទោះជាយ៉ាងណានិយ័តករហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង រួមទាំងគណៈកម្មការសេវាកម្មហិរញ្ញវត្ថុបានលើកឡើងថា ឧប្បត្តិហេតុនេះបានបង្ហាញយ៉ាងច្បាស់ពីចំណុចខ្សោយ និងហានិភ័យនៅក្នុងវិស័យទ្រព្យសកម្មឌីជីថល។ ក្រោយកិច្ចប្រជុំបន្ទាន់ អាជ្ញាធរបានប្រកាសថា នឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យឡើងវិញលើប្រតិបត្តិការរបស់ក្រុមហ៊ុន Bithumb ក៏ដូចជាទីផ្សារប្តូរប្រាក់គ្រីបតូផ្សេងទៀត ដើម្បីធានាសុវត្ថិភាពដល់អ្នកវិនិយោគ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ហ្សេឡិនស្គី ថា អាម៉េរិក កំពុងដាក់សម្ពាធឱ្យអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាមនៅខែមិថុនា

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀ ហ្សេឡេនស្គី បានទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិកកំពុងជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាម ដែលបានអូស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ