វិស័យការពារជាតិ

អេស្ប៉ាញ ជំរុញឱ្យសហភាពអឺរ៉ុបបង្កើតកងទ័ពរួមសម្រាប់សហភាពអឺរ៉ុប ដើម្បីពង្រឹងការការពារពីការគំរាមកំហែង


រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក ចូស ម៉ានូអែល អាល់បារ៉េស (Jose Manuel Albares) បាននិយាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ថា ប្រទេសអេស្ប៉ាញ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ចាត់វិធានការឆ្ពោះទៅរកការបង្កើតកងទ័ពរួមសម្រាប់សហភាពអឺរ៉ុប ទាំងមូល ដើម្បីពង្រឹងការការពារ និងការទប់ស្កាត់ពីការគំរាមកំហែង ដើម្បីសន្តិសុខរបស់ប្លុកដែលមានសមាជិក២៧ប្រទេសនេះ ដោយលោកបានបញ្ជាក់ថា ការបង្កើតកងទ័ពរួមនេះមិនមែនដើម្បីជំនួសអង្គការ NATO នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ។
វិស័យការពារជាតិ
ដោយ

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានលើកឡើងថា អឺរ៉ុប គួរតែធ្វើសមាហរណកម្មឧស្សាហកម្មការពារជាតិរបស់ខ្លួន និងប្រមូលផ្តុំឃ្លាំងសព្វាវុធ និងយោធូបករណ៍ផ្សេងៗ ដោយនិយាយថា កងកម្លាំងរួមនេះនឹងមានប្រសិទ្ធភាព និងអានុភាពខ្លាំងជាងការរក្សាកងទ័ពជាតិ ចំនួន២៧ប្រទេសដាច់ដោយឡែកពីគ្នា។ លោកបាននិយាយថា ការបង្កើតសម្ពន្ធភាពនៃរដ្ឋជាសមាជិកដែលមានឆន្ទៈស្របគ្នានេះ នឹងបង្កើនសមត្ថភាពរបស់អឺរ៉ុប ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញរូបនេះបានកើតឡើង មុនកិច្ចប្រជុំបន្ទាន់នៃក្រុមមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការទិញយក ឬការដាក់បញ្ចូលកោះ Greenland ជាទឹកដីរបស់សហរដ្ឋអាម៉េរិក ដែលជាជម្លោះធ្វើឱ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែតានតឹង។ កិច្ចប្រជុំនេះនឹងនៅតែបន្តធ្វើធម្មតាតាមផែនការ ទោះបីជាលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានឈានដល់ក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte យ៉ាងណាក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានសង្កត់ធ្ងន់ថា កងទ័ពរួមរបស់សហភាពអឺរ៉ុប ដែលលោកជំរុញឱ្យបង្កើតឡើងនេះ គឺមិនមែនដើម្បីជំនួសអង្គការ NATO នោះទេ ប៉ុន្តែវានឹងបំពេញបន្ថែមទៅលើអង្គការ NATO ដោយនិយាយថា អឺរ៉ុបត្រូវបង្ហាញថា ខ្លួនខ្លាំង រឹងមាំ ដែលគ្មានអ្នកណាអាចដាក់សម្ពាធសហភាពអឺរ៉ុបទាំងផ្នែកយោធា ឬផ្នែកសេដ្ឋកិច្ចបាននោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងអាម៉េរិក Chevron គ្រោងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈនៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា

ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Chevron គ្រោងលក់ចេញទ្រព្យសកម្មរបស់ខ្លួន រួមមាន រោងចក្រចម្រាញ់ប្រេង និងស្ថានីយចែកចាយប្រេងរបស់ខ្លួនន…

លោក តូ ឡឹម ត្រូវបានបោះឆ្នោតគាំទ្រឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

លោក តូ ឡឹម មេដឹកនាំដ៏មានឥទ្ធិពលរបស់វៀតណាមត្រូវបានអង្គសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីឱ្យបន្តកាន់តំណែងជាអគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ