មុខងារបើកគណនីដោយខ្លួនឯងតាមប៊ូតុង "សែលហ្វី" លើ AMK Mobile នេះ រចនាឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខា ឬត្រូវបំពេញឯកសារស្មុគស្មាញឡើយ។ អតិថិជនគ្រាន់តែមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទ រួចអនុវត្តត្រឹម ៣ ជំហានដូចខាងក្រោមបន្ទាប់ពីទាញយកកម្មវិធីតាម App Store ឬ Play Store៖
- ចុចលើប៊ូតុង «បង្កើតគណនីខ្លួនឯង (សែលហ្វី)» រួចបញ្ចូលលេខទូរសព្ទ និងមុខរបរ
- ថតរូប អត្តសញ្ញាណបណ្ណ (ផ្នែកខាងមុខ)
- ថតរូបមុខរបស់អ្នក (សែលហ្វី) នោះអ្នកនឹងទទួលបានគណនីថ្មី និងរីករាយជាមួយនឹងអត្រាការប្រាក់ពិសេស ៤% ក្នុងមួយឆ្នាំ (គ្រប់ទំហំសាច់ប្រាក់)។
ក្រៅពីទទួលបានអត្រាការប្រាក់ខ្ពស់ ៤% ក្នុងមួយឆ្នាំ អតិថិជនដែលប្រើប្រាស់ AMK Mobile ប្រចាំថ្ងៃ នឹងទទួលបានបទពិសោធន៍ទូទាត់ឌីជីថលដ៏សម្បូរបែប និងសុវត្ថិភាព រួមមាន៖
-ស្កេន KHQR ទូទាត់ឆ្លងធនាគារឥតគិតថ្លៃ
-ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកតាមបាគងដល់ 50,000ដុល្លារក្នុងមួយថ្ងៃ
-ផ្ទេរប្រាក់ក្រៅប្រទេសបានដល់ ២៣ប្រទេស ជុំវិញពិភពលោក
-បញ្ចូលលុយទូរសព្ទបានគ្រប់ប្រព័ន្ធ និងទទួលបានពិន្ទុរាល់ពេល
-ទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម កម្ចី ធានារ៉ាប់រង និងវិក្កយបត្រផ្សេងៗ
រយៈពេលប្រម៉ូសិន៖ ចាប់ពីថ្ងៃទី២ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦
កុំរង់ចាំយូរ! បើកគណនីជាមួយ អេ អឹម ខេ ឥឡូវនេះ ដើម្បីទទួលបានអត្រាការប្រាក់ពិសេស។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
***អេ អឹម ខេ រក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្តូរលក្ខខណ្ឌនានាដោយមិនចាំបាច់ជម្រាបជូនដំណឹងជាមុន។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយពួកគេឱ្យសម្រេចបាននូវគោលបំណងហិរញ្ញវត្ថុ និងជីវភាពគ្រួសារ។ អេ អឹម ខេ មានប្រតិបត្តិការនៅគ្រប់ខេត្ត-ក្រុង និងស្រុក-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ អេ អឹម ខេ ក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។