ក្រុមហ៊ុនកាហ្វេយក្សអាម៉េរិក Starbucks

ក្រុមហ៊ុនកាហ្វេយក្សអាម៉េរិក Starbucks លក់ភាគហ៊ុននៅទីផ្សារប្រទេសចិន ឱ្យទៅក្រុមហ៊ុនចិន ក្នុងតម្លៃ ៤ ពាន់លានដុល្លារ


ក្រុមហ៊ុនកាហ្វេយក្សអាម៉េរិក Starbucks នឹងលក់ភាគហ៊ុនរហូតដល់ទៅ ៦០% នៅក្នុងអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ឱ្យទៅក្រុមហ៊ុនឯកជនចិន Boyu Capital ក្នុងតម្លៃ ៤ ពាន់លានដុល្លារ។ ការលក់ភាគហ៊ុនភាគច្រើននេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុនកាហ្វេយក្សអាម៉េរិក សម្រាប់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំបំផុតទី២ របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា នេះ។
ក្រុមហ៊ុនកាហ្វេយក្សអាម៉េរិក Starbucks លក់ភាគហ៊ុននៅទីផ្សារប្រទេសចិន ឱ្យទៅក្រុមហ៊ុនចិន ក្នុងតម្លៃ ៤ ពាន់លានដុល្លារasssss
ដោយ

ក្រុមហ៊ុនទាំងពីរ​នេះ​​នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា​មួយ ដោយ​ក្រុមហ៊ុន Starbucks រក្សាភាគហ៊ុន ៤០% និងបន្តផ្តល់អាជ្ញាប័ណ្ណម៉ាកយីហោ និងកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ​ក្រុមហ៊ុន Starbucks បានវាយតម្លៃអាជីវកម្មសរុបរបស់ខ្លួននៅប្រទេសចិន ក្នុងទំហំជាង ១៣ ពាន់លានដុល្លារ បន្ទាប់ពីការលក់​ភាគ​ហ៊ុន ៦០% ខាង​លើ​នេះ​។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងត្រូវសម្រេច​បញ្ចប់​ជាស្ថាពរនៅខែមីនា ឆ្នាំ ២០២៦ ដោយ​ពេលនេះ​​នៅ​រង់ចាំការអនុម័តពីនិយ័តករ។

លោក Brian Niccol នាយកប្រតិបត្តិក្រុមហ៊ុន Starbucks និយាយថា ជំនាញរបស់ក្រុមហ៊ុន Boyu Capital នៅ​ប្រទេសចិន នឹងជួយពង្រីកអាជីវកម្មនេះ​​​ទៅកាន់ទីក្រុងតូចៗ និងទីផ្សារថ្មីៗនៅក្នុងប្រទេសចិន។ នាយកក្រុមហ៊ុន Boyu Capital លោក Alex Wong បានសរសើរម៉ាកយីហោដ៏រឹងមាំរបស់ Starbucks ហើយបាននិយាយថា ក្រុមហ៊ុនរបស់​​លោក​មានគោលដៅពង្រីកអាជីវកម្ម​នេះ​​បន្ថែមទៀត។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មី​រវាងក្រុមហ៊ុន Starbucks និងក្រុមហ៊ុន Boyu Capital មានគម្រោងពង្រីកហាងកាហ្វេ Starbucks ឱ្យឈានដល់ប្រមាណ ២០.០០០ ហាងនៅក្នុងប្រទេសចិន ដោយ​រក្សាទុក​ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងសៀងហៃ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Starbucks មានហាងចំនួន ៨.០១១ សាខានៅក្នុងប្រទេសចិន និង ១៦.៨៦៤ សាខានៅ​​សហរដ្ឋអាម៉េរិក ដែលសរុបទាំងពីរបញ្ចូលគ្នា​គឺមាន​រហូតដល់ទៅ ៦១% នៃចំនួនហាងទាំងអស់របស់ខ្លួន​នៅ​ទូទាំងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ ហត្ថា ចូលរួមការតាំងបង្ហាញពីឱកាសការងារក្នុងកម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសបានចូលរួមការតាំងបង្ហាញពីឱកាសការងា…

ជប៉ុន គ្រោងដាក់ឱ្យដំណើរការឡានក្រុង តាក់ស៊ី និងរថយន្តដឹកទំនិញដែលមានសមត្ថភាពបើកបរដោយខ្លួនឯងដល់ទៅ ១០.០០០ គ្រឿង

ប្រទេសជប៉ុន មានផែនការអនុម័តដាក់ឱ្យដំណើរការឡានក្រុង តាក់ស៊ី និងឡានដឹកទំនិញរហូតដល់ទៅ ១០.០០០ គ្រឿងដែលមានសមត្ថភាពបើកបរដោយខ្លួនឯងនៅត្រឹម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ