វិស័យ SME

វៀតណាម ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតចំណីអាហារមួយ ពីបទលួចប្រើសាច់ជ្រូកមានមេរោគកែច្នៃជាប៉ាតេ


អាជ្ញាធរវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនផលិតអាហារកំប៉ុងដ៏ធំមួយឈ្មោះ ហាឡុង ឃែនដ៍ ហ៊្វូដ ចេអេសស៊ី (Halong Canned Food JSC) ក្រោយរកឃើញក្រុមហ៊ុននេះប្រើប្រាស់សាច់ជ្រូកមានផ្ទុកមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិកជាង១៣០តោន ដើម្បីផលិតប៉ាតេ និងកែច្នៃជាចំណីអាហារ។
វិស័យ SME
ដោយ

ប៉ូលិសក្រុងហៃហ្វុង (Hai Phong) កាលពីថ្ងៃទី១០ ខែមករា បានឃាត់ខ្លួនលោក ត្រឹង ស៊ី តួន (Truong Sy Toan) នាយកប្រតិបត្តិក្រុមហ៊ុនផលិតចំណីអាហារ ហាឡុង ឃែន ហ្វូដ (Halong Canned Food) ដើម្បីសាកសួរ និងស៊ើបអង្កេតពាក់ព័ន្ធការប្រមូលទិញ និងរក្សាទុកសាច់ជ្រូក ដែលមានជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកជាង១៣០តោន។

សារព័ត៌មាន VnExpress បានរាយការណ៍ថា អ្នកស៊ើបអង្កេតបានអះអាងថា លោក តួន ជាអ្នកបញ្ជាផ្ទាល់ក្នុងការចាត់ចែងនាំចូលសាច់ជ្រូក ដែលមិនគ្រប់ស្តង់ដារសុវត្ថិភាពទាំងនេះ។ ជាមួយគ្នានេះ បុគ្គលិកផ្នែកគ្រប់គ្រងគុណភាពចំនួន៣នាក់ផ្សេងទៀត ក៏ត្រូវបានឃាត់ខ្លួនផងដែរពីបទធ្វេសប្រហែស និងអនុម័តឱ្យនាំចូលវត្ថុធាតុដើមមានមេរោគយកមកកែច្នៃ។

រឿងអាស្រូវនេះបានផ្ទុះឡើងតាំងពីខែកញ្ញា ឆ្នាំ២០២៥ នៅពេលសមត្ថកិច្ចស្ទាក់ចាប់រថយន្តដឹកសាច់ជ្រូកគ្មានប្រភពច្បាស់លាស់ចំនួន២គ្រឿងទម្ងន់១,២តោន ហើយលទ្ធផលតេស្តបង្ហាញថា សាច់ទាំងនោះមានផ្ទុកមេរោគជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ នៅក្នុងការស៊ើបអង្កេតជាបន្តបន្ទាប់ អាជ្ញាធរបានរកឃើញសាច់ជ្រូកបង្កកដែលមានមេរោគជាង១៣០តោនត្រូវបានរក្សាទុកក្នុងឃ្លាំងរបស់ក្រុមហ៊ុនខាងលើ។

អ្វីដែលគួរឱ្យបារម្ភនោះ ប៉ូលិសបានបញ្ជាក់ថា សាច់ជ្រូកមានជំងឺមួយចំនួនត្រូវបានក្រុមហ៊ុននេះយកទៅកែច្នៃជាប៉ាតេរួចរាល់ជាង១,៧តោន ស្មើនឹងប្រមាណ១៤,០០០កំប៉ុង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដែលបង្កជាហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់៕

អត្ថបទ៖ សួន ឡង់ទី​




អត្ថបទបន្ទាប់


របបដឹកនាំអ៊ីរ៉ង់ អាចប្រឈមនឹងការដួលរលំ ខណៈអ្នកស្លាប់កើនឡើងដល់ជាង១០០នាក់

ការតវ៉ាប្រឆាំងដែលមានរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ កំពុងតែអង្រួនរបបដឹកនាំអ៊ីរ៉ង់ ដែលអំណាចទាំងស្រុងស្ថិតក្នុងដៃប្រមុខសាសនា។ ការតវ៉ានេះបាន…

ប៉ូលិសថៃ ត្រៀមសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ១០នាក់ ដែលជាប់ពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋជន

នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានប្រកាសថា ប៉ូលិសថៃ កំពុងត្រៀមស្នើសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ