ទីផ្សារភាគហ៊ុន

តម្លៃភាគហ៊ុន និងមាសធ្លាក់ចុះ ខណៈប្រាក់ដុល្លារ និងប្រេងឆៅកើនឡើង ក្រោយលោក ត្រាំ ព្រមានបង្កើនការវាយប្រហារលើអ៊ីរ៉ង់


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា គោលបំណងយុទ្ធសាស្ត្រស្នូលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែលោកមិនបានពន្យល់លម្អិតអំពីរបៀប នៃការបញ្ចប់សង្គ្រាមដោយរបៀបណានោះទេ។ ស្ថិតក្នុងភាពមិនច្បាស់លាស់នេះបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុដូចជាមាស ភាគហ៊ុន និងប្រេងជាដើមមានការប្រែប្រួលយ៉ាងខ្លាំង។
ទីផ្សារភាគហ៊ុន
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ តម្លៃភាគហ៊ុន និងតម្លៃមាសបានធ្លាក់ចុះមួយរំពេច ក្រោយលោក ដូណាល់ ត្រាំ ព្រមានថា អាម៉េរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងក្នុងរយៈពេលពីពីរទៅបីសប្តាហ៍ខាងមុខ ខណៈតម្លៃប្រេង និងប្រាក់ដុល្លារបានហក់ឡើង។ តម្លៃភាគហ៊ុននៅទីផ្សារអាម៉េរិកនៅព្រឹកថ្ងៃទី២ ខែមេសា បានធ្លាក់ចុះ០,៦៧% ខណៈតម្លៃភាគហ៊ុននៅអឺរ៉ុបធ្លាក់ចុះ០,១% និងនៅជប៉ុនបានធ្លាក់ចុះ០,៧៥%។ ជាមួយគ្នានេះតម្លៃមាស ក៏បានរអិលធ្លាក់១,៣%មកនៅត្រឹម៥,៦៣០ដុល្លារក្នុង១តម្លឹង។

ដោយឡែកសារព័ត៌មាន CNBC វិញបានរាយការណ៍ថា ទីផ្សារប្រេងឆៅបានឡើងពី៤%ទៅ៥%ឈានដល់លើស១០៥ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលប្រាក់ដុល្លារអាម៉េរិកបានហក់ឡើងប្រមាណ០,២៥%បើធៀបនឹងប្រាក់អឺរ៉ូ។

លោក កាហ្សូណូរិ តាតេបេ (Kazunori Tatebe) អ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន Daiwa Asset Management បានលើកឡើងថា ការដែលលោក ត្រាំ មិនបានបញ្ជាក់ច្បាស់ពីពេលវេលា នៃការបញ្ចប់សង្គ្រាមបានធ្វើឱ្យវិនិយោគិនស្ថិតក្នុងភាពមន្ទិលសង្ស័យ និងមិនហ៊ានសម្រេចចិត្តវិនិយោគទាំងប្រថុយប្រថាន ដែលជាហេតុធ្វើឱ្យទីផ្សារភាគហ៊ុនពិបាកនឹងងើបឡើងវិញ។

ជាមួយគ្នានេះ លោក ចច អេហ្វស្តាថូពូឡូស (George Efstathopoulos) អ្នកគ្រប់គ្រងផលប័ត្រនៅក្រុមហ៊ុន Fidelity International បានអះអាងថា ស្ថានភាពទីផ្សារភាគហ៊ុន ប្រេង និងមាស តែងតែវិវត្តទៅតាមភាពប្រែប្រួល នៃគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរ…

មេដឹកនាំបារាំងឌឹដងថា អឺរ៉ុបដើរយឺតតែមានគោលដៅច្បាស់ តែមហាអំណាចខ្លះដើរលឿនតែគ្មានទិសដៅ

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ដែលត្រូវបានគេប្រសិទ្ធនាមថា ជាបងធំទី២នៅសហភាពអឺរ៉ុបបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ