ការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្ត្រមួយបានរកឃើញថា អ្នកវិទ្យាសាស្ត្ររបស់ចិន បានបំពេញតួនាទីជាអ្នកដឹកនាំចំនួន៤៥% នៅក្នុងការសិក្សារួមគ្នារវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន នៅក្នុងឆ្នាំ២០២៣ ដោយបានកើនឡើងពី៣០% ក្នុងឆ្នាំ២០១០។
ការសិក្សានេះបានបង្ហាញទៀតថា ប្រសិនបើនិន្នាការនេះនៅតែបន្ត នោះប្រទេសចិននឹងឈានដល់កម្រិតស្មើគ្នានឹងអាម៉េរិក នៅឆ្នាំ២០២៧ ឬឆ្នាំ២០២៨ ពោលគឺមុនឆ្នាំ២០៣០ ជាចំណុចមួយដែលភាគីទាំងពីរនឹងមានចំណែកស្មើគ្នានៃការស្រាវជ្រាវរួមគ្នា។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wuhan របស់ចិន សាកលវិទ្យាល័យ California និងសាកលវិទ្យាល័យ Chicago របស់អាម៉េរិក បានប្រើប្រាស់គំរូរៀនតាមម៉ាស៊ីន ដើម្បីកំណត់អត្តសញ្ញាណអ្នកវិទ្យាសាស្ត្រណាដែលដឹកនាំគម្រោងដោយផ្អែកលើសេចក្តីថ្លែងការណ៍រួម និងទិន្នន័យអ្នកនិពន្ធ។ អ្នកនិពន្ធបាននិយាយថា វិធីសាស្រ្តនេះបានផ្តល់វិធីតាមដានអំណាចវិទ្យាសាស្ត្រដែលមានភាពស្មុគស្មាញជាងការវាយតម្លៃបុរាណដូចជាចំនួនការបោះពុម្ពផ្សាយ ឬ សន្ទស្សន៍ជាដើម។ លទ្ធផលបានបង្ហាញថា ប្រទេសចិនមិនត្រឹមតែបង្កើនអភិវឌ្ឍវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែចិនថែមទៀតកំពុងរៀបចំវាឱ្យបានល្អប្រសើរថែមទៀតផងដែរ។
ដោយ៖ សុខ មង្គល