វិស័យ SME

តើការគាំទ្រផលិតផលក្នុងស្រុកមានកំណើនយ៉ាងណា ក្រោយពលរដ្ឋភាគច្រើនងាកចេញពីការប្រើផលិតផលថៃ?


គេសង្កេតឃើញថា ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា និងថៃ ប្រជាពលរដ្ឋកម្ពុជា បានងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកយ៉ាងគំហុក ជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូលពីថៃ។ តើតាមរយៈកំណើនគាំទ្រផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះ បានជំរុញឱ្យការផលិតនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងស្រុកមានសម្ទុះកំណើនយ៉ាងណាដែរ ហើយបានចូលរួមចំណែកយ៉ាងណាខ្លះក្នុងការជួយជំរុញការអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជា និងសេដ្ឋកិច្ចជាតិ?
វិស័យ SME
ដោយ

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ហ្វ៊ូដ កត់សម្គាល់ឃើញថា ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃមក ប្រជាពលរដ្ឋកម្ពុជា បានងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតនៅក្នុងស្រុកយ៉ាងគំហុក ជំនួសឱ្យការប្រើប្រាស់ផលិតផលរបស់ថៃ។ អ្នកជំនួញរូបនេះបានបន្ថែមថា តាមរយៈកំណើនគាំទ្រនេះបានជំរុញឱ្យការផលិតរបស់ក្រុមហ៊ុនខ្លួន និងក្រុមហ៊ុនក្នុងស្រុកដទៃទៀតមានសម្ទុះកំណើនខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងក្រុមហ៊ុនលីលី ហ្វ៊ូដ កាលពីពេលលថ្មីៗនេះបានសម្រេចសាងសង់រោចក្រថ្មីបន្ថែម ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារ ដែលកំពុងមានការកើនឡើង។ បើតាមឧកញ៉ា កែវ មុំ កាលណាតម្រូវការផលិតក្នុងស្រុកកើនឡើង នោះឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏មានកំណើន ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ។

​ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ទទួលស្គាល់ថា សម្ទុះនៃការគាំទ្រផលិតផលខ្មែរនាពេលបច្ចុប្បន្ននេះពិតជាមានកំណើនខ្ពស់ប្រាកដមែន បន្ទាប់ពីពលរដ្ឋមួយចំនួនបានពហិការឈប់ប្រើប្រាស់ផលិតផលថៃ ក្រោយថៃ បានផ្តើមសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា យ៉ាងគឃ្លើន។ កំណើននេះ បានជំរុញឱ្យសហគ្រាសធុនតូច និងធម្យមកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានសម្ទុះខ្លាំង ហើយកត្តានេះវានឹងជួយជំរុញឱ្យវិស័យ SME នៅកម្ពុជា មានការរីកចម្រើនលឿនជាងមុនបន្ថែមទៀត​។ បើតាមការអះអាង​របស់​ឧកញ៉ា តែ តាំងប៉ ទាល់តែសហគ្រាសក្នុងស្រុកបង្កើនការផលិតលើសមុនពី៣ទៅ៤ដង ទើបអាចបំពេញត្រូវការប្រើប្រាស់ជំនួសការនាំចូលពីប្រទេសជិតខាងបាន។

​គួរជម្រាបថា កន្លងមកកម្ពុជា បាននាំចូលផលិតផលពីប្រទេសថៃ យ៉ាងច្រើនរាប់ចាប់តាំងពីផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលម្អូបអាហារជាដើម។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៤៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៧រយលានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ពលរដ្ឋខ្មែរបន្តចាកចេញពីថៃ មកស្រុកកំណើតយ៉ាងគំហុក ក្រោយបារម្ភពីសុវត្ថិភាព

ប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ បានសម្រុកចាកចេញមកស្រុកកំណើតយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីពួកគេបានបើកប្រាក់ខែពីថ…

ថៃ អាចប្រឈមនឹងខាតបង់ជិត២ពាន់លានដុល្លារ ប្រសិនបើជម្លោះព្រំដែនជាមួយកម្ពុជា បន្តអូសបន្លាយ

រដ្ឋាភិបាលថៃ បានប៉ាន់ប្រមាណថា ប្រទេសថៃ អាចប្រឈមមុខនឹងការខាតបង់ជិត២ពាន់លានដុល្លារពីការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ប្រសិនបើសង្គ្រាមឈ្លានពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ