ធនាគារជាតិនៃកម្ពុជា

ត្រឹមរយៈពេលជាង ១ខែ ធនាគារជាតិនៃកម្ពុជា ដកអាជ្ញាបណ្ណធនាគារធំៗ២ គួរឱ្យភ្ញាក់ផ្អើល!


ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា ដោយនៅត្រឹមរយៈពេលប្រមាណត្រឹមតែជាង ១ខែប៉ុណ្ណោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកអាជ្ញាបណ្ណធនាគារក្នុងស្រុកធំៗចំនួន២ ក្រោយរកឃើញពីភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ធនាគារទាំងនោះ។
ធនាគារជាតិនៃកម្ពុជា
ដោយ

ធនាគារ ដែលត្រូវបានដកហូតអាជ្ញាបណ្ណនោះ រួមមាន៖

ទី១, ធនាគារ ផេនដា ខមមើសល ប៊ែង ត្រូវបានធនាគារជាតិនៃកម្ពុជាអះអាងថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦នេះថា មានស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះជាបន្ដបន្ទាប់ ដែលនឹងឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវាធនាគារតទៅទៀតបាន។

ទី២, ធនាគារព្រីនស៍ ម.ក វិញ ត្រូវបានធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាបណ្ណ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ ពោលគឺនៅក្រោយពេលដែលស្ថាបនិក និងម្ចាស់ភាគហ៊ុនរបស់ធនាគារនេះ គឺលោក ជេន ហ្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។

ធនាគារទាំងពីរនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា ផ្អាកមិនឱ្យផ្ដល់សេវាធនាគារថ្មីទៀតនោះឡើយ រួមទាំងការផ្ដល់ប្រាក់កម្ចី និងឥណទានផងដែរ ហើយធនាគារជាតិ បានសម្រេចតែងតែក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-ទឺខោនធីង ឯ.ក ធ្វើជាអ្នកជំ្រះបញ្ជីធនាគារទាំងពីរនេះ។

បើតាមសេចក្ដីណែនាំរបស់ធនាគារជាតិ អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារ ផេនដា និងធនាគារព្រីនស៍ផង ត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលមានការចាត់ចែងជូនតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្ដីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារទាំងពីរនេះវិញ គឺត្រូវបន្ដបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

សូមបញ្ជាក់ថា ធនាគារ ផេនដា បានទទួលអាជ្ញាបណ្ណជាធនាគារពាណិជ្ជកាលពីឆ្នាំ ២០១៩ និងមានទំហំទ្រព្យសកម្មប្រមាណ ៧៧៦លានដុល្លារ ឥណទានមានប្រមាណ ៥៣៦លានដុល្លារ ប្រាក់បញ្ញើមជាង ៥០០លានដុល្លារ ។

រីឯធនាគារព្រីនស៍វិញ មានទ្រព្យសកម្មសរុបគិតត្រឹមឆ្នាំ ២០២៤ ប្រមាណជាង ១ពាន់៥រយលានដុល្លារ ប្រាក់កម្ចីសរុបជាង ៧០០លានដុល្លារ និងប្រាក់បញ្ញើសរុបមានប្រមាណជាង ១ពាន់១រយលានដុល្លារ។




អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្ដេជ្ញាមិនបោះបង់ការវិនិយោគលើដំណាំដូងប្រេង ទោះចំណាយទុនជាង១២០លានដុល្លារជាង៣០ឆ្នាំមិនទាន់ឃើញចំណេញ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលជាក្រុមហ៊ុនដាំ និងនាំចេញដូងប្រេងដ៏ធំជាងគេនៅកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ