វិស័យស្រូវ អង្ករ

ការផ្អាកនាំចូលអង្កររបស់ប្រទេសធំៗមួយចំនួនកំពុងទាញទម្លាក់តម្លៃស្រូវនៅកម្ពុជា


ការផ្អាកការនាំចូលស្រូវ និងអង្កររបស់ប្រទេសធំៗមួយចំនួននៅក្នុងតំបន់អាស៊ាន ដូចជាវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម កំពុងទាញទម្លាក់តម្លៃស្រូវនៅកម្ពុជា ឱ្យមានការធ្លាក់ចុះ។ ការផលិតលើសតម្រូវការ ក៏ជាកត្តារួមផ្សំធ្វើឱ្យតម្រូវស្រូវមានការធ្លាក់ចុះផងដែរ។ បើតាមការអះអាងរបស់អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅឆ្នាំនេះ កសិករបានផលិតស្រូវលើសពីតម្រូវការរហូតដល់ជិត៧លានតោន។
វិស័យស្រូវ អង្ករ
ដោយ

យ៉ាងណាមិញកសិករធ្វើស្រែ ដែលកំពុងជួបបញ្ហាតម្លៃមានការធ្លាក់ចុះស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ បើពុំដូច្នោះទេ ពួកគេអាចប្រឈមនឹងការខាតបង់ជាក់ជាមិនខាន។

លោក វង្ស វិ កសិករធ្វើស្រែម្នាក់នៅខេត្តព្រៃវែង បានលើកឡើងថា បច្ចុប្បន្ននៅតំបន់របស់លោកកសិករកំពុងជួបបញ្ហាគ្រោះទឹកជន់ ដោយមានស្រែរបស់កសិករខ្លះបានប្រមូលផលរួច ហើយខ្លះត្រូវជន់លិចមិនអាចប្រមូលផលបាន។ បើតាមការលើកឡើងរបស់កសិកររូបនេះ ស្រូវប្រភេទអូអឹមសើមនៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៥៧០រៀលទៅ៦២០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនអាចលក់បានក្នុងតម្លៃ៧៧០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែស្រូវ ដែលកសិករបានប្រមូល និងហាលស្តុកទុកអាចលក់បានក្នុងតម្លៃ១០០០ក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងនេះ កសិកររូបនេះស្នើឱ្យភាគីពាក់ព័ន្ធជួយធ្វើយ៉ាងណាឱ្យតម្លៃស្រូវអូអឹមមានការកើនឡើងជាងនេះ ទើបកសិករអាចទទួលបានប្រាក់ចំណេញខ្លះ។

​ជាមួយគ្នានេះ លោក នួន ណារិន្ទដា កសិករធ្វើស្រែម្នាក់នៅខេត្តឧត្តរមានជ័យ បានអះអាងថា បច្ចុប្បន្នតម្លៃស្រូវ នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៥៥០រៀលទៅ៦០០រៀលក្នុងមួយគីឡូក្រាម ដោយកាលពីឆ្នាំមុនអាចលក់បានក្នុងតម្លៃចន្លោះពី៧០០ទៅ៨០០រៀលក្នុងមួយគីឡូក្រាម។ បើតាមកសិកររូបនេះតម្លៃជីថ្នាំកសិកម្ម ប្រេង និងសាំងហាក់មានតម្លៃខ្ពស់ ដែលធ្វើតម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់កសិករនោះទេ។ ជាមួយគ្នានេះ លោកស្នើឱ្យភាគីពាក់ព័ន្ធជួយចុះទៅប្រមូលទិញស្រូវនៅតំបន់របស់លោកគ្រាន់ទទួលបានថវិការខ្លះក្នុងការដោះស្រាយបំណុល។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ស្រូវ ដែលកសិករបានផលិតនៅឆ្នាំនេះបាន​លើសតម្រូវការប្រើប្រាស់ក្នុងស្រុកប្រមាណជិត៧លានតោន ដោយកើនឡើងប្រហែល៥០ម៉ឺនតោនស្រូវ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមលោក លន់ យ៉េង តត្តានេះ គួបផ្សំប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា បានផ្អាកការនាំចូលស្រូវ និងអង្ករបានធ្វើតម្លៃហាក់មានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ។ បើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ស្របពេលស្រូវកំពុងជួបបញ្ហាទីផ្សារ និងអ្នកជួយប្រមូលទិញ សហព័ន្ធស្រូវអង្ករកំពុងជួយប្រមូលទិញស្រូវតាមរយៈរោងម៉ាស៊ីនកិនស្រូវទៅតាមសមត្ថភាព ដោយគិតតាមតម្លៃទីផ្សារនៃអង្ករអន្តរជាតិ។

​ស្របពេលស្រូវកំពុងធ្លាក់ថ្លៃ និងខ្វះឈ្មួញចុះប្រមូលទិញ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លើកទឹកចិត្តឱ្យកសិករ ដែលមានលទ្ធភាពហើយត្រូវប្រមូលផលស្រូវ ហាលស្តុកទុកដើម្បីលក់យកចំណេញនៅពេលស្រូវមានទីផ្សារល្អ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា រំពឹងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ជួយជំរុញកំណើននាំចេញផលិតផលនេះទៅកាន់ទីផ្សារអឺរ៉ុប កាន់តែប្រសើរ

ក្រសួងពាណិជ្ជកម្ម និងសហភាពអឺរ៉ុប បានសហការគ្នារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ«ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉…

UN នឹងពួតដៃគ្នាជាមួយប្រទេសប្រមាណ៤០ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

អង្គការសហប្រជាជាតិ (UN) បានបង្កើតកតិកាសញ្ញាប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមួយ ដើម្បីទប់ស្កាត់បទល្មើស ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ