លោក ម៉ាឌូរ៉ូ

ប្រទេសស្វីស ប្រកាសបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោក ម៉ាឌូរ៉ូ និងអ្នកពាក់ព័ន្ធ


ប្រទេសស្វីស ប្រកាសបង្កកទ្រព្យសម្បត្តិកទាំងអស់របស់លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ដែលត្រូវបានកងទ័ពពិសេសរបស់សហរដ្ឋអាម៉េរិក ចូលចាប់ខ្លួននៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ រដ្ឋាភិបាលស្វីសអះអាងថា ចំណាត់ការរបស់ខ្លួនធ្វើឡើងដើម្បីធានាថា ទ្រព្យសម្បត្តិ ដែលទទួលបានពីអំពើពុករលួយខុសច្បាប់របស់លោក ម៉ាឌូរ៉ូ មិនអាចផ្ទេរចេញពីប្រទេសស្វីសបាននោះឡើយនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
លោក ម៉ាឌូរ៉ូ
ដោយ

រដ្ឋាភិបាលស្វីស បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលកាន់កាប់ដោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងមនុស្សពាក់ព័ន្ធជាមួយលោករយៈពេល៤ឆ្នាំ តែមិនបានបញ្ជាក់ពីទំហំ និងទ្រព្យសម្បត្តិដែលត្រូវបង្កកមានអ្វីខ្លះនោះទេ។ គោលបំណងនៃការបង្កកទ្រព្យសម្បត្តិនេះ ត្រូវបានរដ្ឋាភិបាលស្វីស អះអាងថា ធ្វើឡើងដើម្បីធានាថា ទ្រព្យសម្បត្តិ ដែលទទួលបានដោយខុសច្បាប់ណាមួយក្រោមរដ្ឋបាលរបស់លោក ម៉ាឌូរ៉ូ មិនអាចផ្ទេរចេញពីប្រទេសស្វីសបានក្នុងស្ថានភាពបច្ចុប្បន្ននេះ។

នេះជាការប្រកាសបង្កកទ្រព្យសម្បត្តិលើកដំបូងចាប់តាំងពីលោក ម៉ាឌូរ៉ូ ត្រូវបានកងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិក ចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦។ រដ្ឋាភិបាលស្វីស បានសង្កត់ធ្ងន់ថា ប្រសិនបើដំណើរការផ្លូវច្បាប់នាពេលអនាគតបង្ហាញថា មូលនិធិទាំងនោះត្រូវបានទទួលដោយខុសច្បាប់ ប្រទេសស្វីសនឹងព្យាយាមការពារទុកធ្វើជាទ្រព្យធានា សម្រាប់បម្រើផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនវេណេស៊ុយអេឡា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ម៉ាឡេស៊ី គ្រោងកំណត់រយៈពេលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីមកនៅត្រឹមតែពីរអាណត្តិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី៥ ខែមករា បានបង្ហាញពីគោលបំណងធ្វើកំណែទម្រង់ស្ថាប័នជាច្រើននៅឆ្នាំនេះ និងឆ្នាំក្រោ…

លោក ត្រាំ កំពុងអនុវត្តគោលនយោបាយថ្មីដោយពឹងផ្អែកលើអំណាច និងការប្រើកម្លាំងយោធា

ទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាន លោក Stephen Miller បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងកំណត់ឡើងវិញដោយបើកចំហនូវតួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ