វិស័យការបរទេស

តើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចមានច្រកចេញទេ ក្រោយនាយករដ្ឋមន្រ្តីថៃ ហែកចោលកិច្ចព្រមព្រៀងសន្តិភាព?


ជម្លោះព្រំដែន ដែលបង្កឡើងដោយយោធាល្មោភសង្គ្រាមថៃ កាន់តែមានភាពតានតឹងក្រោយកម្ពុជា អស់ការអត់ធ្មត់ និងប្រើសិទ្ធិការពារខ្លួន បន្ទាប់ពីស៊ូទ្រាំមិនតបតអស់រយៈពេល២៤ម៉ោង។ ការឆ្លើយតប ឬការតបតរបស់យោធាកម្ពុជា ធ្វើឡើងដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីពីការរំលោភបំពានទាំងកំរោលរបស់យោធាថៃ។
វិស័យការបរទេស
ដោយ

លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា ទាំងថ្នាក់ដឹកនាំ និងយោធាថៃ តែងតែបង្ហាញពីភាពគឃ្លើន និងគ្មានចេតនាទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នោះទេ។ ជាក់ស្តែងភាគីថៃ តែងបង្កភាពតានតឹងក្រោមរូបភាពផ្សេងៗ ខណៈថ្នាក់ដឹកនាំកម្ពុជា តែងប្រកាន់ខ្ជាប់នូវការអត់ធ្មត់ និងគោរពនូវកិច្ចព្រមព្រៀងដែលមានជាមួយថៃ។ ស្ថិតក្នុងស្ថានការណ៍ ដែលកំពុងកើនកម្ដៅនេះ អ្នកជំនាញរូបនេះ គាំទ្រចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ទៅលើភាពគឃ្លើនរបស់ភាគីថៃ ខណៈការស្ដារស្ថិរភាព​ឡើងវិញ វាអាស្រ័យលើថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រតិកម្មរបស់អន្តរជាតិ។

​ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកសកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា គឺដើម្បីបង្វែរការចាប់អារម្មណ៍ និងបិទបាំងបញ្ហាផ្ទៃក្នុងរបស់ពួកគេ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា និងថៃ ពុំងាយនឹងស្ដារស្ថានការណ៍ឱ្យវិលមករកប្រក្រតីភាពឡើងវិញបាននោះទេ ដោយសារភាគីថៃ បានបង្ហាញចេតនាអាក្រក់មកលើកម្ពុជា។ តែយ៉ាងណាការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរអាចកើតឡើងបានលុះណាតែសហរដ្ឋអាម៉េរិក និងចិន ព្រមទាំងអាស៊ានដាក់សម្ពាធលើប្រទេសថៃ ឱ្យងាកមកអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាព។

​គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កាលពីពេលថ្មីៗ បានប្រកាសហែកចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា ថៃ និងប្ដេជ្ញាថា ប្រទេសថៃនឹងធ្វើប្រតិបត្តិការយោធាមកលើកម្ពុជា ក្នុងគ្រប់ករណីចាំបាច់ ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ថៃ (NSC)។ ក្រោយការប្រកាសរួចមក យោធាថៃ ចាប់ផ្ដើមផ្ទុះអាវុធមកលើយោធាកម្ពុជា នៅទីតាំងជាច្រើនតាមបណ្ដោយព្រំដែន ដោយប្រើប្រាស់អាវុធជាច្រើនប្រភេទ។ ក្រោយអត់ធ្មត់មិនតបតអស់២៤ម៉ោង សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅព្រឹកថ្ងៃទី៩ ខែធ្នូ បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុច ដែលយោធាថៃ វាយចូល ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមេដឹកនាំប្រទេស និងបណ្ដាស្ថានទូតណាខ្លះ កំពុងបង្ហាញប្រតិបត្តិកម្ម និងក្ដីបារម្ភចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ?

ក្រោយការវាយប្រហារយ៉ាងសាហាវយង់ឃ្នងមកលើកម្ពុជា ចាប់តាំងពីរសៀលថ្ងៃទី៧ រហូតមកដល់ថ្ងៃទី ៩ ខែធ្នូនេះ មេដឹកនាំប្រទេស និងស្ថានទូតមួយចំនួន បាន…

តើកម្ពុជា គួរចាត់វិធានការបែបណា ក្រោយយោធាថៃ យកមូលដ្ឋានជនស៊ីវិលធ្វើជាមុខសញ្ញានៃការវាយប្រហារយ៉ាងព្រៃផ្សៃ?

យោធាថៃ បានបន្តបាញ់ប្រហារយ៉ាងគឃ្លើនដោយមិនសំចៃដៃមកលើកងកម្លាំងកម្ពុជា ជាច្រើនទីតាំងនៅពីរបីថ្ងៃកន្លងមកនេះ ដោយប្រើប្រាស់អាវុធធុនតូច និងធុនធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ