វិស័យអាកាសចរណ៍

តើអាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃជាង១ពាន់៥រយលានដុល្លារ ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយមានលក្ខណៈពិសេសអ្វីខ្លះ?


បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណជាង១ពាន់៥រយលានដុល្លារ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរជាតិ និងអន្តរជាតិ នៅក្នុងតំបន់ និងពិភពលោក។ តើអាកាសយានដ្ឋានអន្តរជាតិថ្មីដ៏ធំជាងគេនៅកម្ពុជានេះ មានលក្ខណៈពិសេស និងសមត្ថភាពអស្ចារ្យយ៉ាងណា បើធៀបទៅនឹងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលនឹងត្រូវបិទដំណើរការភ្លាមៗ ក្រោយអាកាសយានដ្ឋានអន្តរជាតិ តេជោ បើកដាក់ឱ្យដំណើរការ?
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងបើកសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជំនួសអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលបានបើកប្រតិបត្តិការអស់រយៈពេលប្រមាណជាង៦០ឆ្នាំកន្លងមកនេះ។ បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃជាង១ពាន់៥រយលានដុល្លារនេះ មានលក្ខណៈពិសេសជាច្រើន បើធៀបនឹងព្រលានយន្តហោះចាស់ ពោលគឺព្រលានយន្តហោះថ្មីនេះត្រូវបានសាងសង់ឡើងជាប្រភេទ 4F ដែលជាស្តង់ដាធំជាងគេនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពអាចឱ្យយន្តហោះធុនយក្សគ្រប់ប្រភេទអាចអាចចុះចតបាន ខណៈព្រលានយន្តហោះចាស់ជាប្រទេស 4E ប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិ តេជោ មានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់១៣លាននាក់ បន្ទាប់ពីដំណាក់កាលទី១ដាក់ឱ្យដំណើរការ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់ នាពេលអនាគត។

​ពាក់ព័ន្ធស្ថាបត្យកម្មរបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ បានអះអាងថា ត្រូវបានគូសឡើងដោយស្ថាបត្យករដ៏ជំនាញលំដាប់ពិភពលោក ជាមួយនឹងរចនាបថដ៏ស្រស់ស្អាត ទំនើប និងទាក់ទាញជាមួយនឹងការគិតគូរយ៉ាងហ្មត់ចត់អំពីផាសុកភាពរបស់អ្នកធ្វើដំណើរ ដូច្នេះហើយទើបជំរុញឱ្យអាកាសយានដ្ឋានអន្តរជាតិនេះ បានស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិពលបំផុតនៅលើពិភពលោកទាំង១១ នៅឆ្នាំ២០២៥នេះ។

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕




អត្ថបទបន្ទាប់


ប្រសិនបើឥណ្ឌា បញ្ចេញស្តុកអង្ករ២០លានតោន តើវាអាចធ្វើឱ្យប៉ះពាល់ដលទីផ្សារអង្កររបស់កម្ពុជា យ៉ាងណាដែរ?

រដ្ឋាភិបាលឥណ្ឌា គ្រោងបញ្ចេញអង្ករ ស ចំនួន២០លានតោនពីក្នុងស្តុកទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងបង្កក្ដីបារម្ភក្នុងការទាញទម្លាក់តម្លៃអង្កររបស់ប្រទ…

សមាជិកសភាថៃ ដែលនឹងកោះប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃពុធនេះ ត្រូវបានបែងចែកជា៣ក្រុម

ទិដ្ឋភាពនយោបាយរបស់ប្រទេសថៃ បានឈានចូលដល់ចំណុចរបត់ដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មីទៀតនៅក្រោមសេណារីយ៉ូសមាជិកសភាត្រូវបានបែងចែកជា៣ក្រុម គឺក្រុមពណ៌…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ