វិស័យការពារជាតិ

មេទ័ពអាកាសថៃនឹងបង្កើនសមត្ថភាពអ្នកបើកយន្តហោះចម្បាំង និងការប្រើប្រាស់ដ្រូន ក្រោយប្រកាសត្រៀមប្រយុទ្ធជាលើកទី២ ជាមួយកម្ពុជា


ក្រោយប្រកាសអំពីការត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់ជាមួយប្រទេសកម្ពុជា សម្រាប់រលកទីពីរនៃការប៉ះទង្គិចគ្នាក្នុងជម្លោះព្រំដែន ឥឡូវនេះ មេទ័ពអាកាសថ្មីរបស់ថៃ លោក សាកេសាន កាន់ថា (Sakesan Kantha) បានប្រកាសអំពីការបណ្ដុះបណ្ដាលស្ត្រីឱ្យធ្វើជាអ្នកបើកយន្តហោះចម្បាំង និងបង្កើតសមត្ថភាពនៃការប្រើប្រាស់យន្តហោះដ្រូនសម្រាប់ការស៊ើបអង្កេត និងវាយប្រហារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiger។
វិស័យការពារជាតិ
ដោយ

មេទ័ពអាកាសថ្មីរបស់ថៃ លោក សាកេសាន កាន់ថា បានបង្ហាញពីយុទ្ធសាស្ត្រក្នុងការពង្រឹងសមត្ថភាពកងទ័ពអាកាសនៅឆ្នាំ២០២៦ ដោយគ្រោងបណ្តុះបណ្តាលសមត្ថភាពអ្នកបើកយន្តហោះចម្បាំងជាស្ត្រី និងបង្កើនសមត្ថភាពការប្រើប្រាស់យន្តហោះដ្រូន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មរបស់ប្រទេសថៃ ចំពេលកំពុងមានភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសកម្ពុជា។ លោក សាកេសាន បាននិយាយថា កងទ័ពអាកាសរបស់ថៃ មិនត្រឹមតែត្រូវសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ថែមទាំងរក្សាឱ្យបាននូវស្តង់ដារក្រមសីលធម៌ផងដែរ។

ផែនការដ៏គួរឱ្យកត់សម្គាល់ ដែលលោក សាកេសាន បានប្រកាស គឺការបណ្តុះបណ្តាលការបើកយន្តហោះចម្បាំងដល់ស្ត្រី ដែលជាជំហានសំខាន់មួយឆ្ពោះទៅរកសមភាពយេនឌ័រនៅក្នុងអាកាសចរណ៍យោធារបស់ថៃ ខណៈកងទ័ពអាកាសថៃ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងជាស្ត្រីលើកដំបូងនាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះ កងទ័ពអាកាសថៃ កំពុងពង្រឹងការផ្តោតអារម្មណ៍លើប្រព័ន្ធការពារដែនអាកាសដោយប្រើយន្តហោះដ្រូន។ មេបញ្ជាការរូបនេះបានទទួលស្គាល់ពីភាពចាំបាច់កាន់តែខ្លាំងឡើងនូវការប្រើយន្តហោះដ្រូននៅក្នុងសង្គ្រាមទំនើប ប៉ុន្តែក៏បានព្រមានប្រឆាំងនឹងការពឹងផ្អែកខ្លាំងពេកលើប្រព័ន្ធស្វ័យប្រវត្តិផងដែរ។

ការផ្ទុះឡើងនូវជម្លោះថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យមានការត្រួតពិនិត្យជាយុទ្ធសាស្រ្តលើឯកសារ ស ដែលមានស្រាប់របស់កងទ័ពអាកាសថៃ ដោយលោក សាកេសាន បានបញ្ជាឱ្យមានការវាយតម្លៃឡើងវិញភ្លាមៗ ដើម្បីបញ្ចូលមេរៀនបន្ថែម និងកំណត់ឡើងវិញនូវអាទិភាពការពារជាតិ។ លោកបានបន្តថា កងទ័ពអាកាសមិនត្រឹមតែធ្វើទំនើបកម្មកងយន្តហោះ និងប្រព័ន្ធការពាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបុគ្គលិកជំនាន់ថ្មីដែលមានសមត្ថភាពប្រតិបត្តិការទាំងដែនអាកាស និងលំហអាកាសផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា មេទ័ពអាកាសថៃ ព្រមានថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រយុទ្ធជាមួយកម្ពុជា សម្រាប់រលកទី២ នៃការប៉ះទង្គិចគ្នាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ មេទ័ពរូបនេះអះអាងថា ទ័ពអាកាសថៃ បានបង្កើនកម្រិតត្រៀមខ្លួនសម្រាប់ចេញប្រតិបត្តិការភ្លាមៗក្នុងករណីផ្ទុះជម្លោះព្រំដែនជាថ្មី។ មេទ័ពអាកាសថៃ រូបនេះបានបញ្ជាក់ថា យោធាថៃ ត្រូវបានណែនាំឱ្យបន្តត្រៀមខ្លួន២៤/២៤ម៉ោង ដើម្បីអនុវត្តវិធានការទប់ទល់ក្នុងករណីមានស្ថានការណ៍វិវត្ត ដែលមិននឹកស្មានដល់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញបានបង្ហាញកត្តាចម្បងមួយចំនួន ដែលជំរុញឱ្យពលរដ្ឋនៅតែបន្តប្រើកម្ចីក្រៅផ្លូវការ

កម្ចីក្រៅផ្លូវការ គឺជាការផ្ដល់កម្ចីមួយដែលពុំមានលក្ខខណ្ឌស្មុគស្មាញ តែមានអត្រាការប្រាក់ខ្ពស់ខុសពីគោលការណ៍ដែលច្បាប់បានកំណត់។ កម្ចីក្រៅផ្លូវការអ…

តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យចិន និងឥណ្ឌា សម្រុកទិញចូលមាសយ៉ាងគំហុក?

ហាងឆេងមាសនៅទីផ្សារកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីឈានដល់ជិត ៤,៩០០ដុល្លារក្នុង១តម្លឹង កាលពីពេលថ្មីៗនេះ ហើយធនាគារយក្សអាម៉េរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ