វិស័យអចលនទ្រព្យ

ថៃអនុម័តវិធានការថ្មីៗដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលអាចរុញច្រានកំណើនសេដ្ឋកិច្ចឱ្យឈានដល់លើស៤%ក្នុងឆ្នាំនេះ


ថៃអនុម័តវិធានការថ្មីៗដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលអាចរុញច្រានកំណើនសេដ្ឋកិច្ចឱ្យឈានដល់លើស៤%ក្នុងឆ្នាំនេះ។ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តវិធានការថ្មីៗ ដើម្បីជំរុញវិស័យអចលនទ្រព្យ ដោយសង្ឃឹមថា វិធានការទាំងនេះនឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ីអាគ្នេយ៍មួយនេះឱ្យឈានដល់លើស៤% នៅឆ្នាំ២០២៤ ខណៈដែលធនាគារពិភពលោកបានព្យាករថា ប្រទេសថៃនឹងសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែ២,៨%ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។
វិស័យសេដ្ឋកិច្ច
ដោយ

លោក ផនឆៃ ធីរ៉ាវីចា (Phornchai Thiraveja)ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងថា តាមការរំពឹងទុកវិធានការថ្មីៗទាំងនេះ នឹងជំរុញឱ្យប្រតិបត្តិការទិញលក់អចលនទ្រព្យឈានដល់ ២២ពាន់លានដុល្លារអាម៉េរិក និងនាំមកនូវការវិនិយោគក្នុងទំហំជាង ១១ពាន់លានដុល្លារអាម៉េរិក ក៏ដូចជាជំរុញតម្រូវការប្រើប្រាស់របស់ពលរដ្ឋជាង ៣ពាន់លានដុល្លារអាម៉េរិក។ ជាមួយវិធានការថ្មីៗទាំងនេះ សេដ្ឋកិច្ចរបស់ថៃក្នុងឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនលើស៤% ដោយកើនឡើងចន្លោះពី១,៧% ទៅ ១,៨% លើមូលដ្ឋានព្យាកររបស់ធនាគារពិភពលោក។

ទោះជាយ៉ាងណា ធនាគារពិភពលោកកាលពីពេលថ្មីៗនេះបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចថៃ ក្នុងឆ្នាំ២០២៤ នេះ ពី៣,២% មកនៅត្រឹម ២,៨% ក្រោយពីមើលឃើញពាណិជ្ជកម្មទូទាំងពិភពលោកមានសន្ទុះយឺត និង មានការពន្យារពេលបញ្ចេញថវិកាជាតិនៅក្នុងប្រទេសជាច្រើន​។

លោក ឡាវ៉ារ៉ុន សងស្នីត (Lavaron Sangsnit) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា ការប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីជំរុញសេដ្ឋកិច្ចនៅតែមានភាពចាំបាច់ ហើយលោកសង្ឃឹមថា សេដ្ឋកិច្ចថៃ នឹងវិលទៅរកកម្រិតកំណើនសមស្របជាថ្មីឡើងវិញ។

សូមបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ សម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមតែ១,៩%ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ បើធៀបនឹងកំណើន២,៥%ក្នុងឆ្នាំ២០២២៕

ដោយ: តែម សុខុម

_



អត្ថបទបន្ទាប់


តើអត្រាឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារ កើនឡើងដល់កម្រិតណាក្នុងឆ្នាំ២០២៣?

ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា ទោះបីវិស័យធនាគារនៅកម្ពុជា បានជួបព្យុះភ្លៀងជាបន្តបន្ទាប់ដោយសារកត្តាខាងក្នុង និងខាងក្រៅក៏ដោយ តែវិស…

តើលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន អាចក្លាយជាមេដឹកនាំជប៉ុនទី៨ ដែលអាចកាន់តំណែងបានយូរដែរឫទេ?

លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានអ្នកវិភាគលើកឡើងថា អាចនឹងចាប់យកសហអាម៉េរិក និងសម្ព័ន្ធមិត្តនៅបស្ចិមប្រទេសធ្វើជារបៀបវារៈក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ