សេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចថៃរំពឹងនឹងងើបឡើង បានពេញលេញឡើងវិញនៅឆ្នាំ ២០២៣


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក អាកខុម បានឱ្យដឹងថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងងើបឡើងវិញពេញលេញ ដូចទៅនឹងកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ១៩បាន គឺត្រូវរង់ចាំដល់ឆ្នាំ ២០២៣ ខណៈនៅឆ្នាំ២០២២ ថៃ រំពឹងថា សេដ្ឋកិច្ចនឹងចាប់ផ្ដើមងើបឡើងជាបណ្ដើរៗប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
រូបតំណាងៈ សេដ្ឋកិច្ចថៃរំពឹងនឹងងើបឡើង បានពេញលេញឡើងវិញនៅឆ្នាំ ២០២៣
ដោយ

 សន្ទុះ​កំណើនសេដ្ឋកិច្ច​ថៃ​នឹង​ទទួល​បានការ​ជំរុញ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ ២០២៣ និង​អាច​ឈាន​ទៅ​សម្រេច​បាន​កំណើន ដូច​កាលពីមុន​ពេល​មិន​ទាន់​រាតត្បាត​កូ​វី​ដ​១៩​ឡើង​វិញ ពោល​គឺ នៅ​ឆ្នាំ​២០២៣ សេដ្ឋកិច្ច​ថៃ រំពឹង​ស្ទុះ​កើន​ក្នុង​កម្រិត​ពេញលេញ​ឡើង​វិញ បន្ទាប់​ពី​ការ​បើក​ប្រទេស​ឡើង​វិញ ជា​ពិសេស វិស័យ​ទេសចរណ៍ ដែល​នឹង​គាំទ្រ​ដល់​សន្ទុះ​ងើបឡើង នៃ​សេដ្ឋកិច្ច​។

យ៉ាងណាមិញ ក្រៅ​តែ​ពី​វិស័យ​ទេសចរណ៍ ក៏​មាន​វិស័យ​ផ្សេង​ទៀត​ដូច​ជា ការ​វិនិយោគឯកជន និង​ការ​ប្រើប្រាស់​ក្នុងស្រុក​ក៏​ជា​ផ្នែក​មួយ​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ផង​ដែរ ដោយ​រដ្ឋាភិបាល​ថៃ​នឹង​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់ ដើម្បី​លើកទឹកចិត្ត​ការ​ចំណាយ​របស់​ពួក​គេ​។

សម្រាប់​ឆ្នាំ​២០២២ សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ចាប់ផ្តើម​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​១៩​ប៉ុណ្ណោះ មិន​ទាន់​ស្ទុះ​ងើបឡើង​បាន​ពេញ​នៅឡើយ​ទេ តាម​អ្វី​ដែល​រដ្ឋាភិបាល​ថៃ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ នឹង​កើនឡើង ៤% នៅ​ឆ្នាំ​ក្រោយ​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារ SCB EIC របស់​ថៃ បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២២ របស់​ខ្លួន​ពី ៣,៤% មក​នូវ​ត្រឹម ៣,២% វិញ ក្រោយ​លេច​ចេញ​នូវ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​ពន្យារពេល​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​រហូត​ដល់​នៅ​ដើមឆ្នាំ​ក្រោយ​ផង​ដែរ​។ 

ដោយឡែក ចំពោះ​ក្រសួង​សេដ្ឋកិច្ច​ថៃ​វិញ ការ​ពង្រីក​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២២ ខាង​មុខ​នេះ នឹង​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​កំណើន​ការ​នាំ​ចេញ​ដ៏​រឹង​មាំ និង​ការ​ចាក់​បញ្ចូល​មូលនិធិ​រដ្ឋ​ចំនួន​ជិត ៣០​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ថវិកា​ជិត ៣០ ពាន់​លាន​ដុល្លារ​នេះ បាន​មក​ពី​ថវិកា​វិនិយោគ​របស់​រដ្ឋ និង​ការ​វិនិយោគ​សហគ្រាស​រដ្ឋ ព្រមទាំង​ថវិកា​សេសសល់​ក្នុង​ការ​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​៕

អត្ថបទ៖ ស៊ើង និមល់

_



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកបន្ថែមទណ្ឌកម្មលើប្រទេសចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង ក្រោមហេតុផលសិទ្ធិមនុស្ស

សហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស មកលើបុគ្គល មន្ត្រីជាន់ខ្ពស់ អង្គភាព និងក្រុមហ៊ុនជាច្រើន ដែលជាប់ពាក់ព…

ធនាគារពិភពលោកអនុម័តកម្ចីថវិកាចំនួន ៦០០ លានដុល្លារសម្រាប់កំណែទម្រង់ហ្វីលីពីន

ធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីចំនួន ៦០០ លានដុល្លារ កាលពីថ្ងៃទី ១១ ធ្នូ សម្រាប់កម្មវិធីកំណែទម្រង់របស់ហ្វីលីពីន ដើម្បីស្ដារ និងជំរុញសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ