វិស័យកសិកម្ម

កសិករថៃ កំពុងរងទុក្ខដោយសារការធ្លាក់ចុះតម្លៃកសិផល និងស្នើឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់


ប្រធានសមាគមអ្នកធ្វើកសិកម្មថៃ បានជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវអនុវត្តវិធានការមួយចំនួនជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះតម្លៃកសិផល ជាពិសេសដំណាំស្រូវ ដោយពួកគេបានព្រមានថា កសិករនឹងរងទុក្ខខ្លាំង ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការណាមួយទេនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យកសិកម្ម
ដោយ

លោក ប្រាម៉ូត ចារើនស៊ីប (Pramote Charoensilp) ប្រធានសមាគមអ្នកធ្វើកសិកម្មថៃ បានអះអាងថា កសិករជាច្រើនរួមទាំងអ្នកធ្វើស្រែចម្ការ ដាំដំឡូងមី ដូងប្រេង និងកៅស៊ូ កំពុងជួបការលំបាកជាខ្លាំង ដោយសារតម្លៃដំណាំរបស់ពួកគេមានការធ្លាក់ចុះ ខណៈការចំណាយលើថ្លៃដើមសម្រាប់ការដាំដុះចេះតែមានការកើនឡើង។

ជាក់ស្តែងកាលពីសប្តាហ៍មុនស្រូវខុសរដូវដែលមានសំណើមលើសពី២៥% អាចលក់បានក្នុងតម្លៃជិត២១០ដុល្លារ ក្នុងមួយតោនតែប៉ុណ្ណោះ មានការធ្លាក់ចុះច្រើនគួរសមបើធៀបនឹងពីរបីឆ្នាំមុន ដែលអាចលក់បានរហូតដល់ជិត៣០០ដុល្លារក្នុង១តោន ខណៈការចំណាយលើថ្លៃដើមផលិតមានតម្លៃជិត២១០ដុល្លារក្នុងមួយតោនឯណោះ។ សម្រាប់ប្រធានសមាគមខាងលើ តម្លៃស្រូវខុសរដូវប្រភេទនេះ គួរតែមានតម្លៃជិត២៤០ដុល្លារ ឬជិត៣០០ដុល្លារក្នុងមួយតោន ទើបអាចទប់ទល់ការចំណាយ ដែលកំពុងមានការកើនឡើង និងផ្តល់ប្រាក់ចំណេញដល់កសិករ។

បើតាមការអះអាងរបស់លោក ប្រាម៉ូត កត្តាដែលធ្វើឱ្យតម្លៃស្រូវនៅថៃ មានការធ្លាក់ចុះ គឺដោយសារឥណ្ឌា​ បានបើកការនាំចេញអង្ករឡើងវិញ​ កាលពីចុងឆ្នាំ២០២៤ គួបផ្សំបច្ចុប្បន្នឥណ្ឌា កំពុងបង្កើនការនាំចេញអង្ករក្នុងបរិមាណដ៏ច្រើន ជាហេតុធ្វើឱ្យមានការកាត់បន្ថយការនាំចេញរបស់ប្រទេសថៃ។ លោកបានសង្កត់ធ្ងន់ថា មកទល់ពេលនេះរដ្ឋាភិបាលថៃ មិនទាន់ដាក់ចេញវិធានការណាមួយ ដើម្បីជួយដល់កសិករនៅឡើយទេ ហើយសំណើសុំជំនួយជិត៣០ដុល្លារក្នុងមួយរ៉ៃ (ប្រហែល១៦០០ម៉ែត្រការ៉េ)ពីរដ្ឋាភិបាល ក៏មិនទាន់ត្រូវបានអនុម័តនោះដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កម្ពុជានឹងពង្រឹងការត្រួតពិនិត្យប្រភពដើមទំនិញនាំចេញទៅទីផ្សារអាម៉េរិក ដើម្បីបង្ការការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ

កម្ពុជា ប្តេជ្ញានឹងបង្កើនការរឹតបន្តឹង និងត្រួតពិនិត្យលើការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) លើរាល់ទំនិញ ដែលនាំចេញទៅកាន់ទីផ្សារសហរ…

តើគំនាបពន្ធគយរបស់លោក ត្រាំ នឹងរុញឱ្យប្រទេសតូចធំនៅអាស៊ីរត់ទៅអែបចិន កាន់តែច្រើន ឬយ៉ាងណា?

គណបក្សកាន់អំណាចនៃប្រទេសជប៉ុន បានព្រមានថា ពន្ធគយបដិការខ្ពស់កប់ពពកដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់លើបណ្ដាប្រទេសជាដៃគូពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ