ទីផ្សារមាស

តើមានកត្តាអ្វីជំរុញឱ្យតម្រូវការមាសនៅថៃ ហក់ឡើងខ្ពស់រហូតដល់ជាង៩តោន នៅត្រីមាសទី១ឆ្នាំនេះ?


តម្រូវការមាសនៅក្នុងប្រទេសថៃ មានការកើនឡើងខ្ពស់នៅត្រីមាសទី១ឆ្នាំ២០២៥ ក្រោយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានមជ្ឈដ្ឋាននានា បង្ហាញការព្រួយបារម្ភពីការធ្លាក់ចូលក្នុងវិបត្តិ ដែលបង្កឡើងដោយកត្តាខាងក្រៅ និងកត្តាខាងក្នុង។ តម្រូវការមាសរបស់ថៃ នៅត្រីមាសដំបូងឆ្នាំនេះ កើនឡើងដល់ជាង៩តោន ដោយវ៉ាដាច់តម្រូវការមាសនៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ទីផ្សារមាស
ដោយ

តម្រូវការមាសនៅក្នុងប្រទេសថៃ នៅត្រីមាសទី១ឆ្នាំនេះ បាននាំមុខគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ចំពេលអ្នកវិនិយោគនានាកំពុងងាកទៅរកការវិនិយោគលើទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាព ដោយសារពួកគេបារម្ភពីភាពមិនប្រាកដប្រជាជាសកល ដែលជំរុញឱ្យតម្លៃកើនឡើងដល់កម្រិតកំណត់ត្រាជាបន្តបន្ទាប់។

ក្រុមប្រឹក្សាមាសពិភពលោកបានអះអាងថា ប្រទេសថៃ បានប្រកាសពីកំណើនដ៏ខ្លាំងបំផុតនៃតម្រូវការមាសនៅទូទាំងអាស៊ីអាគ្នេយ៍នៅត្រីមាសទី១ឆ្នាំនេះ ជាមួយបរិមាណជាង៩តោនមានការកើនឡើងរហូតដល់ទៅ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនតម្រូវការមាសនៅប្រទេសថៃ ខ្ពស់ជាងតម្រូវការមាសនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលមានកំណើនចន្លោះពី៥% ទៅ៨% ប៉ុណ្ណោះ  ស្របពេលវៀតណាម ធ្លាប់តែមានតម្រូវការមាសខ្ពស់បែរជាធ្លាក់ចុះដល់ទៅ១៥% ទៅវិញ។

លោក ល្វីស ស្ទ្រីត (Louise Street) អ្នកវិភាគជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថា កំណើនតម្រូវការវិនិយោគលើមាស បានជំរុញការប្រើប្រាស់មាសនៅត្រីមាសទី១ឆ្នាំនេះហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦។ លោកបានអះអាងថា តម្រូវការមាស រួមទាំងការជួញដូរមាសនៅទូទាំងពិភពលោកមានមានការកើនឡើង១% ពោលគឺប្រមាណជាង១ពាន់២រយតោន បើទោះបីជាតម្លៃរបស់វាកើនឡើងលើសពី៣ពាន់៦រយយដុល្លារក្នុងមួយតម្លឹងក៏ដោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការចរចាបើកច្រកនាំចេញផ្លែល្ពៅកម្ពុជា ទៅថៃ មិនមានពន្លឺនៅឡើយទេ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តបាត់ដំបង កំពុងសម្របសម្រួលជាមួយភាគីថៃ ដើម្បីបើកច្រកនាំចេញផ្លែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ