ក្រុមប្រឹក្សាសិទ្ធិមនុស្ស

ប្រមុខការទូតកម្ពុជា បកអាក្រាតថៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញរឿងព័ទ្ធយកដីកម្ពុជា


ប្រមុខការទូតកម្ពុជា បកអាក្រាតថៃ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជុំវិញរឿងព័ទ្ធយកដីកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកយកបញ្ហាវិវាទព្រំដែនទៅជម្រាបជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ដោយបានបកអាក្រាតមុខមាត់ថៃ ជុំវិញរឿងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងឈ្លានពានចូលមកបង្កើតមូលដ្ឋានយោធាយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ សកម្មភាពនេះបានបង្កឱ្យប្រជាពលរដ្ឋខ្មែរជាង៦៥ម៉ឺននាក់រងគ្រោះ និងបាត់បង់ជម្រក។
ក្រុមប្រឹក្សាសិទ្ធិមនុស្ស
ដោយ

នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី២៥ ខែកុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្ថិតក្នុងភាពរកាំរកូសខ្លាំង។ ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីជាមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥ ក៏ដោយ ក៏កងទ័ពថៃ បានរំលោភលើកិច្ចព្រមព្រៀង ដោយចូលមកបោះទីតាំងយោធា រឹបអូសដីធ្លី និងភូមិករផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជា ដែលបង្ខំឱ្យពលរដ្ឋកម្ពុជា ជម្លៀសចេញពីផ្ទះជាដើម។

ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា ភាគីថៃ បានប្រើប្រាស់របងលួសបន្លា និងទូកុងតឺន័រធ្វើជាខែលរារាំងមិនឱ្យពលរដ្ឋខ្មែរដែលភៀសខ្លួនកាលពីពេលមានសង្រ្គាម អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញបានឡើយ។ ឯកឧត្តម បានហៅសកម្មភាពនេះថា ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ជាពិសេសសិទ្ធិរស់រានមានជីវិត និងសន្តិសុខរបស់ជនស៊ីវិល។ កម្ពុជា បានទាមទារឱ្យថៃ គោរពកិច្ចព្រមព្រៀង និងដកកងទ័ពចេញពីទឹកដីកម្ពុជា ជាបន្ទាន់។

ជាការឆ្លើយតបនៅក្នុងកិច្ចប្រជុំដដែលនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានច្រានចោលចំពោះការចោទប្រកាន់របស់កម្ពុជា និងបានព្យាយាមបកស្រាយលាងខ្លួនថា ថៃ នៅតែបន្តប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ហើយថែមទាំងបានចោទប្រកាន់កម្ពុជាវិញថា មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសថៃ នៅលើឆាកអន្តរជាតិ តាមរយៈការបំភ្លៃការពិត ទាំងដែលថៃ ខ្លួនឯងប្រព្រឹត្តអំពើបែបនេះមែន។

ភាគីថៃ បានលើកឡើងថា តំបន់ដែលកងទ័ពថៃ កំពុងឈរជើង គឺជាទីតាំងដែលបានព្រមព្រៀងគ្នាកាលពីពេលមានបទឈប់បាញ់ ដើម្បីរង់ចាំដំណោះស្រាយតាមផ្លូវការទូត។ បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានព្យាយាមវាយបកកម្ពុជា ទាំងគ្មានមូលដ្ឋាន ហើយបានចោទជាសំណួរថា តើកម្ពុជា ចង់ជ្រើសរើសផ្លូវសន្តិភាព ឬក៏ចង់បន្តបង្កើតភាពតានតឹង និងជម្លោះតទៅទៀត? ស្ថានភាពនៅតំបន់ព្រំដែននៅតែបន្តស្ថិតក្នុងភាពផុយស្រួយ មិនច្បាស់លាស់ ខណៈដែលសហគមន៍អន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជម្លោះរវាងប្រទេសជិតខាងទាំងពីរនេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


រ៉ែកម្រនឹងក្លាយជាមូលហេតុចម្បងជំរុញឱ្យកើតមានសង្គ្រាមយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច

សង្រ្គាមធំៗនៅលើពិភពលោកចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ មួយភាគធំបណ្តាលមកពីការចង់ដណ្តើមគ្រប់គ្រងធនធានប្រេង និងឧស្ម័ន។ ប…

ជប៉ុន ប្រកាសដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅលើកោះមួយក្បែរកោះតៃវ៉ាន់ ចំពេលភាពតានតឹងតំបន់កំពុងឡើងកម្តៅ

រដ្ឋមន្ត្រីការពារជាតិ ជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បានប្រកាសជាផ្លូវការថា ជប៉ុននឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធមីស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ