រដ្ឋមន្ត្រីការពារជាតិថៃ និងវៀតណាម

រដ្ឋមន្ត្រីការពារជាតិថៃ និងវៀតណាម ជួបពិភាក្សាគ្នា ជុំវិញរឿងជម្លោះព្រំដែនថៃ-កម្ពុជា


លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃអាទិត្យ ទី១៥ ខធ្នូ បានជួបជាមួយសមភាគីវៀតណាម លោក ឡេ ហួយ ទ្រុង ដោយក្នុងនោះ ភាគីទាំងពីរ ក៏បានបានពិភាក្សាអំពីស្ថានភាពនៅព្រំដែនថៃ-កម្ពុជា ហើយរដ្ឋមន្ត្រីការបរទេស ប្រទេសវៀតណាមបានសម្តែងក្តីសង្ឃឹមថា សន្តិភាពនឹងវិលត្រឡប់មកវិញសម្រាប់ប្រទេសទាំង២ និងក្នុងតំបន់នាពេលឆាប់ខាងមុខ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានថៃ The Nation។
រដ្ឋមន្ត្រីការពារជាតិថៃ និងវៀតណាម
ដោយ

លោក ស៊ីហាសាក់ បាននិយាយថា លោកបានបញ្ជាក់ប្រាប់លោក ឡេ ហួយ ទ្រុង អំពីជម្លោះថៃ-កម្ពុជា និងទស្សនៈរបស់ប្រទេសថៃ ដោយលោកបានបញ្ជាក់ថា ប្រទេសថៃចង់បានសន្តិភាព ប៉ុន្តែក៏ត្រូវគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្នរហូតដល់ភាពតានតឹងថយចុះដែរ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហួយ ទ្រុង បានប្រាប់អ្នកយកព័ត៌មានថា លោកមានការព្រួយបារម្ភអំពីភាពតានតឹង និងការវិវឌ្ឍដ៏ស្មុគស្មាញនៅតាមព្រំដែនថៃ-កម្ពុជា ហើយការប្រយុទ្ធគ្នានេះបានបង្កឱ្យមានការឈឺចាប់ដល់ប្រជាជននៃប្រទេសទាំង២ និងនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

លោកបានអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់យកការអត់ធ្មត់ ជៀសវាងការកើនឡើងនៃការប្រើកម្លាំង និងដោះស្រាយភាពខុសគ្នាដោយសន្តិវិធីតាមរយៈការសន្ទនា និងស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង និងយន្តការក្នុងតំបន់ដែលមានស្រាប់។

រដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសអាស៊ាន រួមទាំងប្រទេសថៃផងដែរ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពរយៈពេលវែងនៅក្នុងតំបន់។

គិតត្រឹមថ្ងៃទី ១៥ ខែធ្នូនេះ គឺជាថ្ងៃទី ៩ហើយ ដែលភាគីថៃ បាននិងកំពុងពង្រីកការវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ យោធាថៃ បានប្រើប្រាស់យន្ដហោះ F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក និងចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៧០គីឡូម៉ែត្រ៕




អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទាញទម្លាក់ទីផ្សារអចលនទ្រព្យឱ្យធ្លាក់ចុះបន្ថែមទៀត

វិស័យអចលនទ្រព្យកម្ពុជា ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយ បានទទួលរងនូវសម្ពាធជាច្រើនពីបញ្ហាមួយទៅបញ្ហាមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យម…

លោក ត្រាំ គំរាមដាក់ពន្ធលើប្រទេសថៃ និងកម្ពុជាបើមិនឈប់បាញ់គ្នា

ក្រោយថៃរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ និងទាត់ចោលការអន្តរាគមន៍របស់ខ្លួនកាលពីពេលថ្មីៗបន្ថែម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ