ការបោះឆ្នោត

វាសនានយោបាយថៃ ក្រោយការបោះឆ្នោតកំពុងស្ថិតក្នុងភាពច្របូកច្របល់ និងមន្ទិលសង្ស័យផ្នែកច្បាប់


ជាង២សប្តាហ៍បានកន្លងផុតទៅ បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែកុម្ភៈ តែស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ នៅតែបន្តធ្លាក់ក្នុងភាពស្រពេចស្រពិល និងពោរពេញដោយមន្ទិលសង្ស័យផ្នែកច្បាប់។ ខណៈដែលការចរចាបង្កើតរដ្ឋាភិបាលចម្រុះ កំពុងប្រឈមនឹងភាពតានតឹង អ្នកច្បាប់ និងអ្នកវិភាគកំពុងបារម្ភថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនាពេលខាងមុខ អាចនឹងធ្វើឱ្យលទ្ធផល នៃការបោះឆ្នោតទាំងមូលរលាយដូចអំបិលត្រូវទឹក។
ការបោះឆ្នោត
ដោយ

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ គណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅមិនទាន់អាចប្រកាសលទ្ធផលផ្លូវការ១០០% បាននៅឡើយទេ ចំពេលដែលមានការចោទប្រកាន់យ៉ាងចាស់ដៃជុំវិញភាពមិនប្រក្រតីផ្នែកបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ចំណុចដ៏រសើបបំផុតនោះ គឺការប្រើប្រាស់ប្រព័ន្ធបាកូដ និងលេខកូដ QR នៅលើសន្លឹកឆ្នោត ដែលអ្នកជំនាញអះអាងថា វាបានរំលោភលើគោលការណ៍បោះឆ្នោតដោយសម្ងាត់ ដែលជាគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ។ បច្ចុប្បន្នពាក្យបណ្តឹងជាច្រើនត្រូវបានដាក់ជូនតុលាការ ដើម្បីពិនិត្យឡើងវិញនូវសុពលភាព នៃការបោះឆ្នោតនេះ។

លោក ប៉ាត់តាណា រឿនចៃឌី (Pattana Ruenjaidee) អ្នកច្បាប់ល្បីឈ្មោះម្នាក់មកពីសាកលវិទ្យាល័យ Ramkhamhaeng បានពន្យល់ថា តាមច្បាប់សភាតំណាងរាស្ត្រអាចកោះប្រជុំបាន លុះត្រាតែមានការបញ្ជាក់សមាសភាពសមាជិកសភាយ៉ាងហោចណាស់៩៥%។ គណៈកម្មការរៀបចំការបោះឆ្នោតថៃ មានឱកាសត្រឹមរយៈពេល៦០ថ្ងៃប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី៨ ខែមេសា ដើម្បីដោះស្រាយបញ្ហានេះ។ លោក ប៉ាត់តាណា បានសង្កត់ធ្ងន់ថា ប្រសិនបើតុលាការធម្មនុញ្ញរកឃើញថា ប្រព័ន្ធបច្ចេកទេសបាកូដ អាចអនុញ្ញាតឱ្យគេតាមដានដឹងពីអត្តសញ្ញាណម្ចាស់ឆ្នោតនោះ ការបោះឆ្នោតនេះនឹងត្រូវប្រកាសជាមោឃៈភ្លាមៗ។

ក្នុងករណីសេណារីយ៉ូនេះកើតឡើងមែន នោះវាមិនត្រឹមតែបង្កឱ្យមានវិបត្តិនយោបាយដ៏ជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំ នៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ ក៏ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ពិសេសពាក់ព័ន្ធនឹងការខាតបង់កញ្ចប់ថវិកាជាតិ ដ៏មហាសាលរហូតដល់២២០លានដុល្លារ ដែលត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុន បន្តព្រមានធ្ងន់ៗទៅកាន់ចិន និងបង្ហើបពីការពង្រឹងសាច់ដុំយោធាឡើងវិញ ដើម្បីទប់ទល់នឹងការគំរាមកំហែង

ក្រោយពេលដែលបានជាប់ឆ្នោតហើយត្រូវបានសភាជ្រើសតាំងជានាយករដ្ឋមន្រ្តីជាថ្មី លោក ស្រី សាណាអេ តាកាអ៊ីជី នៅតែប្រកាន់យកនូវគោលនយោបាយតឹងតែងលើទំនាក…

អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឱ្យអ្នកមានលុយវិនិយោគលើការផលិតចំណីសត្វ ដើម្បីជួយលើកកម្ពស់តម្លៃកសិផល

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងអ្នកជំនួញកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុក ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ