កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីស្ដីទីថៃ ចេញមុខឆ្លើយតបករណី ទាហានថៃប្រើប្រាស់ចំពាមកៅស៊ូ ជំនួសអាវុធ បាញ់ទៅលើកងទ័ពកម្ពុជា


ពាក់ព័ន្ធនឹងករណីលើកឡើងថា មានក្រុមទាហានថៃ បាននិងកំពុងប្រើប្រាស់ចំពាមកៅស៊ូ បាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ជំនួសអាវុធ ទៅលើកងទ័ពកម្ពុជា ខណៈដែលភាគីកម្ពុជា-ថៃ កំពុងអនុវត្តបទឈប់បាញ់នោះ លោក ផុមថាម វិឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ បានអះអាងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៩ ខែសីហា ថា លោកមិនទាន់បានដឹងច្បាស់អំពីរឿងនេះនៅឡើយទេ។ ទោះយ៉ាងណា លោកនឹងពិនិត្យលម្អិតលើរឿងនេះ។ លោកបន្ថែមថា អ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺគួរតែផ្ដោតលើការដោះស្រាយបញ្ហាដោយភាពស្មោះត្រង់ និងម៉ឺងម៉ាត់។
កម្ពុជា-ថៃ
ដោយ

នៅពេលដែលត្រូវបានអ្នកកាសែតចោទសួរថា តើការប្រើប្រាស់ចំពាមកៅស៊ូ អាចបង្កជាបញ្ហាធំ ឬយ៉ាងណា? លោក ផុមថាម បានបញ្ជាក់ថា លោកក៏មិនដឹងដែរអំពីរឿងនេះ។ ប៉ុន្ដែ លោកបានលើកឡើងដោយសម្ដៅលើទាហានថៃថា គ្រប់ភាគីត្រូវតែស៊ើបអង្កេតលើមនុស្សរបស់ពួកគេ។ អ្វីក៏ដោយ ដែលអាចបង្កភាពអសន្ដិសុខទៅវិញទៅមក ឬបង្កើតលក្ខខណ្ឌនៃជម្លោះ មិនគួរធ្វើទេ។ លោកបន្ថែមទៀតថា ខាងភាគីថៃតឹងរឹងជាមួយនឹងទាហានរបស់ខ្លួនណាស់ ហើយលោកជឿជាក់ថា ទាហានរបស់ថៃ គឺមានវិន័យ។

នាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះ បានសង្កត់ធ្ងន់ថា មេបញ្ជាការកងទ័ពថៃ នឹងពិនិត្យមើលការពិតលើរឿងនេះ ហើយគួរតែមានការពិភាក្សាគ្នា និងមិនគួរបង្កឱ្យមានបញ្ហាឡើយ។

ការលើកឡើងរបស់លោក ផុមថាម វិឆាយ៉ាឆៃនេះ ធ្វើឡើង នៅក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម កាលពីថ្ងៃទី ៨ ខែសីហា ដោយលើកឡើងពីក្ដីបារម្ភ ចំពោះករណី ដែលទាហានថៃអាចប្រើប្រាស់ចំពាមកៅស៊ូ បាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ទៅលើកងទ័ពកម្ពុជា។

បើតាមសម្តេចតេជោ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់វាឱ្យបានទាន់ពេល ព្រោះបើបញ្ហានេះនៅតែបន្ដមាន នោះ វានឹង ប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពី ចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើភាគីកងទ័ពកម្ពុជា មានប្រើប្រាស់ចំពាមកៅស៊ូនេះដែរ រាជរដ្ឋាភិបាលសូមចេញបទបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយសម្តេចតេជោ ក៏សង្ឃឹមថា មេដឹកនាំថៃ នឹងបញ្ជាឱ្យកងទ័ពរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់ចំពាមកៅស៊ូនេះដូចគ្នាដែរ។




អត្ថបទបន្ទាប់


តម្លៃមាសត្រូវបានគេព្យាករថា នឹងហក់ឡើងដល់៤ ,២០០ដុល្លារក្នុងមួយតម្លឹងនៅចុងឆ្នាំនេះ

គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាម៉េរិក ត្រូវបានជួញដូរក្នុងតម្លៃ៤,០៧០ដុល្លារក្នុង១តម្លឹង ប៉…

អ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូណេស៊ី ជោគជ័យលើការអភិវឌ្ឍពូជស្រូវម្យ៉ាង ដែលមានប្រូតេអ៊ីនខ្ពស់បំផុតលើពិភពលោក

លោកសាស្ត្រាចារ្យ ហេនរី អេស យូតូម៉ូ (Henrry S. Utomo) អ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូណេស៊ី និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ល្វីហ្ស៊ីណា ស្តេត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ