ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ

ទីផ្សារភាគហ៊ុនថៃ កំពុងចលាចល ក្រោយនាយករដ្ឋមន្ត្រីថៃរងបណ្ដឹងតុលាការធម្មនុញ្ញ ដែលនឹងកំណត់ជោគវាសនារបស់លោកស្រី ផៃថងថាន នៅថ្ងៃនេះ


ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ កំពុងប្រឈមនឹងភាពចលាលចល ខណៈដែលតុលាការធម្មនុញ្ញថៃ នឹងសម្រេចនៅថ្ងៃអង្គារ ទី១ ខែកក្កដា នេះថា តើត្រូវទទួលយកសំណុំរឿងប្ដឹងនាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ឬក៏អត់ជុំវិញការបែកធ្លាយសារសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រីជាមួយសម្ដេចតេជោ ហ៊ុន សែន។
ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ
ដោយ

ពាក្យបណ្ដឹងដែលដាក់ប្ដឹងដោយសមាជិកព្រឹទ្ធសភាថៃចំនួន៣៦រូបនេះបានចោទប្រកាន់លោកស្រី ផៃថងថាន ថាបានបំពានរដ្ឋធម្មនុញ្ញ និងក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ហើយសមាជិកព្រឹទ្ធសភាទាំងនេះ ក៏កំពុងស្នើឱ្យតុលាការធម្មនុញ្ញព្យួរតំណែងលោកស្រីផងដែរ។

សរុបមក ប្រទេសថៃពេលនេះ កំពុងប្រឈមនឹងភាពចលាចលនយោបាយកាន់តែខ្លាំង ដែលជាលទ្ធផលអាចនឹងធ្វើឱ្យគោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ សម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់២%ទៅ៣%ធ្លាក់ចុះមកនៅត្រឹម១,៥%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ព្រមានជំទាស់ប្រទេសណា ដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន

ប្រទេសចិន បានព្រមានជាថ្មីថា ផលប្រយោជន៍របស់ខ្លួនមិនគួរត្រូវបានប្រើជាឧបករណ៍សម្រាប់ការចរចាពន្ធជាមួយអាម៉េរិកឡើយ ខណៈដែលប្រទេសនានា កំពុងប្រជែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ