ថៃប្រកាសដាក់បម្រាមគោចរ

ថៃប្រកាសដាក់បម្រាមគោចរនៅក្នុងស្រុកចំនួន៥នៅខេត្តត្រាត ដែលអាចជាសញ្ញានៃការត្រៀមពង្រីកជម្លោះរបស់ថៃមកលើកម្ពុជា


បញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃបានប្រកាសដាក់បម្រាមគោចរ ដែលចូលជាធរមានភ្លាមៗតែម្ដង សម្រាប់ស្រុកចំនួន៥នៅក្នុងខេត្តត្រាត នៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជានៅក្រោមច្បាប់អាជ្ញាសឹកឆ្នាំ១៩១៤ ក្រោយមានការវាយប្រហារដោយអាវុធ M79 កាលពីពេលថ្មីៗនេះ។ នេះអាចជាសញ្ញាមួយបង្ហាញថា យោធាថៃទំនងជាអាចពង្រីកសង្គ្រាមជាមួយកម្ពុជាបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
ថៃប្រកាសដាក់បម្រាមគោចរ
ដោយ

បញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី-ត្រាត (CTBDC) បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ថា ការដាក់បម្រាមគោចរនេះធ្វើឡើងក្នុងបំណងរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសាធារណៈ និងដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃពីការគំរាមកំហែងពីខាងក្រៅ។

ក្រោមបទបញ្ជានេះ ពលរដ្ឋថៃត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ខ្លួនរវាងម៉ោង៧យប់ដល់ម៉ោង៥ព្រឹកនៅក្នុងស្រុកខ្លងយ៉ៃ បូរ៉ៃ ឡាំង៉ុប ខាវសាមីង និង មឿងត្រាត ហើយប្រជាជនដែលមានការចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីមន្ត្រីយោធា ឬ ប៉ូលិស ឬមន្ត្រីរដ្ឋបាលមូលដ្ឋានដូចជាមេស្រុករង និង មេភូមិជាដើម។ បទបញ្ជានេះនឹងមានសុពលភាពរហូតដល់មានការជូនដំណឹងនៅពេលក្រោយទៀត។ ការដាក់បម្រាមគោចរនេះធ្វើឡើង​ ក្រោយថៃបានលើកហេតុផលថា មានករណីបាញ់ផ្លោងគ្រាប់ M79 ចំនួន៣ធ្លាក់នៅក្បែរទីស្នាក់ការកណ្តាលនៃក្រុមកងម៉ារីនខេត្តត្រាតកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥​ ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ ជំរុញជាថ្មីឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ និងព្រមានសំពងក្បាលភាគីបំពាន ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង

លោក ត្រាំ ជំរុញជាថ្មីឱ្យកម្ពុជា-ថៃគោរពបទឈប់បាញ់ និងព្រមានសំពងក្បាលភាគីបំពាន ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង។ សេតវិមានបា…

៥ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងហេតុអ្វីបានជាថៃត្រៀមបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់?

ការប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់យ៉ាងតក់ក្រហល់របស់ថៃ ត្រូវបានក្រុមអ្នកវិភាគ និងសារព័ត៌មានអន្តរជាតិនានា ជាពិសេសសារព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ