វិស័យសេដ្ឋកិច្ច

ថៃ អាចរងការខាតបង់រហូតដល់ជាង១៨ពាន់ដុល្លារក្នុង១ឆ្នាំ ប្រសិនបើអាម៉េរិក អនុវត្តពន្ធ៣៦%


ក្រោយសហរដ្ឋអាម៉េរិក សម្រេចរក្សាពន្ធបដិការឱ្យនៅដដែលក្នុងកម្រិត៣៦% កាលពីថ្ងៃទី៨ ខែកក្កដា របាយការណ៍សេដ្ឋកិច្ចដែលសិក្សាដោយសកលវិទ្យាល័យមួយរបស់ថៃ បានបង្ហាញថា សេដ្ឋកិច្ចរបស់ថៃអាចប្រឈមនឹងការខាតបង់ចន្លោះពីជាង១២ទៅជាង១៨ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត បាងកកប៉ុស្តិ៍។
វិស័យសេដ្ឋកិច្ច
ដោយ

ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ថៃ អាចប្រឈមនឹងការខាតបង់ជាង៦ពាន់លានដុល្លារនៅឆ្នាំ២០២៥ នេះ ប្រសិនបើសហរដ្ឋអាម៉េរិក កំណត់ពន្ធបដិការចន្លោះពី២៥% ទៅ៣៦% លើទំនិញរបស់ថៃ នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ តែយ៉ាងណាលោក ថាណាវ៉ាត ផុនវីឆៃ (Thanavath Phonvichai) នាយកសាកលវិទ្យាល័យ UTCC បានវាយតម្លៃថា ថៃនៅតែមានឱកាសចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ឱ្យធ្លាក់ចុះនៅមកត្រឹម២០% ស្មើនឹងប្រទេសវៀតណាម មុនពេលពន្ធនេះត្រូវបានអនុវត្តនៅថ្ងៃទី១ ខែសីហា។

តែយ៉ាងណានេះគ្រាន់តែជាការលើកឡើងរបស់អ្នកជំនាញរូបនេះប៉ុណ្ណោះ តែអត្រាពន្ធបដិការអាចធ្លាក់ចុះមកកម្រិតណានោះវាអាស្រ័យលើការចរចាជាក់ស្តែង។ ហើយអ្វីដែលជាក្តីបារម្ភក្នុងការធ្វើឱ្យរាំងស្ទះដល់ការចរចាពន្ធឱ្យបានមុនថ្ងៃឱសានវាទមកដល់នោះ គឺភាពចលាចលនយោបាយ ដូចជាការរំលាយសភា និងការមិនអាចបែងចែកថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃបានជាដើម។ បើតាមការលើកឡើងរបស់លោក ថាណាវ៉ាត ប្រសិនបើការចរចាមិនអាចបញ្ចុះពន្ធបាន ឬបញ្ចុះមកត្រឹម២៥% នោះការនាំចេញរបស់ថៃ អាចរងផលប៉ះពាល់ពីជាង១២ទៅជាង១៨ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃទង់ដែងហក់ឡើងថ្លៃយ៉ាងគំហុក ក្រោយលោក ត្រាំ ប្រកាសដាក់ពន្ធគយ៥០%ផលិតផលនេះ

តម្លៃទង់ដែងនៅទីផ្សារសហរដ្ឋអាម៉េរិក បានហក់ឡើងថ្លៃខ្លាំងប្រមាណ១៥% ឈានដល់១ម៉ឺន២ពាន់៥០០ដុល្លារក្នុងមួយតោន ក្រោយប្រធានាធិបតីអាម៉េរិក ដូណាល់…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ បានរៀបចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ