ថៃកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈនាពេលខាងមុខ!

ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈនាពេលខាងមុខ ខណៈការនាំចូលឧស្ម័នធម្មជាតិរាវឡើងថ្លៃខ្ពស់


ប្រទេសថៃកំពុងកំពុងធ្វើការទប់ស្កាត់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដោយសារតម្លៃរបស់វាហក់ឡើងថ្លៃខ្ពស់ពេក ដែលកត្តានេះ នឹងត្រូវឲ្យប្រទេសថៃនឹងត្រូវប្រើប្រាស់កាន់តែច្រើន ដែលអាចនឹងត្រូវប្រឈមមុខការខ្វះខាតប្រេងនាពេលខាងមុខ។ យោងតាមអាជីវករថៃបានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុននាំចូលឧស្ម័នរាវដែលគ្រប់គ្រងដោយរដ្ឋបានកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវ (LNG) ពីទីផ្សារដោយសារតែតម្លៃឡើងខ្ពស់ និងលទ្ធភាពនៃទីផ្សារមានកំណត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈនាពេលខាងមុខ ខណៈការនាំចូលឧស្ម័នធម្មជាតិរាវឡើងថ្លៃខ្ពស់

អាជីវករថៃដែលសុំមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសារព័ត៌មានក្នុងស្រុកថៃថា ខណៈពេលដែលពួកគេមានគម្រោងជំរុញការទិញប្រេងក្នុងតម្លៃថោក ដូចជាប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈជាដើមនោះ ឱនភាពនៃការខ្វះខាតប្រេងនៅតែបន្ដមាន ដោយសារតែការកាត់បន្ថយការទិញឧស្ម័នធម្មជាតិរាវ (LNG) មានក្នុងកម្រិតច្រើន។

មួយវិញទៀត ប្រទេសក្រីក្រក្បែរខាងអាស៊ីមួយចំនួនរបស់ប្រទេសថៃ រួមមានប៉ាគីស្ថាន ស្រីលង្កា និងឡាវកំពុងស្ថិតក្នុងវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារការកើនឡើងថ្លៃប្រេង និងឧស្ម័ន។ ហើយតម្លៃឧស្ម័ន LNG នៅតំបន់អាស៊ីខាងជើងបានកើនឡើងប្រហែល ៥០% ក្នុងខែនេះ និងមានការកើនឡើងជាងបីដងបើធៀបកាលពីឆ្នាំមុន ខណៈដែល រុស្ស៊ីកំពុងទប់ស្កាត់ការនាំចេញប្រេង និងឧស្ម័នទៅកាន់សហភាពអឺរ៉ុប ហើយវាបានជំរុញឲ្យមានការប្រកួតប្រជែងជាសកលលើផលិតនេះកាន់តែខ្លាំងក្លាផងដែរ។

ទោះបីជាយ៉ាងណា មកទល់ពេលនេះ ប្រទេសថៃមិនទាន់ជួបវិបត្តិថាមពលនេះនៅឡើយទេ ប៉ុន្តែសញ្ញាណនៃភាពខ្វះខាតឧស្ម័ន និងប្រេង ដែលប្រើប្រាស់សម្រាប់ផលិតអគ្គិសនី ក៏អាចបង្កើនហានិភ័យគំរាមកំហែងយ៉ាងខ្លាំងដែរ ចំពោះការបែងចែកអគ្គិសនីប្រើប្រាស់ ឬអាចមានការដាច់ចរន្តអគ្គិសនីផងដែរ។

ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ស្ទើរតែពីរភាគបីនៃថាមពលអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានបង្កើតចេញពីឧស្ម័នធម្មជាតិ (LNG) ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ។ ហើយហានិភ័យក៏កាន់តែធ្ងន់ធ្ងរឡើងដោយតែការកើនឡើងនៃតម្រូវការប្រើប្រាស់ ស្របពេលដែលវិស័យឧស្សាហកម្ម និងទេសចរណ៍ថៃបានងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត Covid-១៩ កន្លងទៅ។

សូមជម្រាបថា បើយោងតាមតួលេខពីតំណាងក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយរដ្ឋ PTT Plc. បានប្រាប់ថា ឧស្ម័នLNG ដែលនាំចូលមានចំនួនមួយភាគប្រាំនៃឧស្ម័នដែលប្រើប្រាស់សម្រាប់ផលិតថាមពលនៅឆ្នាំ ២០២០ ។

លើសពីនេះ ទិន្នន័យដឹកជញ្ជូនរបស់សារព័ត៌មាន Bloomberg បានបង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូងនៅឆ្នាំនេះ ការដឹកជញ្ជូនឧស្ម័ន LNG របស់ប្រទេសថៃមានការកើនឡើង ហើយការដឹកជញ្ជូននេះ គឺដើម្បីជំនួសការដឹកជញ្ជូនតាមបំពង់បង្ហូរប្រេងពីប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលការផលិតឧស្ម័នក្នុងស្រុកមានការធ្លាក់ចុះផងនោះ។ ទោះជាយ៉ាងណាក៏ដោយ ការទិញឧស្ម័ន LNG នៅក្រៅប្រទេសរបស់ថៃបានធ្លាក់ចុះ ៣៥% ក្នុងខែមិថុនានេះ ធៀបនឹងខែឧសភាកន្លងទៅ។

មែនទែនទៅ រដ្ឋាភិបាលថៃបានកាត់ពន្ធលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យទំនិញនាំចូលមានតម្លៃថោក ទន្ទឹមនឹងបរិមាណអគ្គិសនីដែលផលិតចេញពីឥន្ធនៈនោះ បាននឹងកំពុងកើនឡើងខ្លាំងរួចទៅហើយនៅឆ្នាំនេះ។ យ៉ាងណាមិញ បើយោងតាមក្រសួងថាមពលរបស់ប្រទេសថៃបានប្រាប់ឲ្យដឹងថា ការប្រើប្រាស់ប្រេងម៉ាស៊ូតនៅក្នុងការផលិតថាមពលផ្សេងៗក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ទៅ ១៤ ដងណោះ ដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសថៃកំពុងមានតម្រូវការប្រេងកាន់តែច្រើនក្នុងការផលិតថាមពល ដែលពេលខាងមុខនេះអាចនឹងប្រឈមការខ្វះខាតប្រេង ប្រសិនបើការកាត់បន្ថយនាំចូលឧស្ម័ន LNG នៅតែបន្ដធ្វើឡើងក្នុងចំនួនច្រើន៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

_



អត្ថបទបន្ទាប់


តៃវ៉ាន់បញ្ជូនយន្តហោះ ឲ្យហោះដេញព្រមានយន្តហោះចិន២៩គ្រឿង ចេញពីដែនអាកាសរបស់ខ្លួនសាជាថ្មី

មិនទាន់បានមួយខែស្រួលបួលផង កោះតៃវ៉ាន់កាលពីថ្ងៃអង្គារនេះ បានបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួន ហោះដេញស្ទាក់ដើម្បីព្រមានដល់យន្តហោះចម្បាំងចិនចំន…

លោកចូ បៃឌិន អាចនឹងសម្រេចចិត្តរឿងលើកលែងពន្ធលើទំនិញចិន នៅក្រោយកិច្ចប្រជុំ G7នៅសប្តាហ៍ក្រោយ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងពិចារណាដករនាំងពន្ធលើទំនិញចិនជាច្រើនប្រភេទ ដើម្បីទប់ស្កាត់អតិផរណានៅក្នុងស្រុក ប៉ុន្តែនឹងពុំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ