វិស័យពាណិជ្ជកម្ម

ថៃ កំពុងពន្លឿនការចរចាពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងៗ ក្រោយរងសម្ពាធពីអាម៉េរិក


ប្រទេសថៃ កំពុងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) សហភាពអឺរ៉ុប និងប្រទេសកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បន្ទាប់ពីអាម៉េរិក បានដំឡើងពន្ធលើទំនិញថៃ និងដោយសារអាក់អន់ស្រពន់ចិត្តជាមួយសហរដ្ឋអាម៉េរិក ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ។
វិស័យពាណិជ្ជកម្ម
ដោយ

ការពន្លឿនការចរចានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រីកទីផ្សារនាំចេញថ្មីៗ និងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខណៈថៃ កំពុងមានទំនោរងាកទៅរកមហាយក្សចិន កាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

ប្រទេសថៃ កំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ និងកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើសហរដ្ឋអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធខ្ពស់លើទំនិញថៃ។ រដ្ឋាភិបាលថៃ បានផ្ដោតអាទិភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗចំនួន៣ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពង្រីកឱកាសសេដ្ឋកិច្ចរយៈពេលវែង។

ទិន្នន័យបង្ហាញថា ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ការនាំចេញរបស់ប្រទេសថៃ ទៅកាន់សហរដ្ឋអាម៉េរិក មានទំហំសរុបជាង៥២ពាន់លានដុល្លារ ដោយកើនឡើង២៨,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើនឹង២០,៥% នៃការនាំចេញសរុបរបស់ប្រទេសថៃ។ ទន្ទឹមនេះ ប្រទេសចិន ត្រូវបានចាត់ទុកជាទីផ្សារធំបំផុតទី២ របស់ប្រទេសថៃ ដោយការនាំចេញរបស់ថៃ ទៅកាន់ចិន មានទំហំជិត៣១ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នា ដោយកើនឡើង១៦,១% ឬស្មើនឹង១២,១% នៃការនាំចេញសរុប។

ទោះជាយ៉ាងណា ថ្មីៗនេះសហរដ្ឋអាម៉េរិក បានដាក់ចេញវិធានការពន្ធសងសឹក ដោយដំឡើងពន្ធនាំចូលលើផលិតផលថៃ ដល់១៩% ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារថ្មីៗ និងទីផ្សារដែលមានសក្តានុពលខ្ពស់។

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី សុធំពុន (Suphajee Suthumpun) បាននិយាយថា នៅក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ថៃថា ក្រសួងរបស់លោកស្រីបានដាក់ចេញនូវយុទ្ធសាស្ត្របុរេសកម្មក្រោមក្របខណ្ឌ«រក្សាតុល្យភាព–បរិយាប័ន្ន–ធ្វើពិពិធកម្ម» ដែលលោកស្រីរំពឹងថា នឹងធ្វើឱ្យការនាំចេញរបស់ថៃ ទៅកាន់ទីផ្សារថ្មីៗឈានដល់៩៥ពាន់លានដុល្លារ ជាមួយនឹងកំណើនយ៉ាងតិច៩%៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេដឹកនាំអ៊ុយក្រែន បង្ហោះសារអរគុណអាម៉េរិក ក្រោយលោក ត្រាំ រិះគន់ថា អ៊ុយក្រែន មិនដឹងគុណចំពោះការខិតខំរបស់ខ្លួន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានអរគុណប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីជាការផ្គាប់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ