ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ថៃ កំពុងរងការរិះគន់ និងបាក់មុខដោយសាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនបានល្អ


ប្រទេសថៃ ដែលកំពុងឈ្លានពានមកលើកម្ពុជា អាចចាត់ទុកជាប្រទេសមួយ ដែលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានភាពរញ៉េរញ៉ៃ និងអន់ជាងគេមួយនៅតំបន់អាស៊ាន។ ជាក់ស្តែងនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលថៃធ្វើម្ចាស់ផ្ទះជាងមួយសប្តាហ៍កន្លងមកនេះបានកើតមានបញ្ហាជាបន្តបន្ទាប់រាប់ចាប់តាំងពីបញ្ហាបច្ចេកទេស ការស្នាក់នៅហូបចុក ដឹកជញ្ជូន រហូតដល់បញ្ហាសណ្តាប់ធ្នាប់ជាដើម។ បញ្ហាទាំងនោះ មិនត្រឹមតែទាក់ទាញការរិះគន់ពីប្រទេសចូលរួមនោះទេ ថែមទាំងកំពុងធ្វើឱ្យថៃ បាក់មុខនៅលើឆាកអន្តរជាតិ ទៀតផង។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា មន្រ្តីរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់ថៃ បានប្រកាសសុំទោសសហព័ន្ធកីឡាប៊ូលីងវៀតណាម ក្រោយអត្តពលិកវៀតណាមវ័យ១៦ឆ្នាំម្នាក់ត្រូវមន្រ្តីរៀបចំការប្រកួតរបស់ថៃ បង្ខំឲ្យប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តឡើងវិញ ទាំងដែលកីឡាកររូបនេះបានយកឈ្នះកីឡាករថៃ រួចទៅហើយ។ ប៉ុន្តែចុងក្រោយអត្តពលិករូបនោះនៅតែបន្តឈ្នះអត្តពលិកថៃ នៅពេលជួបគ្នាជាថ្មីនៅវគ្គផ្តាច់ព្រ័ត្រដដែល។

ក្រៅពីបញ្ហានេះ ក្រុមអត្តពលិកវិញ្ញាសារបញ្ចសិលារបស់ម៉ាឡេស៊ីបានរករឿងតវ៉ាជាមួយអាជ្ញាកណ្តាលនៅក្នុងអំឡុងពេល នៃការប្រកួត ដោយសារពួកគេមើលឃើញពីភាពលំអៀងរបស់អាជ្ញាកណ្តាលនៅពេលប៉ះជាមួយនឹងអត្តពលិកថៃ។ ការតវ៉ានោះបានផ្ទុះផ្អើលកីឡដ្ឋានហើយកើតមានជាបាតុភាពតវ៉ាដ៏ចម្រូងចម្រាសនៅព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ ក្រៅពីនោះ ក៏មានអត្តពលិកថៃវិញ្ញាសារកីឡាអេឡិចត្រូនិកម្នាក់ត្រូវបានដកសិទ្ធិប្រកួត បន្ទាប់ពីគេចាប់បានថា បានប្រើប្រាស់កម្មវិធីដែលមិនមានការអនុញ្ញាតដើម្បីបន្លំអំឡុងពេលការប្រកួតជាមួយអត្តពលិកវៀតណាម។

ក្រៅពីបញ្ហារញ៉េរញ៉ៃខាងលើនេះ នៅមានរឿងចម្រូងចម្រាស់ជាច្រើនទៀតទាក់ទងនឹងការដាក់ទង់ជាតិបញ្ច្រសរហូតដល់គណៈកម្មការរៀបចំការប្រកួតបានចេញមកសុំទោសជាសាធារណៈ ការដកខ្លួនចេញពីការប្រកួតរបស់អត្តពលិកកម្ពុជា ក៏ដូចជាបញ្ហាអសកម្មផ្នែកភស្តុភាកម្ម ការហូបចុក និង កន្លែងស្នាក់នៅរបស់អត្តពលិកជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ នៅតែមិនអស់ចិត្តដាក់ការសង្ស័យលើឡាវ ថា នាំចេញប្រេងឥន្ធនៈបន្តមកកម្ពុជា

ដោយឃើញចំនួនរថយន្តដឹកប្រេងឥន្ធនៈនាំចេញទៅកាន់ប្រទេសឡាវ មានចំនួនច្រើនប្លែកខុសប្រក្រតី កាលពីពេលថ្មីៗនេះយោធាថៃ បានបញ្ជាឲ្យសមត្ថកិច្ចព្រំដែនថៃ ឃ…

លោក ត្រាំ បញ្ជាឱ្យបិទផ្លូវដឹកប្រេងចេញ-ចូលវេណេស៊ុយអេឡា ដែលធ្វើឱ្យតម្លៃប្រេងសកលកើនឡើងខ្លាំង

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែធ្នូ បានបញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងជាប់ទណ្ឌកម្មចេញ-ចូលប្រទេសវេណេស៊ុយអេឡា ដែលនេះជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ