ថៃកំពុងសម្លឹងមើលការប្រើប្រាស់ជនភៀសខ្លួន

ថៃកំពុងសម្លឹងមើលការប្រើប្រាស់ជនភៀសខ្លួនជាង៤ម៉ឺននាក់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម


ក្រោយពលករខ្មែរប្រមាណ៩០%បានចាកចេញពីប្រទេសថៃ ដោយសារបញ្ហាការរើសអើង និងការព្រួយបារម្ភពីអំពើហិង្សា ដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ បន្ទាប់ពីកងទ័ពថៃវាយចូលឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា បានធ្វើឱ្យប្រទេសថៃកំពុងបញ្ហាកង្វះកម្លាំងពលកម្មសម្រាប់បម្រើឱ្យផលិតកម្មនានាធ្ងន់ធ្ងរ។ ស្ថាប័នជំនាញរបស់ថៃកំពុងពិចារណាអនុញ្ញាតឱ្យជនភៀសខ្លួនជាង៤ម៉ឺននាក់ធ្វើការដោយស្របច្បាប់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនេះ។
ថៃកំពុងសម្លឹងមើលការប្រើប្រាស់ជនភៀសខ្លួន
ដោយ

សារព័ត៌មានរបស់ថៃ Khaosod English បានរាយការណ៍ថា រដ្ឋាភិបាលថៃ កំពុងសម្លឹងមើលជនភៀសខ្លួនចំនួន៤ម៉ឺន២ពាន់នាក់ឱ្យចូលធ្វើការដោយស្របច្បាប់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរដែលថៃកំពុងជួបប្រទះ បន្ទាប់ពីការចាកចេញរបស់ពលករខ្មែរ ដែលបារម្ភពីការធ្វើទុក្ខបុកម្នេញពីជនជ្រុលនិយមរបស់ថៃ និងបារម្ភពីសុវត្ថិភាពក្រោយប្រទេសទាំងពីរផ្ទះសង្គ្រាមព្រះដែនជាមួយគ្នា។

ពាក់ព័ន្ធបញ្ហានេះលោក ស៊ុមឆៃ មរកតស្រ៊ីវ៉ាន់ (Somchai Morakotsriwan) អគ្គនាយកនៃអគ្គនាយកដ្ឋានការងារបានអះអាងថា គណៈរដ្ឋមន្ត្រីនឹងពិនិត្យសំណើការងារជូនជនភៀសខ្លួន បន្ទាប់ពីសំណើរនេះត្រូវបានត្រួតពិនិត្យពីក្រសួងការងារ និងក្រសួងមហាផ្ទៃរួចរាល់។ ក្រៅពីជនភៀសខ្លួន ថៃកំពុងងាកទៅជ្រើសរើសពលករនៅស្រីលង្កា ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម។ ប៉ុន្តែបញ្ហានៅត្រង់ពលករមកពីស្រីលង្កា ទាមទារចំណាយពេលច្រើនក្នុងការរៀនច្បាប់ ភាសា និងវប្បធម៌របស់ថៃ។

ជុំវិញបញ្ហាផលប៉ះពាល់សេដ្ឋកិច្ចថៃបណ្តាលមកពីកង្វះពលករនេះ លោកស្រី គីរីយ៉ា គុលកុលកាន (Kiriya Kulkolkarn) សាស្រ្តាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យធម្មាសាធ ដែលបានសិក្សាពីផលប៉ះពាល់របស់ពលករចំណាកស្រុកបាននិយាយថា នៅពេលនេះផលប៉ះពាល់សេដ្ឋកិច្ចមិនទាន់រីករាលដាលនៅឡើយទេ តែឧស្សាហកម្មមួយចំនួន ដែលពឹងផ្អែកខ្លាំងលើកម្លាំងពលករខ្មែរ ដូចជាសំណង់ នេសាទ និងការងារកសិកម្មកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង។

មកទល់ពេលនេះក្រសួងស្ថាប័នមានសមត្ថកិច្ចរបស់ថៃមិនទាន់បានបង្ហាញតួលេខផ្លូវការណាមួយបញ្ជាក់ថា តើមានពលករខ្មែរប៉ុន្មាននាក់បានចាកចេញពីថៃមកកម្ពុជាវិញនៅឡើយទេ ហើយរដ្ឋាភិបាលថៃ ក៏ទំនងជាមិនបញ្ចេញព័ត៌មាននេះដែរ ដោយសារបារម្ភពីស្ថិរភាពសេដ្ឋកិច្ច។ នៅក្នុងស្ថានភាពនេះ លោកស្រី គីរីយ៉ា បានផ្តល់គំនិតឱ្យក្រសួងការងារ និងនាយកដ្ឋានអន្តោប្រវេសន៍រួមគ្នាស្ទង់មតិ និងផ្សព្វផ្សាយពីចំនួនពិតប្រាកដរបស់ពលករខ្មែរ ដែលបានចាកចេញប្រទេស ដើម្បីបញ្ជាក់ពីវិសាលភាពនៃផលប៉ះពាល់ និងស្វែងរកដំណោះស្រាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក អេឡុន ម៉ាស់ ប្តឹងក្រុមហ៊ុន Apple និង OpenAI ពីបទរារាំងការប្រកួតប្រជែងផ្នែក AI

កំពូលមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក អេឡុន ម៉ាស់ បានដាក់ពាក្យប្តឹងក្រុមហ៊ុន Apple និង OpenAI ពីបទរារាំងការប្រកួតប្រជែងដោយចំហរផ្នែ…

តើរដ្ឋាភិបាលកម្ពុជា គួរចាត់វិធានការបែបណា ដើម្បីទប់ស្កាត់ការរាយបន្លាលួសយ៉ាងគឃ្លើនរបស់យោធាថៃ?

កម្ពុជា និងថៃ បានឯកភាពគ្នាលើលក្ខខណ្ឌចំនួន១៣ចំណុច នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។ តែទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ