ទីផ្សារដ្រូន

ថៃ បើកដៃឱ្យចិន ប្រើប្រាស់ធ្វើជាផ្លូវឆ្លងកាត់ សម្រាប់នាំចេញដ្រូនទៅកាន់រុស្ស៊ី


អគារការិយាល័យមួយកន្លែងនៅកណ្ដាលទីក្រុងបាងកក ដែលមើលទៅមើលទៅហាក់ដូចជាគ្មានសកម្មភាពអ្វីធំដុំសោះ ប៉ុន្ដែទីនោះ ត្រូវបានគេរាយការណ៍ថា គឺជាគឺជាច្រកផ្លូវនាំចេញដ្រូនទំនើបៗដ៏មមាញឹក។ តាមកាសែតថៃ បាងកកប៉ុស្ដិ៍ បានរាយការណ៍នៅថ្ងៃទី ២០ ខែកុម្ភៈនេះថា តាមរយៈឯកសារពាណិជ្ជកម្មបានបង្ហាញច្បាស់ថា ក្រុមហ៊ុន Skyhub Technologies គឺជាអ្នកនាំចូលយន្តហោះដ្រូន (UAV) ពីប្រទេសចិន ធំជាងគេទី២ របស់ប្រទេសថៃ ហើយដ្រូនទាំងនោះភាគច្រើនត្រូវបានគេជឿថា នាំចេញទៅប្រទេសរុស្ស៊ី ។
ទីផ្សារដ្រូន
ដោយ

ទោះបីជា​មានការរាយការណ៍ថា ប្រទេសថៃ ជាច្រកនាំចេញដ្រូន​ពីប្រទេសចិន ទៅកាន់រុស្ស៊ីក្ដី ប៉ុន្ដែ​រហូតមកដល់ពេលនេះ ប្រទេសថៃ នៅតែមិនទាន់​ត្រូវបានគេដាក់បញ្ចូលឈ្មោះជាផ្លូវការថា ជា​ច្រកផ្លូវនាំចេញដ្រូនទៅកាន់ប្រទេសរុស្ស៊ីច្រើននៅឡើយ។ ទោះយ៉ាងណាក្ដី ការវិភាគទិន្នន័យខាងពាណិជ្ជកម្មរបស់ថៃ បានបង្ហាញថា ការនាំចេញយន្តហោះដ្រូនរបស់ប្រទេសថៃ ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២២ ពេលដែលប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាឱ្យឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ ដែលនេះ គឺស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ជាមួយការកើនឡើងនៃការនាំចូលទំនិញប្រភេទនេះ ពីប្រទេសចិនចូលក្នុងប្រទេសថៃ ។

ប្រភពព័ត៌មានដែលដឹងច្បាស់អំពីរឿងនេះនិយាយថា មន្ត្រីអ៊ុយក្រែនក៏បានសង្កេតឃើញនិន្នាការនេះដូចគ្នាដែរ។

ក្រុងប៉េកាំងនិយាយថា ខ្លួនមិនបានជួយរុស្ស៊ីលើផ្នែកយោធាទេ តែយ៉ាងណាក្ដី បច្ចេកវិទ្យាផលិតនៅប្រទេសចិននេះ តែងតែត្រូវបានប្រទះឃើញជាញឹកញាប់នៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការដឹកជញ្ជូនដ្រូនឆ្លងកាត់ប្រទេសថៃនេះទេ ប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថា ប្រទេសចិនពិតជាបានគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ ប្រទេសរុស្ស៊ីបាននាំចូលដ្រូន ចំនួន ២៥លានគ្រឿងពីប្រទេសថៃ ដែលស្មើនឹង ៨៨% នៃការនាំចេញដ្រូនសរុបរបស់ប្រទេសថៃ និងច្រើនជាងឆ្នាំមុនដល់ទៅ ៨ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រយៈពេលដូចគ្នានេះ ប្រទេសចិនបាននាំចេញដ្រូនចំនួន ៨៦លានគ្រឿងមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដែលចំនួននេះ ស្ទើរតែទាំងអស់ ត្រូវបាននាំចេញមកកាន់ប្រទេសថៃ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យថៃ ប្រញាប់បង្កើតរដ្ឋាភិបាលថ្មី និងចូលជាសមាជិក “ក្រុមប្រឹក្សាសន្តិភាព” ឱ្យបានឆាប់

អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបរបស់ថៃ លោក អាត់ ពិសាលវ៉ានិច (Dr. Ath Pisalvanich) បានព្រមានថា ប្រទេសថៃ ត្រូវតែប្រញាប់បង្កើតរដ្ឋាភិប…

សារព័ត៌មានអាម៉េរិក “បកស្បែកមុខថៃ” បង្ហាញពិភពលោក ពីការបំប្លែងជម្លោះព្រំដែនជាមួយកម្ពុជា ទៅជាសង្គ្រាមខុសច្បាប់

សារព័ត៌មានអាម៉េរិក ដ៏ល្បីមួយ គឺ the New York Editorial បានចេញអត្ថបទវិភាគស៊ីជម្រៅ មួយពន្យល់ប្រាប់ពិភពលោក អំពីរបៀប ដែលប្រទេសថៃ បានប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ