វិស័យទេសចរណ៍

ថៃ គ្រោងកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃ មកត្រឹម៣០ថ្ងៃ ខណៈវិបត្តិខ្វះប្រេងឥន្ធនៈកំពុងវាយប្រហារវិស័យទេសចរណ៍


ប្រទេសថៃ កំពុងពិចារណាកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសពី៦០ថ្ងៃ មកត្រឹម៣០ថ្ងៃវិញជាមួយនឹងជម្រើសអាចបន្តទិដ្ឋាការបាន ដោយសារតែការព្រួយបារម្ភអំពីការប្រើប្រាស់ក្នុងរូបភាពមិនត្រឹមត្រូវ និងហានិភ័យសន្តិសុខ។ ក្នុងពេលជាមួយគ្នានេះ សហព័ន្ធសមាគមទេសចរណ៍ថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការដោះស្រាយ ខណៈដែលវិបត្តិប្រេងកំពុងគំរាមកំហែងដល់ទំនុកចិត្តក្នុងការធ្វើដំណើរមុនថ្ងៃបុណ្យសង្ក្រាន្ត។
វិស័យទេសចរណ៍
ដោយ

សហព័ន្ធបានជំរុញឱ្យអាជ្ញាធរទេសចរណ៍ថៃ ស្នើវិធានការគាំទ្រទំហំ៤២៧លានដុល្លារ និងធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ថៃ មានស្ថិរភាព​។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រទេសថៃ គ្រោងធ្វើកំណែទម្រង់គោលនយោបាយទេសចរណ៍របស់ខ្លួន ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិខ្វះប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តក្នុងការធ្វើដំណើរ។ រដ្ឋាភិបាលថៃ កំពុងពិចារណាកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមកត្រឹម​៣០ថ្ងៃជាមួយនឹងជម្រើសអាចបន្តទិដ្ឋាការបាន។ ក្រុមមន្ត្រីថៃ បានអះអាងថា ប្រព័ន្ធបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ក្នុងរូបភាពមិនត្រឹមត្រូវ ដោយជនបរទេសមួយចំនួនកំពុងដំណើរការអាជីវកម្មខុសច្បាប់ កាន់កាប់អចលនទ្រព្យតាមរយៈចន្លោះប្រហោងនៃច្បាប់ និងយកប្រទេសថៃ ធ្វើជាទីតាំងឆបោកជាដើម។

ជាមួយគ្នានេះឧស្សាហកម្មទេសចរណ៍ថៃ កំពុងស្ថិតនៅក្រោមសម្ពាធពីកង្វះប្រេងឥន្ធនៈ និងការកើនឡើងនៃថ្លៃធ្វើដំណើរ។ សហព័ន្ធសមាគមទេសចរណ៍ថៃ បានព្រមានថា កង្វះប្រេង​ឥន្ធនៈ​កំពុងធ្វើឱ្យភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេសស្ទាក់ស្ទើរក្នុងការធ្វើដំណើរ ជាពិសេសមុនថ្ងៃឈប់សម្រាកសំខាន់ៗដូចជាថ្ងៃបុណ្យសង្ក្រាន្ត។ ក្រុមថ្នាក់ដឹកនាំទេសចរណ៍បានអះអាងថា ​បញ្ហាមិនមែនគ្រាន់តែជាតម្លៃខ្ពស់នោះទេ ប៉ុន្តែក៏បារម្ភខ្លាចរកប្រេងឥន្ធនៈចាក់លែងបានផងដែរ ដែលអាចធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរទាំងស្រុង។

វិស័យទេសចរណ៍ដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅប្រមាណ១៣% នៃសេដ្ឋកិច្ចថៃ ពេលនេះកំពុងស្នើសុំការគាំទ្រជាបន្ទាន់ពីរដ្ឋាភិបាលថៃ ដូចជា ការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ​សម្រាប់វិស័យទេសចរណ៍, កាត់បន្ថយថ្លៃដើមធ្វើដំណើរ និងជំរុញការធ្វើដំណើរក្នុងស្រុក និងទំនុកចិត្ត។

សរុបមកប្រទេសថៃ កំពុងព្យាយាមការពារវិស័យទេសចរណ៍របស់ខ្លួនតាមរយៈការរឹតបន្តឹងច្បាប់ទិដ្ឋាការ និងដោះស្រាយបញ្ហាកង្វះប្រេងឥន្ធនៈ ខណៈដែលក្តីបារម្ភទាំងសន្តិសុខ និងវិបត្តិថាមពលចាប់ផ្តើមប៉ះពាល់ដល់ការធ្វើដំណើរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការបញ្ជាទិញរថយន្តអគ្គិសនីអាជីវកម្មមានការកើនឡើងខ្លាំង ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាបានក្លាយជាក្បាលម៉ាស៊ីនជំរុញឱ្យអាជីវករ និងពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់…

តើកត្តាចម្បងអ្វីខ្លះធ្វើឱ្យវៀតណាម វ៉ាដាច់ថៃ ក្លាយជាគោលដៅវិនិយោគកំពូលរបស់អឺរ៉ុបនៅអាស៊ាន?

បណ្ដាក្រុមហ៊ុនអឺរ៉ុបពេញចិត្តប្រទេសវៀតណាមជាងប្រទេសថៃ ជាគោលដៅវិនិយោគកំពូលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្បូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ