ប្រទេសថៃ

ថៃគ្រោងនឹងផ្អាកវិធានការលើកលែងចត្តាឡីស័កសម្រាប់ទេសចរអន្តរជាតិ ក្រោយអូមីក្រុងចូលលុកលុយកាន់តែច្រើន


ក្រសួងសុខាភិបាលថៃ នឹងណែនាំឲ្យមានការផ្អាកនូវការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចអាចចូលប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្រោយមានក្ដីបារម្ភកាន់តែខ្លាំងពីការឆ្លងរីករាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង ដ្បិតថា នៅថ្ងៃទី២០ ខែធ្នូនេះ ប្រទេសថៃទើបតែរកឃើញនូវករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ចូលក្នុងសហគមន៍ជាលើកដំបូង ខណៈដែលករណីអូមីក្រុងនាំចូល ក៏មានជាង៦០ករណីផងដែរមកទល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
អ្នកដំណើរកំពុងឆែកលិខិតឯកសារកូវីដ១៩នៅព្រលានយន្តហោះថៃ
ដោយ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក អា​នូ​ទី​ន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​ថា លោក​នឹង​ដាក់​សំណើ​ទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថាន​ការ​កូ​វី​ដ​១៩ ដើម្បី​ឲ្យ​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ទេសចរ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​រួច​ចូល​មក​ក្នុង​ប្រទេស​ថៃ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក ពោល​គឺ​ថៃ នឹង​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រូវ​អនុវត្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ​ទៅ​តាម​កម្មវិធី​ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​។

មន្ត្រី​សុខាភិបាល​ថៃ អះអាង​ថា កម្មវិធី​បើក​ឲ្យ​ទេសចរ​អន្តរជាតិ​ចូល​មក​ក្នុង​ប្រទេស​ថៃ​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នា​ពេល​កន្លង​មកនេះ ហាក់​មាន​ភាព​ចន្លោះ​ប្រហោង ដោយ​បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ចូល​ក្នុង​ប្រទេស​ថៃ​។

យ៉ាងណាមិញ នៅ​ថ្ងៃ​ទី ២០ ខែធ្នូ​នេះ ប្រទេស​ថៃ ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​ជា​ករណី​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង​ផង​ដែរ ដែល​ករណី​នេះ បាន​រក​ឃើញ​លើ​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​មាន​វ័យ ៤៩​ឆ្នាំ ដែល​បាន​ឆ្លង​ពី​ប្ដី​របស់​គាត់ ដែល​ជា​អាកាស​និក និង​បាន​ធ្វើ​ដំណើរ​មក​ពី ប្រទេស​នី​ហ្ស​រី​យ៉ា​។ បច្ចុប្បន្ន មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ជាមួយ​ស្ដ្រី​វិជ្ជា​មាន​អូ​មី​ក្រុង​រូប​នេះ ក៏​ត្រូវ​បាន​តាមដាន និង​ធ្វើតេស្ដ​ផង​ដែរ ប៉ុន្ដែ​មាន​លទ្ធផល​អវិជ្ជមាន​។ នៅ​មុន​ពេល​រក​ឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​ក្នុង​សហគមន៍ ប្រទេស​ថៃ​ក៏​បាន​រក​ឃើញ​ករណី​វិជ្ជមាន​អូ​មី​ក្រុង ជា​បន្ដបន្ទាប់​ផង​ដែរ ដែល​ករណី​នាំ​ចូល​។

គិត​មក​ទល់​ពេល​នេះ ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​អូ​មី​ក្រុង​សរុប ៦៣​ករណី​ហើយ និង​មាន​២០​ករណី​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​។

បើ​គិត​តាំងពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី ១៩ ខែធ្នូ ករណី​អូ​មី​ក្រុង ត្រូវ​បាន​រក​ឃើញ​ក្នុង​អត្រា ជាង​៣% នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ប្រទេស​ថៃ ប៉ុន្ដែ​ក្នុង​នោះ ក្រុង​បាងកក គឺ​មានការ​រក​ឃើញ​អូ​មី​ក្រុង​ជាង ១៨% នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ទូ​ទាំង​ប្រទេស​ថៃ​៕

_



អត្ថបទបន្ទាប់


TikTok ចាប់ផ្ដើមដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរ

កាន់តែវិសេសសម្រាប់អ្នកនិយមបណ្ដាញសង្គមវីដេអូខ្លីៗ ដែលមានបេសកកម្មលើកទឹកចិត្ដបង្កើតភាពច្នៃប្រឌិត និងការកម្សាន្ដ ពេលនេះ TikTok កំពុងតែបង្កើតប្…

ការនាំចេញរបស់វៀតណាមនឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំ២០២១

តម្លៃនៃការនាំចេញរបស់វៀតណាមត្រូវបានកំណត់ថា នឹងឈានដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ បើតាមក្រសួងឧស្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ