វិស័យការពារជាតិ

ថៃនឹងសាងសង់របងព្រំដែនជាប់ជាមួយកម្ពុជា នៅខែក្រោយ ក្រោមហេតុផលដើម្បីការពារសន្តិសុខ


ប្រទេសថៃ នឹងចាប់ផ្តើមសាងសង់របងតាមបណ្តោយព្រំដែនមួយផ្នែកជាប់នឹងប្រទេសកម្ពុជា នៅខែមេសា ខាងមុខ ក្រោមហេតុផលដើម្បីបង្កើនសន្តិសុខ និងសុវត្ថិភាព បន្ទាប់ពីប្រទេសនេះបានបើកការឈ្លានមកលើកម្ពុជា ទាំងកម្រោលកាលពីឆ្នាំមុន។ បើតាមការអះអាងរបស់មន្ត្រីយោធាថៃ ការសាងសង់នេះធ្វើឡើងក្នុងគោលបំណងផ្តល់ភាពកក់ក្តៅដល់ប្រជាជន ដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
វិស័យការពារជាតិ
ដោយ

ឧត្តមសេនីយ៍ត្រី វិថៃ ឡៃថុមយ៉ា (Vitai Laithomya) អ្នកនាំពាក្យទីបញ្ជាការកងទ័ពជើងគោកថៃ បានបញ្ជាក់ថា របងដំណាក់កាលទី១នឹងត្រូវសាងសង់ឡើងក្នុងប្រវែង១,៣គីឡូម៉ែត្រ ស្ថិតក្នុងស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ លោកបានសង្កត់ធ្ងន់ថា ទីតាំងសាងសង់នេះ គឺជាផ្នែកតូចមួយ នៃព្រំដែនសរុបប្រវែងជិត៨០០គីឡូម៉ែត្រ ហើយវាមិនមែនស្ថិតនៅក្នុងតំបន់ ដែលកំពុងមានជម្លោះនោះទេ។ គម្រោងសាងសង់របងព្រំដែននេះត្រូវបានអ្នកនាំពាក្យរូបនេះអះអាងថា ភាគីកម្ពុជា ក៏បានដឹង និងផ្តល់ការយល់ព្រមរួចរាល់ហើយដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ការសាងសង់របងព្រំដែននេះ មិនត្រឹមតែជាការលើកកម្ពស់សន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពស្ងប់សុខដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់នោះផងដែរ ទាំងដែលយោធាថៃ ខ្លួនឯងតែងតែរករឿង និងបង្កបញ្ហាចូលឈ្លានមកលើទឹកដីកម្ពុជា ម្តងហើយម្តងទៀត។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចំណាយពេលសាងសង់ចំនួន៤៥ថ្ងៃ ខណៈដែលទីតាំងខាងលើត្រូវបានបោសសម្អាតមីន និងរៀបចំផ្លូវក្រាលកៅស៊ូរួចរាល់សម្រាប់កិច្ចការនេះ។

លោក វិថៃ បានបន្ថែមថា ទៅថ្ងៃអនាគត កងទ័ពថៃ មានផែនការអភិវឌ្ឍន៍របងនេះទៅជាជញ្ជាំងអចិន្ត្រៃយ៍ និងរបងអេឡិចត្រូនិក ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញា រួមទាំងកាមេរ៉ាសុវត្ថិភាពសម្រាប់ឃ្លាំមើល​២៤ម៉ោងលើ២៤ម៉ោង។

គួររំឭកថា គម្រោងសាងសង់របងនេះត្រូវបានបង្ហើបឱ្យដឹងតាំងពីចុងឆ្នាំមុន ក្រោយយោធាថៃ បើកការវាយប្រហារចូលឈ្លានពានមកលើទឹកដីកម្ពុជា ទាំងខុសច្បាប់លើកដំបូង៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ ដៀលអង្គការ NATO ធ្ងន់ៗថា ឆ្កួតលីលា ក្រោយខឹងមិនជួយអន្តរាគមន៍បើកច្រកសមុទ្រហ័រម៉ូស

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពន្លះអង្គការបក្សសម្ព័ន្ធយោធា NATO ដោយពាក្យសម្ដីធ្ងន់ៗ ឈានដល់ការដៀលថា ឆ្លួតលីលា ដែលបដិសេធមិនចូល…

ចិន ប្រកាសផ្អាកនាំចេញប្រេងឥន្ធនៈ ដែលបង្កក្តីបារម្ភកាន់តែខ្លាំងសម្រាប់តំបន់អាស៊ី

បណ្តាប្រទេសនៅតំបន់អាស៊ីទំនងជាមិនអាចបន្តពឹងផ្អែកលើការផ្គត់ផ្គង់ប្រេងពីចិន បានទៀតឡើយ បើទោះបីជាគេឃើញនាវាដឹកប្រេងឆៅរបស់ចិន នៅតែបន្តចរាចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ