ថៃនឹងបញ្ជូនពលរដ្ឋឥណ្ឌា

ថៃនឹងបញ្ជូនពលរដ្ឋឥណ្ឌា ប្រមាណ៥០០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញទៅប្រទេសកំណើតវិញ


មនុស្សយ៉ាងតិច១,៥០០នាក់ មកពី២៨ប្រទេស ដែលធ្វើការងារពាក់ព័ន្ធនឹងការឆបោកតាមអនឡាញបានសម្រុករត់ចូលប្រទេសថៃ ដូចទឹកបាក់ទំនប់ ក្រោយពីមានការបង្ក្រាបទ្រង់ ទ្រាយធំលើករណីឆបោកតាមអនឡាញនៅប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះ ក៏មានជនជាតិឥណ្ឌា ប្រមាណ៥០០នាក់ផងដែរ ខណៈរដ្ឋាភិបាលឥណ្ឌា កំពុងត្រៀមដឹកបញ្ជូនពលរដ្ឋឥណ្ឌាទាំងនេះចេញពីប្រទេសថៃ ទៅប្រទេសកំណើតវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ថៃនឹងបញ្ជូនពលរដ្ឋឥណ្ឌា
ដោយ

រដ្ឋបាលខេត្តតាក ប្រទេសថៃ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សប្រមាណ១,៥០០នាក់​មកពី២៨ប្រទេសបានរត់ឆ្លងដែនពីប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ ក្រោយពីមានការបង្ក្រាប​របស់អាជ្ញាធរមីយ៉ាន់ម៉ា​ ទៅលើមជ្ឈមណ្ឌល KK កាលពីល្ងាចថ្ងៃអង្គារ ដោយក្នុងនោះក៏មានជនជាតិឥណ្ឌា ប្រមាណ៥០០នាក់ផងដែរ។

បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កាលពីថ្ងៃទី២៩ តុលា ជនជាតិឥណ្ឌា ដែលធ្វើការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញប្រមាណ៥០០នាក់ខាងលើ កំពុងស្ថិតនៅក្នុងទីក្រុងមេសុត ប្រទេសថៃ ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា ខណៈរដ្ឋាភិបាលឥណ្ឌានឹងបញ្ជូនយន្តហោះមួយគ្រឿងទៅដឹកពួកគេត្រឡប់ទៅប្រទេសឥណ្ឌាវិញ។ តែយ៉ាងណា លោក អានុទីន មិនបានបញ្ជាក់ទេថា តើជនជាតិឥណ្ឌាទាំងនេះជាឧក្រិដ្ឋជន ឬជាជនរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធអនឡាញនោះទេ ហើយស្ថានទូតឥណ្ឌា ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញករណីនេះដែរ។

គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ា​ កាលពីសប្តាហ៍មុន បានវាយឆ្មក់ចុះបង្ក្រាបឧទ្យាន KK Park ដែលជាសំបុកមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញដ៏ធំមួយនៅមីយ៉ាន់ម៉ា ដោយធ្វើឱ្យមនុស្សរាប់ពាន់នាក់រត់ឆ្លងដែនពីតំបន់នោះទៅកាន់ប្រទេសថៃ។

មនុស្សជាច្រើនដែលធ្វើការនៅមជ្ឈមណ្ឌលឆបោកនេះ បាននិយាយថា ពួកគេត្រូវបានគេជួញដូរឱ្យចូលទៅក្នុងមជ្ឈមណ្ឌលទាំងនោះ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា កម្មករក៏មានចិត្តចង់ធ្វើការនៅទីនោះ ដើម្បីទទួលបានប្រាក់ខែខ្ពស់ផងដែរ។ អ្នកជំនាញនិយាយថា យោធាមីយ៉ាន់ម៉ាបានបិទភ្នែកមើលមិនឃើញជាយូរមកហើយចំពោះមជ្ឈមណ្ឌលឆបោកទាំងនេះ ព្រោះវាបានផ្តល់ផលប្រយោជន៍ច្រើនដល់បក្សពួកយោធា ដែលជាអ្នកសហការដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោក ត្រាំ នៅអាម៉េរិក កំពុងដាំក្បាលចុះខ្លាំង ទោះលោកកំពុងរីកមុខមាត់លើឆាកអន្តរជាតិ

ការស្ទង់មតិមួយបានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានធិបតីអាម៉េរិក លោកលោក ដូណាល់ ត្រាំ បានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់ទៅ១៨% ក្រោយលោកចូលមក…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ