វិស័យយុត្តិធម៌

ថៃនឹងបញ្ជូនស្ដេចល្បែងជនជាតិចិនម្នាក់ទៅប្រទេសចិនវិញ ក្រោយកាត់ក្តីនៅថៃ អស់៣ឆ្នាំ


ប្រទេសថៃនឹងធ្វើបត្យាប័ន ឬចាប់បញ្ជូនលោក ស៊ឺ ជឺជាំង (She Zhijiang) ដែលគេដាក់រហ័សនាមឱ្យថា ជាស្ដេចល្បែង ឱ្យត្រឡប់ទៅប្រទេសចិនវិញ ក្នុងពេលឆាប់ៗនេះ ក្រោយត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០២២ និងបានឆ្លងកាត់ជំនុំជម្រះតាមផ្លូវតុលាការអស់រយៈពេល៣ឆ្នាំនៅក្នុងប្រទេសថៃ នាពេលកន្លងមកនេះ។
វិស័យយុត្តិធម៌
ដោយ

លោក ស៊ឺ ជឺជាំង ដែលគេដាក់រហ័សនាមឱ្យថា ជាស្តេចល្បែង ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២២ តាមដីកាអន្តរជាតិ និងនិវេទន៍ក្រហមរបស់ប៉ូលិសអន្តរជាតិ ដែលបានស្នើឡើងដោយទីក្រុងប៉េកាំង ក្រោមការចោទប្រកាន់ពីបទបើកប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់។

កាលពីពេលកន្លងទៅ តុលាការព្រហ្មទណ្ឌថៃ បានបង្គាប់ឱ្យធ្វើបត្យាប័នបុរសវ័យ៤៣ឆ្នាំរូបនេះទៅប្រទេសចិនវិញក្នុងខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានក្រុមមេធាវីរបស់លោកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយអះអាងថា សេចក្តីសម្រេចនេះបានរំលោភច្បាប់​។ ប៉ុន្តែកាលពីខែតុលា កន្លងទៅនេះ តុលាការធម្មនុញ្ញថៃ បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថៃ ក្នុងការធ្វើបត្យាប័នស្ដេចល្បែងរូបនេះ គឺស្របច្បាប់។

ស្ថាប័នអយ្យការរបស់ថៃ បានអះអាងថា លោក ស៊ឺ នឹងត្រូវធ្វើបត្យាប័នទៅប្រទេសចិន ដើម្បីឡើងសវនាការពីបទបើកកាស៊ីណូខុសច្បាប់ ប៉ុន្តែមិនបញ្ជាក់ច្បាស់ថា តើនឹងត្រូវបញ្ជូនទៅនៅពេលណានោះទេ ដោយគ្រាន់តែនិយាយថា ទីភ្នាក់ងារដ្ឋាភិបាលមានពេល៩០ថ្ងៃក្នុងការរៀបចំបញ្ជូនលោក ស៊ឺ ត្រឡប់ទៅចិនវិញតែប៉ុណ្ណោះ។ បទល្មើសដែលត្រូវបានចោទប្រកាន់លើលោក ស៊ឺ ក៏បានរួមបញ្ចូលទាំងការបង្កើត និងដំណើរការគេហទំព័រល្បែងស៊ីសងចំនួន២៣៩ ដែលមានដើមទុនចរាចរប្រមាណ៣៨៦ពាន់លានដុល្លារ។

ក្រៅពីបទចោទខាងលើនេះ លោក ស៊ឺ ក៏ត្រូវបានចោទប្រកាន់ពីបទសាងសង់ និងដំណើរការកាស៊ីណូចំនួនពីរនៅប្រទេសមីយ៉ាន់ម៉ា ដោយនៅទីនោះស្ដេចល្បែងរូបនេះ ត្រូវបានចោទថាបានបញ្ចុះបញ្ចូលជនជាតិចិន ឱ្យចូលរួមក្នុងសកម្មភាពលេងល្បែងតាមរយៈវេទិកាអនឡាញផ្សេងៗផងដែរ៕




អត្ថបទបន្ទាប់


កាសែត Washington Post៖ លោក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញេលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ

តាមរយៈកាសែត the Washington Post ចុះផ្សាយនៅថ្ងៃទី ១២ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាម៉េរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ