ជម្លោះកម្ពុជា ថៃ

ថៃ ចង់ក្រឡាស់សម្ដីជាថ្មីទៀតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអាចនឹងធ្វើឱ្យលោក ដូណាល់ ត្រាំ លក់មុខ


ប្រទេសថៃ ហាក់ចង់ក្រឡាស់សម្ដីជាថ្មីទៀតហើយ ដែលធ្វើឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លក់មុខរងភាពអាម៉ាស់ ដោយេពេលនេះបានបង្ហាញពីគោលបំណងចង់ច្រានចោលសំណើបទឈប់បាញ់ជាមួយកម្ពុជា ដែលខ្លួនបានឯកភាពជាគោលការណ៍កាលពីយប់ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ការចង់ក្រឡាស់សម្ដីជាថ្មីនេះកើតមានឡើង នៅពេលអនុរដ្ឋមន្ត្រីការពារជាតិថៃ បានប្រកាសក្ដែងៗថា ប្រទេសថៃ មិនបានយល់ព្រមបទឈប់បាញ់ជាមួយកម្ពុជា តាមសំណើរបស់លោក ដូណាល់ ត្រាំ នោះទេ។ នេះបើយោងតាមការចុះផ្សាយកាសែតថៃ The Nation។
ជម្លោះកម្ពុជា ថៃ
ដោយ

នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក ភុមថាម វេឆាយ៉ាឆៃ បាននិយាយថា ការសន្ទនារបស់លោកជាមួយលោក ដូណាល់ ត្រាំ ទទួលបានផ្លែផ្កាល្អជាវិជ្ជមាន ប៉ុន្តែបានបញ្ជាក់ថា ថៃ ចង់បានការចរចាទ្វេភាគីជាមួយកម្ពុជាប៉ុណ្ណោះ។  លោក ភុមថាម បាននិយាយក្នុងសម្រង់សម្ដីដើមថា "យើងត្រូវតែធានាថា កម្ពុជាមិនក្រឡាស់សម្ដីមិនប្ដូរជំហរចរចាសន្តិភាព"។

ទោះជាយ៉ាងណានៅក្រោយការលើកឡើងនេះ អនុរដ្ឋមន្ត្រីការពារជាតិថៃ បានប្រកាសក្ដែងៗថា ប្រទេសថៃ មិនបានយល់ព្រមបទឈប់បាញ់ជាមួយកម្ពុជា តាមសំណើបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ នោះឡើយ ហើយបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ក្រសួងការពារជាតិថៃ ត្រូវតែអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ។

អនុរដ្ឋមន្ត្រីការពារជាតិថៃ រូបបាន អះអាងថា ប្រទេសថៃ មិនបាននិយាយថា យល់ព្រមចំពោះសំណើបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ ដែលបានស្នើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា នោះឡើយ។ មន្ត្រីជាន់ខ្ពស់ថៃ រូបនេះ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត គឺត្រូវតែអនុវត្តតាមដំណើរការប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ ពោលគឺរដ្ឋាភិបាលថៃ ត្រូវស្តាប់សំឡេងរបស់ប្រជាជន និងអនុវត្តតាមនីតិវិធីរបស់រដ្ឋ ដែលខុសពីប្រទេសកម្ពុជា៕​
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីជីវិតនៅខេត្តកំពង់ធំ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេ…

តើការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា មានស្ថានភាពបែបណានៅមួយរយៈចុងក្រោយនេះ?

សេវាធានារ៉ាប់រង គឺជាកិច្ចសន្យារវាងបុគ្គលជាមួយក្រុមហ៊ុន ដើម្បីទទួលបានការការពារផ្នែកហានិភ័យបាត់បង់ ឬនឹងមានអ្វីមួយកើតឡើងនៅពេលអនាគត។ បច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ