វិស័យធនាគារ

ប្រព័ន្ធធនាគាររបស់ប្រទេសថៃ មានបញ្ហា ដោយគណនីធនាគារនានារបស់អតិថិធនត្រូវបានបង្កក បង្កចលាចលពេញប្រទេស


ប្រព័ន្ធធនាគាររបស់ប្រទេសថៃ មានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដោយគណនីធនាគារនានារបស់អតិថិជនត្រូវបានបង្កក ដែលបង្កចលាចលពេញប្រទេសដោយសារតែអតិថិជនមិនអាចធ្វើប្រតិបត្តិការទូទាត់ ដកប្រាក់ ឬដាក់ប្រាក់បាន។ ហើយដើម្បីរម្ងាប់ស្ថានការណ៍ចលាចលនេះ ធនាគារកណ្ដាលថៃ បានចេញមុខពន្យល់បកស្រាយថា ប្រព័ន្ធធនាគារថៃ បាន Error ដោយសារតែកត្តាសំខាន់២ ដោយសុំការយោគយល់ពីអតិថិជន ខណៈដែលខ្លួនកំពុងពន្លឿនដោះស្រាយរឿងនេះ។
វិស័យធនាគារ
ដោយ

ប្រព័ន្ធធនាគាររបស់ប្រទេសថៃ បានជួបបញ្ហាដ៏ធ្ងន់ធ្ងរ ដោយគណនីធនាគារនានារបស់អតិថិជនត្រូវបានបង្កក ដែលបង្កឱ្យមានភាពចលាចលពេញប្រទេស ហើយដើម្បីស្រាយចម្ងល់នេះ ធនាគារកណ្តាលថៃ បានកំណត់មូលហេតុសំខាន់ៗ២ ដែលនាំឱ្យប្រព័ន្ធធនាគារថៃ មានបញ្ហា Error ហើយបានបញ្ជាឱ្យធនាគារពាណិជ្ជនានាជួយពន្លឿនការដោះស្រាយជូនអតិថិជនដែលរងផលប៉ះពាល់ និងកែលម្អដំណើរការរបស់ពួកគេ។

ធនាគារកណ្តាលថៃ បានពន្យល់ថា ប្រព័ន្ធធនាគារថៃ មានបញ្ហា Error ដោយសារកត្តាសំខាន់​ៗ២ដាច់ដោយឡែកពីគ្នា ដោយបញ្ហាទី១ គឺដោយសារការបង្ហាញតារាងតុល្យការមិនត្រឹមត្រូវនៅលើគណនីប្រាក់បញ្ញើមួយចំនួន ឬនិយាយឱ្យងាយស្ដាប់មានន័យថា តួលេខដែលបង្ហាញនៅលើគណនីប្រាក់បញ្ញើទាំងនោះមានភាពខុសប្រក្រតី ហើយបញ្ហាទី២ គឺទាក់ទងនឹងការស៊ើបអង្កេតរបស់ប៉ូលិសដែលឈានទៅដល់ការបញ្ជាឱ្យធនាគារនានាបង្កកគណនីដែលគួរឱ្យសង្ស័យ។

ធនាគារកណ្ដាលថៃ បានណែនាំឱ្យធនាគារពាណិជ្ជនានា ផ្តល់ការពន្យល់កាន់តែច្បាស់ដល់អតិថិជននៅក្នុងករណីបែបនេះ ដោយទទួលស្គាល់ថា ដំណើរការនៃការបង្កក និងការដោះស្រាយគណនីធនាគារមានបញ្ហា អាចជះផលប៉ះពាល់ដល់អតិថិជនល្អ ដែលគ្មានកំហុស ហើយថា ខ្លួនកំពុងសហការជាមួយធនាគារពាណិជ្ជនានា និងផ្នែកអនុវត្ត​ច្បាប់ ដើម្បីកែលម្អប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ។

ធនាគារកណ្ថាលថៃ បាននិយាយថា គោលដៅនៃការរឹតបន្តឹងការត្រួតពិនិត្យប្រព័ន្ធធានាគារ គឺដើម្បីប្រយុទ្ធប្រឆាំងការឆបោក និងការពារជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលខ្លួនកំពុងពន្លឿនដំណើរការដោះស្រាយជូនអតិថិជនល្អៗ ដែលមិនជាប់ពាក់ព័ន្ធ។ ធនាគារកណ្ដាលថៃ បានជំរុញឱ្យសាធារណជន ដែលជួបបញ្ហាមិនទាន់បានដោះស្រាយជាមួយគ្រឹះស្ថានធនាគាររបស់ពួកគេ ប្រញាប់ទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលទទួលពាក្យ

បណ្តឹងរបស់ខ្លួន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពាណិជ្ជករព្រមានថា រោងចក្រជាច្រើននឹងបង្ខំចិត្តបញ្ឈប់ការងារកម្មករ បើថៃ បន្តបិទព្រំដែនជាមួយកម្ពុជា

ការដោះដូរពាណិជ្ជកម្មប្រចាំថ្ងៃនៅច្រកព្រំដែន បានហានលើក (Ban Hat Lek) ជាប់នឹងច្រកព្រំដែនចាំយាមកម្ពុជា នៅក្នុងខេត្តកោះកុងមួយថ្ងៃមានទំហំរហូត…

ធនាគារកណ្ដាលចិន ស្នើឱ្យកែប្រែច្បាប់ ដើម្បីសម្រួលដល់ការនាំចូល និងនាំចេញមាស ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក

ធនាគារកណ្ដាលចិន កំពុងស្នើឱ្យរដ្ឋាភិបាលចិន កែប្រែច្បាប់ផ្ដល់អាជ្ញាបណ្ណសម្រាប់ការនាំចូល និងនាំចេញមាស ខណៈប្រទេសដែលមានតម្រូវការប្រើប្រាស់មាសដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ