នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួននៅចំពោះមុខស្ថាប័នប្រឆាំងអំពើពុករលួយ


នាយករដ្ឋមន្ត្រីទី៣២របស់ថៃ លោក អានុទីន ឆានវីរៈគុល មានទ្រព្យសម្បត្តិជាង ១២២លានដុល្លារអាម៉េរិក ដែលរួមបញ្ចូលទាំងយន្តហោះឯកជនចំនួន៣គ្រឿង អូប័រទំនើបៗ២គ្រឿង និងផ្ទះធំដ៏ប្រណីត នៅក្នុងទីក្រុងបាងកក ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដតិ៍។ តើមុនពេលលោក អានុទីន ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោកមានមុខជំនួញធំៗអ្វីខ្លះ?
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ
ដោយ

ក្រោយសភាបោះឆ្នោតជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជំនួសលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា លោក អានុទីន ឆានវីរៈគុល បានប្រកាសថា បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិជាង ១២២លានដុល្លារអាម៉េរិក បូករួមទាំងយន្តហោះឯកជនចំនួន៣គ្រឿង អូប័រ ២គ្រឿង និងផ្ទះដ៏ប្រណីតមួយនៅក្នុងទីក្រុងបាងកករ។ លោក អានុទីន អតីតមហាសេដ្ឋីក្នុងវិស័យសំណង់ ក៏បានប្រកាសឱ្យដឹងដែរថា លោកមានសាច់ប្រាក់ និងប្រាក់បញ្ញើក្នុងគណនីធនាគារជាង២០ សរុបជាង៣៤លានដុល្លារអាម៉េរិក ក្នុងចំណោមទ្រព្យសម្បត្តិ ដែលលោកមាន​។

លោក អានុទីន វ័យ៥៨ឆ្នាំ បានប្រកាសលាតត្រដាងទ្រព្យសម្បត្តិរបស់លោកនៅចំពោះមុខគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់មន្រ្តីរដ្ឋាភិបាល ហើយស្ថាប័នប្រឆាំងអំពើពុករលួយនេះបានធ្វើកំណត់ត្រាជាសាធារណៈ កាលពីថ្ងៃទី០៩ ខែ កញ្ញា។

ហើយមុនពេលក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក អានុទីន បានកសាងទ្រព្យសម្បត្តិរបស់លោកតាមរយៈក្រុមហ៊ុន Sino-Thai Engineering and Construction ដែលជាក្រុមហ៊ុនសំណង់ដ៏ធំរបស់គ្រួសារលោក។ ក្រុមហ៊ុនសំណង់ដ៏ធំមួយនេះត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនថៃ ហើយក្រុមហ៊ុននេះទទួលបានកិច្ចសន្យាធំៗជាច្រើនរបស់រដ្ឋាភិបាល រួមទាំងគម្រោងធំៗដូចជាគម្រោងអាកាសយានដ្ឋានសុវណ្ណភូមិ និង អគាររដ្ឋសភាថ្មីផងដែរ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់លម្អិតថា លោកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ រកស៊ីអ្វីខ្លះឱ្យប្រាកដនោះឡើយ ដូចនេះទ្រព្យសម្បត្តិជាង ១២២លានដុល្លារអាម៉េរិកខាងលើនេះ គ្រាន់តែជាអ្វីដែលលោកប្រកាសឱ្យដឹងប៉ុណ្ណោះ ហើយទ្រព្យសម្បត្ដិដែលលោកមិនប្រកាសគ្មានអ្នកណាដឹងឱ្យប្រាកដនោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ក្រឡាប់ចាក់ ក្រោយផ្ទុះមហាបាតុកម្មដឹកនាំដោយក្រុមយុវជនGEN-Z

រលកបោកបក់នៃមហាបាតុកម្ម ដែលដឹកនាំដោយក្រុមយុវជនវ័យក្មេង GEN-Z របស់ប្រទេស នេប៉ាល់ (វ័យចន្លោះ ១៣ ទៅ២៨ឆ្នាំ) បានធ្វើឱ្យប្រទេសអាសុីមួយនេះ ក…

រដ្ឋាភិបាលវៀតណាម បើកឱ្យជួញដូរគ្រីបតូសាកល្បងរយៈពេល៥ឆ្នាំ ដ៏គួរឱ្យភ្ញាក់ផ្អើល

រដ្ឋាភិបាលវៀតណាម បានប្រកាសបើកទីផ្សារជួញដូរគ្រីបតូសាកល្បងចំនួន៥ឆ្នាំ ហើយក្រុមហ៊ុនដែលអាចទទួលសិទ្ធិក្នុងប្រតិបត្តិការជួញដូរឧបករណ៍ទូទាត់ថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ