អចលនទ្រព្យថៃ

ទីផ្សារអលនទ្រព្យនៅថៃបានដាំក្បាលចុះយ៉ាងគំហុកនៅក្នុងខែសីហា និងអាចបន្តធ្លាក់ចុះបន្ថែមទៀត


ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិយាយថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែសីហា ហើយត្រូវបានគេរំពឹងថា នឹងនៅតែមានសភាពបែបនេះនៅពេញមួយឆមាសទីពីរឆ្នាំនេះ ដោយគ្មានសញ្ញា ឬកត្តាច្បាស់លាស់ណាមួយសម្រាប់ការស្ទុះងើបឡើងវិញនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
អចលនទ្រព្យថៃ
ដោយ

លោក អ៊ូថៃ អ៊ូថៃសាងស៊ុក (Uthai Uthaisangsuk) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅប្រទេសថៃបាននិយាយថា ទីផ្សារលំនៅឋាននៅថៃទំនងជាគ្មានភាពប្រសើរឡើងវិញនោះទេនៅក្នុងឆមាសទី២ឆ្នាំនេះ បើធៀបឆមាសទី១ ដោយលោកបន្ថែមថា ការឡើងចុះរបស់វិស័យអចលនទ្រព្យ គឺពឹងអាស្រ័យលើកំណើនសេដ្ឋកិច្ចជាតិ។ ប្រសិនបើកំណើនសេដ្ឋកិច្ចកើនឡើង វិស័យនេះ ក៏នឹងកើនឡើង ប៉ុន្តែបើសេដ្ឋកិច្ចធ្លាក់ចុះ វាក៏នឹងទាញទម្លាក់វិស័យនេះទៅជាមួយគ្នាផងដែរ។

កាលពីឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ថៃបានកើនឡើងជិត៣% ប៉ុន្តែអ្នកវិភាគជាច្រើនបានចាប់ផ្ដើមព្យាករអំពីកំណើនយឺតដោយសារបញ្ហាមួយចំនួនដូចជាការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ដែលបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងការធ្លាក់ចុះវិស័យទេសចរណ៍ បើទោះបីជារដូវកាលទេសចរណ៍ខ្ពស់នៅថៃ បានចូលមកដល់នៅឆមាសទីពីរនេះក៏ដោយ។

ដោយហេតុតែមានព័ត៌មានអវិជ្ជមាន ជាពិសេសការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក និងការធ្លាក់ចុះវិស័យទេសចរណ៍បែបនេះ ដូច្នេះហើយមនុស្សជាច្រើនរំពឹងថា កំណើន GDP នៅឆមាសទីពីរនឹងធ្លាក់ចុះក្រោម២% ដែលអាចដល់កម្រិតទាប១% ហើយវានឹងអូសទាញកំណើន GDP ពេញមួយឆ្នាំនេះឱ្យធ្លាក់ចុះមកនៅត្រឹមប្រហែល២%។

យ៉ាងណាក៏ដោយ សម្រាប់វិស័យខុនដូ គឺមានដំណើរការល្អនៅក្នុងឆមាសទីមួយ ជាពិសេសគម្រោងខុនដូស្ថិតនៅទីតាំង ដែលមានតម្រូវការខ្លាំងពីជនបរទេស។ យ៉ាងណាមិញ នៅក្នុងទីក្រុងប៉ាតាយ៉ា ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ថៃ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Sansiri បានលក់ផ្ទះខុនដូដាច់អស់នៅក្នុងគម្រោងថ្មីមួយកាលពីត្រីមាសទីមួយដោយខុនដូពាក់កណ្ដាលត្រូវបានលក់ឱ្យជនបរទេស៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់ថៃកំពុងដាំក្បាលចុះ ខណៈការនាំចេញអង្កររបស់ឥណ្ឌា និងវៀតណាមកំពុងកើនឡើង

ការនាំចេញអង្កររបស់ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំបំផុតទី២នៅលើពិភពលោកកំពុងដាំក្បាលចុះខ្លាំងនៅឆ្នាំ២០២៥ នេះ ខណៈការនាំចេញអង្កររបស់វៀតណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ