វិស័យស្រូវអង្ករ

វិស័យស្រូវអង្កររបស់ថៃ កំពុងជួបវិបត្តិ ខណៈទិន្នផលធ្លាក់ចុះ ថ្លៃដើមកើនឡើង និងតម្លៃនាំចេញធ្លាក់ដល់កម្រិតទាបបំផុត


ក្រុមអ្នកជំនាញក្នុងវិស័យស្រូវអង្ករថៃ បានព្រមានថា ឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃកំពុងបាត់បង់សមត្ថភាពប្រកួតប្រជែងទូទាំងពិភពលោក ចំពេលវិស័យស្រូវ-អង្កររបស់ប្រទេសនេះកំពុងជួបវិបត្តិដោយសារទិន្នផលធ្លាក់ចុះ ខណៈថ្លៃដើមកើនឡើង រីឯតម្លៃនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
វិស័យស្រូវអង្ករ
ដោយ

វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃ បានលេចចេញជាថ្មីទៀតហើយ ដោយទិន្នន័យថ្មីៗនេះបានបង្ហាញថា ទិន្នផលស្រូវបានបន្តធ្លាក់ចុះ ថ្លៃដើមផលិតមានការកើនឡើង ខណៈតម្លៃស្រូវក្នុងស្រុក និងតម្លៃនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ។ ក្រុមអ្នកវិភាគព្រមានថា កត្តាទាំងនេះបានបង្ហាញសញ្ញាយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មអង្កររបស់ថៃ កំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក។

លោកសាស្ត្រាចារ្យរង ស៊ុមផន អ៊ីសវីឡាណុនដា (Somporn Isvilanonda) សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានបណ្តាញចំណេះដឹងថៃ បាននិយាយថា នៅក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះនៅក្រោមរដ្ឋបាលចំនួន៤ គោលនយោបាយអង្កររបស់រដ្ឋាភិបាលថៃ នៅតែជាប់គាំងក្នុងគម្រោង គាំទ្រកសិករដូចជាគម្រោងសន្យាទិញស្រូវ ការធានាប្រាក់ចំណូល និងការឧបត្ថម្ភធនដោយផ្ទាល់១ពាន់បាត ឬប្រមាណ៣០ដុល្លារក្នុងមួយរ៉ៃជាដើម ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តក្នុងការបង្កបង្កើនផលតាមបច្ចេកវិទ្យា ការកែលម្អប្រសិទ្ធភាព ឬការសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាសកល។

ទន្ទឹមនឹងនេះ ប្រទេសថៃ ក៏កំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសដៃគូសំខាន់ៗដូចជាវៀតណាម និងឥណ្ឌាជាដើម ខណៈប្រទេសពីរទាំងនេះបានបង្កើនគុណភាពគ្រាប់ពូជ និងប្រព័ន្ធផលិតកម្មទំនើបៗយ៉ាងឆាប់រហ័ស ហើយបាននាំចេញផលិតផលរបស់ពួកគេដែលមានគុណភាពកាន់តែល្អ និងមានតម្លៃកាន់តែទាបជាងផលិតផលរបស់ថៃ។

វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃ បានលេចចេញជាថ្មីទៀតហើយ ដោយទិន្នន័យថ្មីៗនេះបានបង្ហាញថា ទិន្នផលស្រូវបានបន្តធ្លាក់ចុះ ថ្លៃដើមផលិតមានការកើនឡើង ខណៈតម្លៃស្រូវក្នុងស្រុក និងតម្លៃនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ។ ក្រុមអ្នកវិភាគព្រមានថា កត្តាទាំងនេះបានបង្ហាញសញ្ញាយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មអង្កររបស់ថៃ កំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក។្លៃស្រូវធ្លាក់ចុះ រីឯថ្លៃដើមសម្រាប់ការបង្កបង្កើនផលបានកើនឡើង។ តម្លៃស្រូវធម្មតាដែលកសិករលក់បានក្នុងតម្លៃជាង៣០០ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុននោះ ឥឡូវនេះបានធ្លាក់ចុះមកត្រឹមក្រោម២០០ដុល្លារប៉ុណ្ណោះ។ ហើយតម្លៃស្រូវសើម ដែលទើបប្រមូលផលថ្មីៗនេះអាចលក់បានក្នុងតម្លៃចន្លោះពី១៥០-១៨០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដែលទាបជាងថ្លៃដើមផលិតកម្មឆ្ងាយណាស់ ខណៈថ្លៃដើមផលិតកម្មជាមធ្យម គឺចន្លោះពីជាង២២០-២៣០ដុល្លារក្នុងមួយតោន៕

ដោយ៖ សុខ មង្គល




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ