Streptococcus suis

ថៃ ព្រមានឱ្យពលរដ្ឋខ្លួនប្រយ័ត្នចំពោះការទទួលទានសាច់ជ្រូកឆៅ ក្រោយរកឃើញអ្នកស្លាប់ ៣នាក់


អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ បានប្រកាសដាស់តឿនប្រជាជនរបស់ខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះការបរិភោគសាច់ជ្រូកឆៅ បន្ទាប់ពីមានអ្នកជំងឺ ចំនួន ៤៩នាក់ត្រូវបានរាយការណ៍ថា បានឆ្លងមេរោគ ស្ត្រេបតូខូកខាស ស៊ូអ៊ីស (Streptococcus suis) និងមានអ្នកស្លាប់ ៣នាក់ ក្នុងខែដំបូង នៃឆ្នាំ២០២៦ នេះ។
Streptococcus suis
ដោយ

លោកស្រី អៃរីន ផាន់រឹត (Airin Phanrit) អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ដោយសំអាងលើទិន្នន័យរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ថា អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺនេះ ក្នុងចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងខេត្តចំនួន២៨ ដោយអ្នកជំងឺទាំងនោះ មានអាយុចាប់ពីក្រោម ៥ឆ្នាំ ដល់ ៩០ឆ្នាំ។ នេះបើតាមសារព័ត៌មាន បាងកក ប៉ុស្ដិ៍។

របាយការណ៍បានបន្ថែមថា អ្នកជំងឺភាគច្រើនជាបុរស ដែលមានអាយុចាប់ពី ៤០ ដល់ ៦០ឆ្នាំឡើងទៅ កត្តាប្រឈមសំខាន់ៗរួមមាន ធ្លាប់មានប្រវត្តិបរិភោគសាច់ជ្រូកឆៅ ឬមិនសូវឆ្អិន និងឈាមជ្រូកមិនទាន់ឆ្អិន ដែលប្រើប្រាស់នៅក្នុងមុខម្ហូបភូមិភាគឦសានថៃមួយចំនួន ដូចជា ឡាប កយ ឬប្រហិត និងការផឹកស្រារួមជាមួយម្ហូបដែលមានសាច់ជ្រូកឆៅ។

អ្នកដែលប្រឈមនឹងការឆ្លងមេរោគនេះ ១ក្រុមទៀត គឺអ្នកដែលកំពុងធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ឬទីសត្តឃាតដែលមិនបានពាក់ឧបករណ៍ការពារមេរោគ ជាពិសេសសម្រាប់អ្នកដែលមានស្នាមរបួស ឬស្នាមដាច់រលាត់នៅលើដៃ និងជើង។

ចំណែកខេត្តនៅក្នុងប្រទេសថៃ ដែលមានករណីឆ្លងច្រើនជាងគេ គឺខេត្តណាខនរ៉ាតស៊ីម៉ា បន្ទាប់មកគឺខេត្តភ្រែ ចាន់ប៊ូរី ឆៃយ៉ាភូមិ និងខេត្តសុរិន្ទ ជាប់ព្រំដែនប្រទេសកម្ពុជា។

អ្នកនាំពាក្យដដែលបានថ្លែងដាស់តឿនថា ចំពោះអ្នកដែលធ្វើការជាមួយសត្វជ្រូក គួរតែពាក់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ អ្នកមានស្នាមរបួសនៅលើដៃ ឬជើង គួរជៀសវាងប៉ះពាល់សត្វជ្រូក និងត្រូវលាងដៃ និងជើង ឬងូតទឹកឱ្យបានស្អាតបាតបន្ទាប់ពីប៉ះពាល់សត្វជ្រូករួច៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង កម្ចាត់ឧត្ដមសេនីយ៍ ៩ រូប ចេញពីសភាជាតិប្រជាជនចិន (NPC) ក្នុងវិធានការបោសសម្អាតអំពើពុករលួយ នៅប៉ុន្មានថ្ងៃប៉ុណ្ណោះមុនសម័យប្រជុំសភាប្រចាំឆ្នាំ

ប្រទេសចិន ក្រោមការដឹកនាំដោយលោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដកមន្ត្រីយោធាជាន់ខ្ពស់យ៉ាងហោចណាស់ ៩ រូប ចេញពី…

នាយករដ្ឋមន្ត្រីជប៉ុន Takaichi ជំទាស់នឹងការផ្លាស់ប្ដូរច្បាប់ការស្នងរាជ្យបល័ង្កបន្ត ដែលកំណត់ចំពោះតែបុរស

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានថ្លែងទៅកាន់សភា នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ថាលោកស្រីជំទាស់នឹងការផ្លាស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ